លោតទៅអត្ថបទ

វីដេអូអំពីសេចក្ដីបង្រៀនសំខាន់ៗក្នុងគម្ពីរ

មេ​រៀន​ពី​វីដេអូ​ខ្លី​ៗ​ទាំង​នេះ​ឆ្លើយ​នូវ​សំណួរ​សំខាន់​ៗ​អំពី​គម្ពីរ ដូច​ជា​ហេតុ​អ្វី​ព្រះ​បាន​បង្កើត​ផែនដី? តើ​មាន​អ្វី​កើត​ឡើង​ពេល​ដែល​យើង​ស្លាប់? ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា?

តើសកលលោកនេះមានអ្នកបង្កើតឬទេ?

មនុស្សជាច្រើនយល់ច្រឡំអំពីអ្វីដែលគម្ពីរបរិសុទ្ធរៀបរាប់ស្ដីអំពីដើមកំណើតសកលលោកនេះ ឬក៏គិតថានោះជារឿងព្រេងវិញ។ តើយើងពិតជាអាចជឿអ្វីដែលគម្ពីរបរិសុទ្ធរៀបរាប់អំពីដើមកំណើតសកលលោកឬ?

តើពិតជាមានព្រះមែនឬ?

សូមពិនិត្យមើលភ័ស្តុតាងដែលបង្ហាញថាការជឿថាមានព្រះគឺសមហេតុសមផល។

តើ​ព្រះ​មាន​នាម​ឬ​ទេ?

ព្រះ​មាន​ឋានៈ​ជា​ច្រើន​ដូច​ជា ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្តា ព្រះ​ដែល​ជា​អ្នក​បង្កើត និង​ព្រះ​អម្ចាស់​ជា​ដើម។ វីដេអូ​នេះ​បង្ហាញ​អំពី​នាម​របស់​ព្រះ​ផ្ទាល់​ដែល​បាន​ត្រូវ​ប្រើ​ជាង​៧​.​០០០​ដង​ក្នុង​គម្ពីរ​បរិសុទ្ធ។

តើយើងអាចមានចំណងមិត្តភាពជាមួយនឹងព្រះទេ?

អស់ជាច្រើនសតវត្សរ៍ មនុស្សបានគិតថាមិនចាំបាច់ស្គាល់ព្រះដែលជាអ្នកបង្កើតពួកគេទេ។ គម្ពីរអាចជួយយើងឲ្យក្លាយជាមិត្តសម្លាញ់របស់ព្រះ។ ចំណងមិត្តភាពនោះផ្ដើមដោយការរៀនអំពីនាមរបស់ព្រះ។

តើ​អ្នក​ណា​ជា​អ្នក​និពន្ធ​គម្ពីរ​បរិសុទ្ធ?

បើ​មនុស្ស​ជា​អ្នក​សរសេរ​គម្ពីរ ហេតុ​អ្វី​ក៏​យើង​អាច​ហៅ​គម្ពីរ​ថា​ជា​បណ្ដាំ​របស់​ព្រះ? តើ​គម្ពីរ​មាន​គំនិត​របស់​អ្នក​ណា?

ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​គម្ពីរ​បរិសុទ្ធ​គឺ​មក​ពី​ព្រះ?

បើ​គម្ពីរ​គឺ​មក​ពី​ព្រះ​មែន នោះ​គួរ​មាន​ភ័ស្ដុតាង​ដែល​បង្ហាញ​ថា​គម្ពីរ​ខុស​ពី​សៀវភៅ​ឯ​ទៀត​ទាំង​អស់។

ហេតុ​អ្វី​ព្រះ​បាន​បង្កើត​ផែន​ដី?

ផែន​ដី​យើង​ពោរ​ពេញ​ទៅ​ដោយ​ទេសភាព​ដ៏​ស្រស់​ស្អាត។ ផែន​ដី​បាន​ត្រូវ​ដាក់​នៅ​ចម្ងាយ​ត្រឹម​ត្រូវ​ពី​ព្រះ​អាទិត្យ វា​មាន​អ័ក្ស​ទ្រេត​ត្រឹម​ត្រូវ ហើយ​រង្វិល​ខ្ញាល់​របស់​វា​ក៏​ក្នុង​ល្បឿន​ត្រឹម​ត្រូវ​ដែរ។ ហេតុ​អ្វី​ព្រះ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត​ផែន​ដី?

តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត?

សូម​ស្វែង​រក​កត្តា​សំខាន់​ដែល​ជួយ​យើង​ឲ្យ​មាន​សុភមង្គល​ពិត​និង​មាន​ជីវិត​ដែល​មា​ន័យ​ខ្លឹម​សារ។

តើ​យើង​អាច​រក​ឃើញ​ចម្លើយ​អំពី​ចម្ងល់​នៃ​ជីវិត​នៅ​ឯ​ណា?

តើ​អ្នក​ធ្លាប់​សួរ​សំណួរ​ដែល​ទាក់​ទង​នឹង​ជីវិត សេចក្ដី​ស្លាប់ ឬ​អនាគត​ទេ? យើង​អាច​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​និង​សំណួរ​ជា​ច្រើន​ទៀត! ប៉ុន្តែ តើ​អាច​រក​នៅ​ឯ​ណា?

