លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការសន្ទនាអំពីប្រធានបទមួយក្នុងគម្ពីរ

ហេតុអ្វីលោកអ្នកគួរពិនិត្យមើលអ្វីដែលបានចែងក្នុងគម្ពីរ?

ហេតុអ្វីលោកអ្នកគួរពិនិត្យមើលអ្វីដែលបានចែងក្នុងគម្ពីរ?

ការសន្ទនាខាងក្រោមនេះជាឧទាហរណ៍អំពីប្រធានបទមួយដែលសាក្សីព្រះយេហូវ៉ាតាមធម្មតាសន្ទនាជាមួយនឹងម្ចាស់ផ្ទះ។ សូមយើងស្រមៃគិតថាសាក្សីព្រះយេហូវ៉ាម្នាក់ឈ្មោះវិបុល កំពុងសន្ទនាជាមួយនឹងបុរសម្នាក់ឈ្មោះរិទ្ធ។

គម្ពីរមានប្រវត្ដិសាស្ដ្រដែលត្រឹមត្រូវ

រិទ្ធ: ខ្ញុំចង់ប្រាប់បងថាខ្ញុំមិនមែនជាអ្នកកាន់សាសនាទេ។ ដូច្នេះ យើងគ្មានអ្វីត្រូវនិយាយគ្នាទេ។

វិបុល: អរគុណបងដែលបានប្រាប់ខ្ញុំ។ ខ្ញុំឈ្មោះវិបុល។ ចុះបងវិញ?

រិទ្ធ: ខ្ញុំឈ្មោះរិទ្ធ។

វិបុល: រីករាយដែលបានស្គាល់បង។

រិទ្ធ: ខ្ញុំក៏រីករាយដែរ។

វិបុល: និយាយអ៊ីចឹង តើបងធំឡើងក្នុងក្រុមគ្រួសារដែលមានជំនឿទៅលើសាសនាទេ?

រិទ្ធ: បាទ។ តែពេលខ្ញុំចូលរៀនមហាវិទ្យាល័យ ខ្ញុំលែងមានទំនាក់ទំនងនឹងសាសនាទៀត។

វិបុល: អ៊ីចឹង? ចុះនៅមហាវិទ្យាល័យ តើបងរៀនផ្នែកអីដែរ?

រិទ្ធ: ខ្ញុំរៀនខាងប្រវត្ដិសាស្ដ្រនិងសង្គម។ ខ្ញុំច្រើនតែចូលចិត្ដប្រវត្ដិសាស្ដ្រ ពីព្រោះយើងអាចដឹងអំពីការរីកចម្រើននៃសង្គមមនុស្ស។

វិបុល: បាទ ប្រវត្ដិសាស្ដ្រពិតជាគួរឲ្យចាប់អារម្មណ៍មែន! បងប្រហែលជាដឹងហើយថា គម្ពីរក៏ជាសៀវភៅប្រវត្ដិសាស្ដ្រដែរ។ តើបងធ្លាប់ស្រាវជ្រាវព័ត៌មានក្នុងគម្ពីរទេ?

រិទ្ធ: អត់ធ្លាប់ផង។ ខ្ញុំដឹងថាគម្ពីរជាសៀវភៅល្អមួយ តែខ្ញុំមិនដែលគិតសោះថាគម្ពីរជាសៀវភៅប្រវត្ដិសាស្ដ្រ។

វិបុល: ខ្ញុំឃើញថាបងជាមនុស្សដែលមានទស្សនៈទូលំទូលាយ។ បើបងមានប៉ុន្មាននាទី ខ្ញុំចង់បង្ហាញឧទាហរណ៍ខ្លះស្ដីអំពីកំណត់ហេតុប្រវត្ដិសាស្ដ្រដ៏ត្រឹមត្រូវដែលមានក្នុងគម្ពីរ។ បានទេបង?

