សំណួរទី១១
តើមនុស្សស្លាប់ស្ថិតក្នុងស្ថានភាពបែបណា?
«ពេលគេផុតដង្ហើម គេត្រឡប់ទៅជាដីវិញ។ នៅថ្ងៃនោះឯង ការគិតគូររបស់គេក៏រលាយសាបសូន្យទៅ»។
«មនុស្សដែលនៅរស់ដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់មិនដឹងអ្វីទាល់តែសោះ . . . អ្វីក៏ដោយដែលដៃរបស់អ្នកអាចធ្វើបាន ចូរធ្វើឲ្យអស់ពីកម្លាំងចុះ ដោយសារនៅក្នុងផ្នូរជាកន្លែងដែលអ្នកត្រូវទៅ គ្មានការងារ គ្មានគម្រោង គ្មានចំណេះ ឬគ្មានប្រាជ្ញាឡើយ»។
«លោក[យេស៊ូ]ក៏បន្ថែមទៀតថា៖ ‹ឡាសាជាសម្លាញ់របស់យើងបានដេកលក់ទៅហើយ ប៉ុន្តែខ្ញុំនឹងទៅទីនោះដើម្បីដាស់គាត់ពីដំណេក›។ ក៏ប៉ុន្តែ លោកយេស៊ូកំពុងមានប្រសាសន៍អំពីមរណភាពរបស់គាត់ តែពួកគាត់នឹកស្មានថាលោកកំពុងមានប្រសាសន៍អំពីការដេកលក់ធម្មតា។ ដូច្នេះ លោកយេស៊ូក៏ប្រាប់ពួកគាត់ដោយត្រង់ថា៖ ‹ឡាសាបានស្លាប់ហើយ›»។