តើ​អ្វី​កើត​ឡើង​ពេល​ដែល​យើង​ស្លាប់?

គម្ពីរ​សន្យា​ថា​នឹង​មាន​គ្រា​មួយ​ដែល​មនុស្ស​ជា​ច្រើន​ដែល​បាន​ស្លាប់ នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដូច​ឡាសា​ដែរ។

តើពិតជាមានស្ថាននរកទេ?

គម្ពីរប្រាប់យើងថាដោយសារ«ព្រះជាសេចក្ដីស្រឡាញ់» លោកនឹងមិនធ្វើទារុណកម្មមនុស្សចំពោះកំហុសនៅអតីតកាលរបស់ពួកគេទេ។

តើលោកយេស៊ូគ្រិស្តជាព្រះឬ?

តើលោកយេស៊ូគឺដូចជាព្រះដ៏មានឫទ្ធានុភាពឬ? ឬតើលោក និងព្រះគឺខុសគ្នា?

ហេតុ​អ្វី​លោក​យេស៊ូ​បាន​ស្លាប់?

គម្ពីរ​ប្រាប់​យើង​អំពី​សារៈ​សំខាន់​នៃ​ការ​ស្លាប់​របស់​លោក​យេស៊ូ។ តើ​ការ​ស្លាប់​របស់​លោក​មាន​គោល​បំណង​អ្វី?

តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​បង្រៀន​អំពី​រាជាណាចក្រ​ព្រះ​ច្រើន​ជាង​ប្រធានបទ​ផ្សេង​ទៀត។ អស់​រាប់​រយ​ឆ្នាំ​មក​ហើយ អ្នក​កាន់​តាម​លោក​អធិដ្ឋាន​ឲ្យ​រាជាណាចក្រ​នោះ​បាន​មក​ដល់។

រាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤

ជាង២.៦០០ឆ្នាំមុន ព្រះបានឲ្យស្ដេចដ៏ខ្លាំងក្លាមួយរូបឃើញសុបិនដែលជាទំនាយ។ ទំនាយនេះកំពុងកើតឡើងនៅសព្វថ្ងៃនេះ។

ពិភពលោកបានប្រែប្រួលតាំងពីឆ្នាំ១៩១៤

ស្ថានភាពក្នុងពិភពលោកនិងចិត្តគំនិតរបស់មនុស្សតាំងពីឆ្នាំ១៩១៤ បញ្ជាក់ថាទំនាយក្នុងគម្ពីរស្ដីអំពី«គ្រាចុងក្រោយបង្អស់»កំពុងកើតឡើងមែន។

ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា?

មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា​ហេតុ​អ្វី​ពិភព​លោក​នេះ​ពោរ​ពេញ​ដោយ​ការ​ស្អប់​គ្នា​និង​ទុក្ខ​វេទនា​ច្រើន​ម៉្លេះ។ គម្ពីរ​មាន​ចម្លើយ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​អស់​ចម្ងល់ ហើយ​ក៏​សម្រាល​ទុក្ខ​ផង​ដែរ។

តើ​ព្រះ​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​ទាំង​អស់​ឬ​ទេ?

មនុស្ស​ជា​ច្រើន​គិត​ថា​សាសនា​ណា​ក៏​ដូច​សាសនា​ណា​ដែរ។

តើព្រះពេញចិត្តចំពោះការប្រើរូបផ្សេងៗក្នុងការគោរពប្រណិប័តន៍ឬទេ?

តើរូបព្រះអាចជួយយើងឲ្យចូលទៅជិតព្រះដែលយើងមើលមិនឃើញឬទេ?

តើ​ព្រះ​ស្តាប់​សេចក្ដី​អធិដ្ឋាន​ទាំង​អស់​ឬ?

ចុះ​បើ​មនុស្ស​អធិដ្ឋាន​ដោយ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន? ចុះ​យ៉ាង​ណា​បើ​ប្ដី​ធ្វើ​បាប​ប្រពន្ធ​គាត់​នៅ​ផ្ទះ ហើយ​ថ្ងៃ​បន្ទាប់​គាត់​សុំ​ពរ​ពី​ព្រះ?

តើព្រះមានទស្សនៈយ៉ាងណាចំពោះអាពាហ៍ពិពាហ៍?

ព្រះចង់ឲ្យចំណងអាពាហ៍ពិពាហ៍របស់លោកអ្នកមានសុភមង្គល។ គម្ពីរមានដំបូន្មានល្អៗដែលបានជួយគូអាពាហ៍ពិពាហ៍ជាច្រើន។

តើរូបអាសអាភាសជាអំពើខុសឆ្គងនឹងព្រះឬ?

ទោះជាគម្ពីរមិនចែងចំៗអំពី«រូបអាសអាភាស»ក្ដី តើតាមរបៀបណាយើងអាចដឹងអំពីទស្សនៈរបស់ព្រះចំពោះរូបអាសអាភាស?