រិទ្ធ: បាទបាន។ តែខ្ញុំអត់មានគម្ពីរផង។

វិបុល: បាទ មិនអីទេ។ ខ្ញុំអាចបង្ហាញបងពីគម្ពីររបស់ខ្ញុំបាន។ ឧទាហរណ៍មួយនៅរបាក្សត្រទី១ ជំពូកទី២៩ ខ២៦និង២៧។ ខទាំងនេះអានថា«រីឯដាវីឌ ជាបុត្រអ៊ីសាយ ទ្រង់បានសោយរាជ្យ លើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពេលវេលាដែលទ្រង់សោយរាជ្យលើគេ នោះរួមទាំងអស់បាន៤០ឆ្នាំ គឺទ្រង់សោយរាជ្យនៅក្រុងហេប្រុនបានឆ្នាំ ហើយនៅក្រុងយេរូសាឡិមបាន៣៣ឆ្នាំ»។

រិទ្ធ: តើរឿងនោះបង្ហាញពីប្រវត្ដិសាស្ដ្រត្រឹមត្រូវយ៉ាងម៉េចទៅ?

វិបុល: បាទ នៅពេលមួយ អ្នកដែលរិះគន់គម្ពីរមិនបានទទួលស្គាល់ថាមានស្ដេចដាវីឌក្នុងប្រវត្ដិសាស្ដ្រនោះទេ។

រិទ្ធ: អ៊ីចឹង? ហេតុអីពួកគេគិតដូច្នោះ?

វិបុល: ដោយសារមិនសូវមានភ័ស្ដុតាងដែលបញ្ជាក់ថាមានស្ដេចដាវីឌនោះទេ។ ប៉ុន្ដែ នៅឆ្នាំ១៩៩៣ ក្រុមបុរាណវត្ថុវិទូបានជីករកឃើញផ្ទាំងថ្មពីសម័យបុរាណដែលមានអក្សរចារឹកដែលបានត្រូវបកប្រែថា«ដំណាក់របស់ដាវីឌ»។

រិទ្ធ: រឿងនេះគួរឲ្យចាប់អារម្មណ៍មែន!

វិបុល: ហើយបុគ្គលម្នាក់ទៀតដែលគេមិនទទួលស្គាល់ថាធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រនោះ គឺប៉ុនទាសពីឡាតដែលជាអភិបាលតំបន់យូឌាម្នាក់នៅសម័យលោកយេស៊ូ។ ប៉ុន្ដែ នៅលូកាជំពូកទី៣ ខបានរៀបរាប់អំពីប៉ុនទាសពីឡាតដែលជាអភិបាលម្នាក់នៅសម័យនោះ។ សូមបងជួយអាន បានទេ?

រិទ្ធ: បាទ បាន។ ខនេះអានថា«ពេលដែលប៉ុនទាសពីឡាតជាអភិបាលតំបន់យូឌា ហើយហេរ៉ូឌជាអភិបាលស្រុកកាលីឡេ»។

វិបុល: អរគុណបង។ អស់ជាច្រើនឆ្នាំ បណ្ឌិតខ្លះបានសង្ស័យថាធ្លាប់មានប៉ុនទាសពីឡាតមែនមិនមែន។ ប៉ុន្ដែ ប្រហែលជា៥០ឆ្នាំមុន នៅមជ្ឈិមបូព៌ាប្រទេស គេបានរកឃើញផ្ទាំងថ្មមួយដែលមានឈ្មោះប៉ុនទាសពីឡាតចារឹកនៅលើនោះ។

រិទ្ធ: អ្ហឺម ខ្ញុំមិនធ្លាប់ព័ត៌មានល្អិតល្អន់ដូចនោះពីមុនទេ។

វិបុល: ខ្ញុំរីករាយណាស់ដែលបានប្រាប់ព័ត៌មាននោះដល់បង។

រិទ្ធ: បើនិយាយឲ្យត្រង់ទៅ ខ្ញុំតែងតែចាត់ទុកគម្ពីរជាសៀវភៅអក្សរសាស្ដ្រ តែខ្ញុំមិនដែលគិតថាគម្ពីរទាក់ទងនឹងជីវិតយើងសព្វថ្ងៃនេះទេ។ គម្ពីរប្រហែលជាមានប្រវត្ដិសាស្ដ្រត្រឹមត្រូវមែន ប៉ុន្ដែខ្ញុំគិតថាគម្ពីរមិនមានប្រយោជន៍សម្រាប់យើងឡើយ។

