សំណួរទី១៥
តើតាមរបៀបណាអ្នកអាចមានសុភមង្គល?
«បើបរិភោគបន្លែមួយចាននៅកន្លែងដែលមានសេចក្ដីស្រឡាញ់ នោះប្រសើរជាងបរិភោគសាច់គោនៅកន្លែងដែលមានការស្អប់»។
«ខ្ញុំជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ខ្ញុំជាអ្នកបង្រៀនអ្នករាល់គ្នាឲ្យទទួលប្រយោជន៍ និងជាអ្នកណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវដែលគួរដើរ»។
«អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ! ពីព្រោះរាជាណាចក្រស្ថានសួគ៌ជារបស់អ្នកទាំងនោះ»។
«អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។
«ចូរប្រព្រឹត្តទៅលើអ្នកឯទៀត ដូចដែលអ្នកចង់ឲ្យពួកគេប្រព្រឹត្តមកលើអ្នកដែរ»។
«អស់អ្នកដែលឮបណ្ដាំរបស់ព្រះ ហើយធ្វើតាម ទើបមានសុភមង្គល!»។
«ទោះជាមនុស្សម្នាក់មានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ គាត់មិនបានជីវិតពីទ្រព្យទាំងនោះទេ»។
«ដូច្នេះ យើងនឹងស្កប់ចិត្តហើយ ដោយមានអាហារបរិភោគ សម្លៀកបំពាក់ និងជម្រក»។
«ការឲ្យគេ នោះមានសុភមង្គលច្រើនជាងការទទួល»។