លោតទៅអត្ថបទ

តើមនុស្សស្លាប់អាចរស់ម្ដងទៀតឬ?

តើមនុស្សស្លាប់អាចរស់ម្ដងទៀតឬ?

តើ​លោក​អ្នក​នឹង​ឆ្លើយ​ថា . . .

  • មែន?

  • មិន​មែន?

  • ប្រហែល?

គម្ពីរ​រៀប​រាប់​ថា​៖

​‹មនុស្ស​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ›។—សកម្មភាព ២៤:១៥, សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

នោះ​អាច​ជួយ​លោក​អ្នក​ដូច​ជា

ជួយ​សម្រាល​ទុក្ខ​ពេល​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់។—កូរិនថូស​ទី២ ១:៣, ៤

រួច​ផុត​ពី​ការ​ខ្លាច​សេចក្ដី​ស្លាប់។—ហេប្រឺ ២:១៥

មាន​សេចក្ដី​សង្ឃឹម​ពិត​ដើម្បី​ជួប​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​ស្លាប់​ទៅ។—យ៉ូហាន ៥:២៨, ២៩

តើ​យើង​អាច​ជឿ​អ្វី​ដែល​គម្ពីរ​រៀប​រាប់​ទេ?

យើង​អាច​ជឿ​បាន យ៉ាង​ហោច​ណាស់​មាន​មូលហេតុ​បី​យ៉ាង​៖

  • ព្រះ​ជា​អ្នក​បង្កើត​ជីវិត។ គម្ពីរ​ហៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ប្រភព​នៃ​ជីវិត​»។ (​ចម្រៀង​សរសើរ​ព្រះ ៣៦:៩; សកម្មភាព ១៧:២៤, ២៥​) ព្រះ​ដែល​បាន​បង្កើត​ភាវរស់​ទាំង​ឡាយ ប្រាកដ​ជា​មាន​សមត្ថភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។

  • ព្រះ​ធ្លាប់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នៅ​អតីតកាល។ គម្ពីរ​រៀប​រាប់​អំពី​មនុស្ស​៨​នាក់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី មាន​ក្មេង ចាស់ ប្រុស ស្រី។ អ្នក​ខ្លះ​បាន​ស្លាប់​មួយ​រយៈ​ពេល​ខ្លី តែ​មាន​ម្នាក់​ដែល​បាន​ត្រូវ​គេ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​អស់​បួន​ថ្ងៃ!—យ៉ូហាន ១១:៣៩​-​៤៤

  • ព្រះ​ចង់​ធ្វើ​ដូច​នោះ​ម្ដង​ទៀត​ខ្លាំង​ណាស់។ ព្រះ​យេហូវ៉ា​ស្អប់​សេចក្ដី​ស្លាប់ លោក​ចាត់​ទុក​វា​ជា​សត្រូវ។ (​កូរិនថូស​ទី​១ ១៥:២៦​) លោក​ចង់​បំផ្លាញ​សត្រូវ​នោះ​យ៉ាង​ខ្លាំង ពោល​គឺ​លោក​នឹង​បំបាត់​ចោល​សេចក្ដី​ស្លាប់​ដោយ​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ។ លោក​មាន​បំណង​ប្រាថ្នា​ប្រោស​អស់​អ្នក​ដែល​នៅ​ក្នុង​ការ​នឹក​ចាំ​របស់​លោក​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ឲ្យ​ពួក​គាត់​រស់​នៅ​ផែនដី​ម្ដង​ទៀត។—យ៉ូប ១៤:១៤, ១៥

សូម​គិត​អំពី​សំណួរ​នេះ

ហេតុ​អ្វី​យើង​ទៅ​ជា​ចាស់ ក្រោយ​មក​ស្លាប់?

គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំណួរ​នោះ​នៅ​ដើម​កំណើត ៣:១៧​-​១៩ និង​រ៉ូម ៥:១២