គម្ពីរជាសៀវភៅបុរាណតែនៅតែមានប្រយោជន៍

វិបុល: មនុស្សជាច្រើនទំនងជាយល់ស្របនឹងពាក្យនោះ។ ប៉ុន្ដែ ខ្ញុំមិនជឿអ៊ីចឹងទេ ពីព្រោះតាំងពីសម័យមុនរហូតមកដល់សម័យនេះ តម្រូវការសំខាន់របស់មនុស្សមិនបានផ្លាស់ប្ដូរទេ។ ជាឧទាហរណ៍ យើងតែងតែត្រូវការអាហារ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅ។ យើងក៏ត្រូវការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សទៀត ហើយចង់ឲ្យក្រុមគ្រួសារយើងមានសុភមង្គលដែរ។ ដូច្នេះ អ្វីទាំងនោះពិតជាសំខាន់ចំពោះយើង មែនទេបង?

រិទ្ធ: បាទមែន។

វិបុល: គម្ពីរអាចជួយយើងក្នុងរឿងទាំងអស់នេះ។ ហេតុនេះ យើងអាចនិយាយថាគម្ពីរជាសៀវភៅបុរាណតែនៅតែមានប្រយោជន៍។

រិទ្ធ: បងចង់មានន័យអ្វី?

វិបុល: ខ្ញុំចង់មានន័យថា គម្ពីរមានគោលការណ៍ជាច្រើនដែលនៅតែមានប្រយោជន៍រហូតដល់សព្វថ្ងៃនេះ ទោះបីជាបានត្រូវសរសេរអស់ច្រើនសតវត្សរ៍ហើយក៏ដោយ។

គម្ពីរមានគោលការណ៍សំខាន់ដែលនៅតែមានប្រយោជន៍រហូតដល់សព្វថ្ងៃនេះ ទោះបីជាបានសរសេរទុកអស់ច្រើនសតវត្សរ៍ហើយក៏ដោយ

រិទ្ធ: តើមានប្រយោជន៍អ្វីខ្លះបង?

វិបុល: គោលការណ៍គម្ពីរជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះរឿងលុយកាក់ សុភមង្គលក្រុមគ្រួសារ និងការធ្វើជាមិត្ដល្អម្នាក់។ គម្ពីរប្រៀបដូចជាត្រីវិស័យដែលនាំយើងឲ្យទៅដល់ទិសដៅដែលយើងចង់ទៅ។ បងច្បាស់ជាយល់ស្របថា ការធ្វើជាប្ដីល្អនិងមេគ្រួសារល្អគឺជាការពិបាកនៅសព្វថ្ងៃនេះ មែនទេ?

រិទ្ធ: បាទមែន ខ្ញុំក៏យល់អ៊ីចឹងដែរ។ ខ្ញុំនិងប្រពន្ធខ្ញុំបានរៀបការជិតមួយឆ្នាំហើយ តែយើងមិនតែងតែមានគំនិតស្របគ្នាជានិច្ចនោះទេ។

វិបុល: ប៉ុន្ដែ គម្ពីរមានគោលការណ៍ល្អដែលអាចជួយបាន។ សូមអានជាមួយគ្នានៅអេភេសូរ ជំពូកទី៥ ខ២២, ២៣ និង២៨។ សូមបងជួយអានបានទេ?

