តើទុក្ខវេទនានឹងមានរហូតឬ?
តើលោកអ្នកនឹងឆ្លើយថា . . .
-
មែន?
-
មិនមែន?
-
ប្រហែល?
គម្ពីររៀបរាប់ថា៖
‹ព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់ ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ ក៏នឹងលែងមានទៀតដែរ›។—ការបើកបង្ហាញ ២១:៣, ៤, សេចក្ដីបកប្រែពិភពលោកថ្មី
នោះអាចជួយលោកអ្នកដូចជា
ឲ្យជឿជាក់ថាព្រះមិនមែនជាដើមហេតុនៃបញ្ហារបស់យើងទេ។—យ៉ាកុប ១:១៣
ធូរស្រាលក្នុងចិត្ត ពេលដឹងថាព្រះយល់ច្បាស់អំពីទុក្ខវេទនារបស់យើង។—សាការី ២:៨
មានសេចក្ដីសង្ឃឹមថាទុក្ខវេទនាទាំងអស់នឹងលែងមានទៀត។—ចម្រៀងសរសើរព្រះ ៣៧:៩-១១
តើយើងអាចជឿអ្វីដែលគម្ពីររៀបរាប់ទេ?
យើងអាចជឿបាន យ៉ាងហោចណាស់មានមូលហេតុពីរយ៉ាង៖
-
ព្រះស្អប់ទុក្ខវេទនានិងអំពើអយុត្តិធម៌។ សូមគិតអំពីអារម្មណ៍របស់ព្រះយេហូវ៉ា ពេលគេបៀតបៀនយ៉ាងសាហាវទៅលើរាស្ត្ររបស់លោកនៅសម័យគម្ពីរ។ គម្ពីរចែងថាលោកអាណិតអាសូរពួកគេ ដោយសារ«ពួកសត្រូវសង្កត់សង្កិននិងធ្វើបាបពួកគេយ៉ាងសាហាវ»។—អ្នកសម្រេចក្ដី ២:១៨, សេចក្ដីបកប្រែពិភពលោកថ្មី
ព្រះស្អប់មនុស្សដែលធ្វើបាបអ្នកឯទៀត។ ជាឧទាហរណ៍ គម្ពីរចែងថា លោកខ្ពើមរអើម«ដៃសម្លាប់ជនស្លូតត្រង់»។—សុភាសិត ៦:១៦, ១៧
-
ព្រះយកចិត្តទុកដាក់ចំពោះយើងម្នាក់ៗ។ មិនគ្រាន់តែមនុស្សម្នាក់ៗប៉ុណ្ណោះទេដែល«ដឹងនូវទុក្ខវេទនាក្នុងចិត្តរបស់ខ្លួន» តែព្រះយេហូវ៉ាក៏ដឹងនូវទុក្ខវេទនារបស់យើងដែរ!—ប្រវត្តិហេតុទី២ ៦:២៩, ៣០
មិនយូរទៀត ព្រះយេហូវ៉ានឹងប្រើរាជាណាចក្ររបស់លោកដើម្បីបំបាត់ចោលទុក្ខវេទនារបស់យើងម្នាក់ៗ។ (ម៉ាថាយ ៦:៩, ១០) ទម្រាំដល់ពេលនោះ លោកជួយសម្រាលទុក្ខអស់អ្នកដែលស្វែងរកលោកដោយចិត្តស្មោះ។—សកម្មភាព ១៧:២៧; កូរិនថូសទី២ ១:៣, ៤
សូមគិតអំពីសំណួរនេះ
ហេតុអ្វីព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា?
គម្ពីរមានចម្លើយចំពោះសំណួរនោះនៅ រ៉ូម ៥:១២ និងពេត្រុសទី២ ៣:៩។