តើលោកអ្នកស្គាល់គម្ពីរបរិសុទ្ធទេ?
តើលោកអ្នកគិតថាជា . . .
-
សៀវភៅដែលមកពីប្រាជ្ញាមនុស្ស?
-
សៀវភៅរឿងមិនពិតឬរឿងព្រេង?
-
សៀវភៅដែលមកពីព្រះ?
គម្ពីររៀបរាប់ថា៖
«គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ»។—ធីម៉ូថេទី២ ៣:១៦, សេចក្ដីបកប្រែពិភពលោកថ្មី
នោះអាចជួយលោកអ្នកដូចជា
មានចម្លើយគាប់ចិត្តចំពោះសំណួរសំខាន់ៗអំពីជីវិត។—សុភាសិត ២:១-៥
មានការណែនាំដ៏គួរឲ្យទុកចិត្តស្ដីអំពីជីវិតប្រចាំថ្ងៃ។—ចម្រៀងសរសើរព្រះ ១១៩:១០៥
មានក្ដីសង្ឃឹមពិតចំពោះអនាគត។—រ៉ូម ១៥:៤
តើយើងអាចជឿអ្វីដែលគម្ពីររៀបរាប់ទេ?
យើងអាចជឿបាន យ៉ាងហោចណាស់មានមូលហេតុបីយ៉ាង៖
-
ស្របគ្នាយ៉ាងអស្ចារ្យ។ គម្ពីរបានត្រូវសរសេរអស់រយៈពេលជាង១.៦០០ឆ្នាំ ដោយបុរសប្រហែលជា៤០នាក់។ ពួកគាត់ភាគច្រើនមិនធ្លាប់ជួបគ្នាទេ។ ប៉ុន្តែ គម្ពីរទាំងមូលមានភាពស្របគ្នា ហើយមានគោលរឿងសំខាន់តែមួយ!
-
ប្រវត្ដិសាស្ត្រដ៏ឥតលាក់លៀម។ ជារឿយៗ ប្រវត្ដិវិទូជាច្រើនបិទបាំងអំពីភាពបរាជ័យរបស់ជនជាតិខ្លួន។ ផ្ទុយទៅវិញ អ្នកសរសេរគម្ពីរបានកត់ទុកដោយឥតលាក់លៀមអំពីកំហុសរបស់ខ្លួន និងជនជាតិខ្លួន។—ប្រវត្តិហេតុទី២ ៣៦:១៥, ១៦; ចម្រៀងសរសើរព្រះ ៥១:១-៤
-
ទំនាយដែលគួរឲ្យទុកចិត្ត។ ប្រហែល២.០០០ឆ្នាំមុន គម្ពីរបានទាយប្រាប់អំពីស្ថានភាពពិបាកផ្សេងៗដែលកំពុងកើតឡើងនៅសព្វថ្ងៃនេះ ថែមទាំងប្រាប់អំពីការប្រព្រឹត្តរបស់មនុស្សនៅសម័យនេះទៀតផង។—ម៉ាថាយ ២៤:៧, ៨; ធីម៉ូថេទី២ ៣:១-៥
អ្វីៗជាច្រើនទៀតក៏បានកើតឡើងដូចទំនាយក្នុងគម្ពីរដែរ មិនខ្វះសូម្បីតែចំណុចតូចបំផុត។ ប៉ុន្តែ ដោយសារគម្ពីរជាបណ្ដាំរបស់ព្រះ នោះមិនចម្លែកទេ មែនទេ?—ពេត្រុសទី២ ១:២១
សូមគិតអំពីសំណួរនេះ
តើតាមរបៀបណាបណ្ដាំរបស់ព្រះអាចជួយលោកអ្នកឲ្យមានជីវិតប្រសើរជាង?
គម្ពីរមានចម្លើយចំពោះសំណួរនោះនៅអេសាយ ៤៨:១៧, ១៨ និងធីម៉ូថេទី២ ៣:១៦, ១៧។