រិទ្ធ: បាទបាន។ ខនេះអានថា«ចូរឲ្យប្រពន្ធចុះចូលនឹងប្ដី ដូចចុះចូលនឹងលោកម្ចាស់ ពីព្រោះប្ដីជាប្រមុខរបស់ប្រពន្ធ ដូចគ្រិស្ដជាប្រមុខនៃក្រុមជំនុំ ជារូបកាយរបស់លោកដែលលោកបានសង្គ្រោះ»។ ២៨អានថា«យ៉ាងនោះ ប្ដីត្រូវស្រឡាញ់ប្រពន្ធដូចស្រឡាញ់រូបកាយរបស់ខ្លួន។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯង»។

វិបុល: អរគុណបង។ បើប្ដីប្រពន្ធព្យាយាមធ្វើតាមឱវាទដ៏ល្អនេះ ពួកគេនឹងមានសុភមង្គលច្រើនជាង មែនទេ?

រិទ្ធ: បាទមែន។ និយាយគឺស្រួល តែធ្វើតាមគឺពិបាក។

វិបុល: មែន គ្មានអ្នកណាម្នាក់ល្អឥតខ្ចោះនោះទេ។ តាមពិត ប៉ុន្មានទំព័របន្ទាប់មកមានមួយដែលលើកទឹកចិត្ដយើងឲ្យធ្វើជាមនុស្សសមហេតុសមផល។ * ក្នុងទំនាក់ទំនងប្ដីប្រពន្ធ យើងត្រូវចេះយល់អធ្យាស្រ័យគ្នានិងមានតុល្យភាព។ ខ្ញុំនិងប្រពន្ធខ្ញុំបានសង្កេតឃើញថា គម្ពីរអាចជួយយើងឲ្យមានតុល្យភាព។

រិទ្ធ: នេះស្តាប់ទៅដូចជាល្អ។

វិបុល: សាក្សីព្រះយេហូវ៉ាមានគេហទំព័រមួយដែលមានព័ត៌មានល្អៗ ស្ដីអំពីចំណងអាពាហ៍ពិពាហ៍និងជីវិតគ្រួសារ។ បើបងមានពេលតែពីរបីនាទីទៀត ខ្ញុំអាចបង្ហាញបងអំពីគេហទំព័រនោះ។

រិទ្ធ: បាទបាន។

វិបុល: គេហទំព័រនោះគឺwww.pr418.com។ នេះគឺជាទំព័រដើម។

រិទ្ធ: អូ រូបភាពនេះស្អាត។

វិបុល: បាទ រូបភាពទាំងនោះបង្ហាញអំពីការផ្សព្វផ្សាយដែលយើងធ្វើនៅទូទាំងពិភពលោក។ ក្នុងគេហទំព័រមានផ្នែកមួយហៅថា«សៀវភៅផ្សេង»។ ក្នុងផ្នែកនោះ បងអាចរកឃើញទស្សនាវដ្ដីនិងសៀវភៅទៀតដែលពន្យល់អំពីប្រធានបទខុសគ្នា រួមទាំងជីវិតគ្រួសារដែរ។ ជាឧទាហរណ៍ សូមយើងមើលសៀវភៅស្ដើងព្រះមានដំណឹងល្អសម្រាប់យើង! មេរៀនមួយក្នុងសៀវភៅនេះមានចំណងជើងថា«តើក្រុមគ្រួសាររបស់លោកអ្នកអាចមានសុភមង្គលយ៉ាងដូចម្ដេច?»

រិទ្ធ: នេះជាប្រធានបទដែលគួរឲ្យចាប់អារម្មណ៍មែន។ ខ្ញុំចង់ដឹងចម្លើយ!

វិបុល: មេរៀននេះមានចំណុចខ្លះដែលអាចជួយបងឲ្យមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍។ សូមកត់សម្គាល់វគ្គដែលនៅក្រោមសំណួរទី២។ សូមបងជួយអានបីឃ្លាចុងក្រោយ បានទេ?

