លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទអំពីក្របទស្សនាវដ្ដី | តើលោកយេស៊ូសង្គ្រោះយើងពីអ្វី?

ពិធីរំលឹកមរណភាពរបស់លោកយេស៊ូ តើនឹងធ្វើឡើងនៅពេលណា និងនៅកន្លែងណា?

ពិធីរំលឹកមរណភាពរបស់លោកយេស៊ូ តើនឹងធ្វើឡើងនៅពេលណា និងនៅកន្លែងណា?

នៅរាត្រីមុនលោកយេស៊ូស្លាប់ លោកបានបង្គាប់អ្នកកាន់តាមលោកឲ្យរំលឹកអំពីអ្វីមួយដែលលោកហៀបនឹងធ្វើ ពោលគឺបូជាជីវិតរបស់លោក។ លោកបានប្រាប់ពួកគាត់ថា«ចូរបន្ដធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ»។—លូកា ២២:១៩

នៅឆ្នាំនេះ ពិធីរំលឹកមរណភាពរបស់លោកយេស៊ូនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០១៥ ក្រោយថ្ងៃលិច។ សាក្សីព្រះយេហូវ៉ាសូមអញ្ជើញលោកអ្នក និងក្រុមគ្រួសាររបស់លោកអ្នកចូលរួមស្តាប់សុន្ទរកថាមួយ ដែលនឹងពន្យល់អំពីមូលហេតុដែលមរណភាពរបស់លោកយេស៊ូគឺសំខាន់ណាស់ ហើយអំពីរបៀបដែលមរណភាពនោះអាចផ្ដល់ប្រយោជន៍ដល់លោកអ្នក។