រិទ្ធ: បាទបាន។ ឃ្លានេះអានថា«ប្ដីប្រពន្ធគួរស្រឡាញ់និងគោរពគ្នាទៅវិញទៅមក។ ប្ដីប្រពន្ធទាំងឡាយជាមនុស្សមិនល្អឥតខ្ចោះ។ ដូច្នេះ ដើម្បីមានសុភមង្គលក្នុងក្រុមគ្រួសារ នោះពួកគាត់ត្រូវរៀនឲ្យចេះអត់ឱនទោសគ្នាទៅវិញទៅមក»។ ខ្ញុំយល់ស្រប។

វិបុល: អរគុណបង។ នៅទីនេះមានបទគម្ពីរខ្លះ តែយើងអានជាមួយគ្នាអេភេសូរ ៥:៣៣។ នេះសូមបងជួយអានបានទេ?

រិទ្ធ: អានថា«ចូរអ្នករាល់គ្នាម្នាក់ស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនអ្នក ឯប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ»។

វិបុល: តើបងឃើញទេ ថានេះផ្ដោតទៅលើការឲ្យគូរបស់យើងនូវអ្វីដែលយើងចង់ទទួលពីគាត់?

រិទ្ធ: ខ្ញុំមិនសូវយល់ទេបង។

វិបុល: បាទ ខ្ញុំចង់មានន័យថា ប្ដីរមែងចង់ឲ្យប្រពន្ធគោរពគាត់ ហើយប្រពន្ធក៏ចង់ឲ្យប្ដីស្រឡាញ់គាត់យ៉ាងខ្លាំងវិញដែរ មែនទេ?

រិទ្ធ: បាទ ខ្ញុំយល់ស្រប។

វិបុល: អ៊ីចឹង បើប្ដីតែងតែរកឱកាសដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដល់ប្រពន្ធគាត់ នោះប្រពន្ធនឹងស្រួលបង្ហាញការគោរពចំពោះគាត់វិញ មែនទេ?

រិទ្ធ: បាទមែន។

វិបុល: ទោះបីគម្ពីរនេះបានត្រូវសរសេរជិត២.០០០ឆ្នាំហើយក៏ដោយ ខនេះសំដៅទៅលើអ្វីដែលគូអាពាហ៍ពិពាហ៍ត្រូវធ្វើ ហើយផ្ដល់ឱវាទដែលមានប្រយោជន៍ដល់ពួកគេ។ បើពួកគេធ្វើតាមឱវាទនោះ ពួកគេនឹងមានសុភមង្គល។

រិទ្ធ: ឥឡូវ ខ្ញុំទទួលស្គាល់ថា គម្ពីរមានប្រយោជន៍ច្រើនជាងខ្ញុំបានគិតទៅទៀត។

វិបុល: ខ្ញុំរីករាយណាស់ដែលបងគិតអ៊ីចឹង។ ខ្ញុំចង់ជួបបងម្ដងទៀតដើម្បីដឹងអំពីទស្សនៈរបស់បងចំពោះសំណួរទី៣ «បើលោកអ្នកគ្មានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ តើលោកអ្នកគួរចុះចោលគូរបស់ខ្លួនទេ?» ដែលមានក្នុងអត្ថបទដដែលនៅគេហទំព័ររបស់យើង។ *

រិទ្ធ: បាទបាន ហើយខ្ញុំនិងប្រពន្ធខ្ញុំនឹងមើលជាមួយគ្នា។

តើមានរឿងណាមួយក្នុងគម្ពីរដែលលោកអ្នកធ្លាប់ឆ្ងល់ទេ? តើលោកអ្នកធ្លាប់ឆ្ងល់អំពីជំនឿការប្រព្រឹត្ដណាមួយរបស់សាក្សីព្រះយេហូវ៉ាទេ? បើមានមែន សូមសួរសាក្សីព្រះយេហូវ៉ាណាម្នាក់។ គាត់នឹងរីករាយនិយាយជាមួយនឹងលោកអ្នកអំពីរឿងនោះ។

^ វគ្គ 63 សូមមើលជំពូកទី១៤ ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។