លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សៀវភៅយ៉ូប

ជំពូក

សេចក្ដីសង្ខេប

    • ចិត្ត​ស្មោះ​ឥត​ងាក​រេ​និង​ទ្រព្យ​សម្បត្តិ​របស់​យ៉ូប (​១​-​៥)

    • សាថាន​ចោទ​ប្រកាន់​បំណង​ចិត្ត​របស់​យ៉ូប (​៦​-​១២)

    • យ៉ូប​បាត់​បង់​ទ្រព្យ​សម្បត្តិ​និង​កូន​ៗ​ (​១៣​-​១៩)

    • យ៉ូប​មិន​បាន​បន្ទោស​ព្រះ​ទេ (​២០​-​២២)

    • សាថាន​ចោទ​ប្រកាន់​បំណង​ចិត្ត​របស់​យ៉ូប​ម្ដង​ទៀត (​១​-​៥)

    • ព្រះ​អនុញ្ញាត​ឲ្យ​សាថាន​ធ្វើ​បាប​រូប​កាយ​យ៉ូប (​៦​-​៨)

    • ប្រពន្ធ​យ៉ូប​និយាយ​ថា​៖ ​«​ចូរ​ប្រមាថ​ព្រះ ហើយ​ស្លាប់​ទៅ!​»​ (​៩, ១០)

    • បុរស​បី​នាក់​ដែល​ស្គាល់​យ៉ូប​មក​ជួប​គាត់ (​១១​-​១៣)

    • យ៉ូប​សោកសៅ​អំពី​ថ្ងៃ​ដែល​គាត់​កើត (​១​-​២៦)

      • គាត់​សួរ​អំពី​មូលហេតុ​ដែល​គាត់​រង​ទុក្ខ​វេទនា (​២០, ២១)

    • អេលីផាស​និយាយ​ជា​លើក​ដំបូង (​១​-​២១)

      • ចំអក​ឲ្យ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​យ៉ូប (​៧, ៨)

      • រៀប​រាប់​អំពី​សម្ដី​របស់​វិញ្ញាណ​មួយ (​១២​-​១៧)

      • ‹ព្រះ​មិន​ទុក​ចិត្ត​អ្នក​បម្រើ​របស់​លោក​ទេ› (​១៨)

    • អេលីផាស​និយាយ​បន្ត (​១​-​២៧)

      • ‹ព្រះ​បណ្ដាល​ឲ្យ​ពួក​អ្នក​ប្រាជ្ញ​ជាប់​អន្ទាក់​របស់​ខ្លួន› (​១៣)

      • ‹យ៉ូប​មិន​គួរ​បដិសេធ​ដំបូន្មាន​របស់​ព្រះ​ឡើយ› (​១៧)

    • យ៉ូប​តប​ឆ្លើយ (​១​-​៣០)

      • គាត់​អះអាង​ថា​ការ​ដែល​គាត់​ស្រែក​ថ្ងូរ​គឺ​ត្រឹម​ត្រូវ (​២​-​៦)

      • ពួក​អ្នក​សម្រាល​ទុក្ខ​គាត់​ជា​មនុស្ស​ទុក​ចិត្ត​មិន​បាន (​១៥​-​១៨)

      • ​«​ពាក្យ​សម្ដី​ពិត​មិន​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​ទេ!​»​ (​២៥)

    • យ៉ូប​តប​ឆ្លើយ​បន្ត​ទៀត (​១​-​២១)

      • ជីវិត​ប្រៀប​ដូច​ជា​អ្នក​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ (​១, ២)

      • ​«​ហេតុ​អ្វី​បាន​ជា​លោក​យក​ខ្ញុំ​ធ្វើ​ជា​គោល​ដៅ​បាញ់​របស់​លោក​ដូច្នេះ?​»​ (​២០)

    • ប៊ីលដាឌ​និយាយ​ជា​លើក​ដំបូង (​១​-​២២)

      • ពោល​ក្នុង​ន័យ​ថា​កូន​ៗ​របស់​យ៉ូប​បាន​ធ្វើ​ខុស (​)

      • ‹បើ​អ្នក​បរិសុទ្ធ​មែន នោះ​ព្រះ​នឹង​ការពារ​អ្នក› (​)

      • ពោល​ក្នុង​ន័យ​ថា​យ៉ូប​ជា​មនុស្ស​ដែល​មិន​គោរព​ព្រះ (​១៣)

    • យ៉ូប​តប​ឆ្លើយ (​១​-​៣៥)

      • មនុស្ស​មិន​អាច​តវ៉ា​នឹង​ព្រះ​បាន​ទេ (​២​-​៤)

      • ‹ព្រះ​ធ្វើ​កិច្ចការ​ដែល​រក​យល់​មិន​បាន› (​១០)

      • មនុស្ស​មិន​អាច​ឆ្លើយ​តប​នឹង​ព្រះ​បាន​ទេ (​៣២)

  • ១០

    • យ៉ូប​តប​ឆ្លើយ​បន្ត​ទៀត (​១​-​២២)

      • ‹មូលហេតុ​ដែល​ព្រះ​ទាស់​នឹង​ខ្ញុំ› (​)

      • ព្រះ​ខុស​គ្នា​ពី​យ៉ូប​ដែល​ជា​មនុស្ស (​៤​-​១២)

      • ‹សូម​ឲ្យ​ខ្ញុំ​បាន​សម្រាក​បន្តិច› (​២០)

  • ១១

    • សូផារ​និយាយ​ជា​លើក​ដំបូង (​១​-​២០)

      • ចោទ​ប្រកាន់​សម្ដី​ឥត​បាន​ការ​របស់​យ៉ូប (​២, ៣)

      • ប្រាប់​យ៉ូប​ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត (​១៤)

  • ១២

    • យ៉ូប​តប​ឆ្លើយ (​១​-​២៥)

      • ​«​ខ្ញុំ​មិន​អន់​ជាង​អ្នក​រាល់​គ្នា​ទេ​»​ (​)

      • ​«​ខ្ញុំ​ត្រូវ​អ្នក​ដែល​ខ្ញុំ​ស្គាល់​សើច​ចំអក​ឲ្យ​»​ (​)

      • ​«​ព្រះ​មាន​ប្រាជ្ញា​»​ (​១៣)

      • ព្រះ​ខ្ពង់​ខ្ពស់​ជាង​ពួក​អ្នក​សម្រេច​ក្ដី​និង​ពួក​ស្ដេច (​១៧, ១៨)

  • ១៣

    • យ៉ូប​តប​ឆ្លើយ​បន្ត​ទៀត (​១​-​២៨)

      • ​«​ខ្ញុំ​ចង់​និយាយ​ជា​មួយ​នឹង​ព្រះ​»​ (​)

      • ‹អ្នក​រាល់​គ្នា​ជា​គ្រូ​ពេទ្យ​ឥត​បាន​ការ› (​)

      • ​«​ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្ញុំ​ត្រូវ​»​ (​១៨)

      • សួរ​មូលហេតុ​ដែល​ព្រះ​ចាត់​ទុក​គាត់​ជា​សត្រូវ (​២៤)

  • ១៤

    • យ៉ូប​តប​ឆ្លើយ​បន្ត​ទៀត (​១​-​២២)

      • មនុស្ស​សុទ្ធតែ​អាយុ​ខ្លី ហើយ​មាន​ទុក្ខ​លំបាក (​)

      • ​«​សូម្បី​តែ​ដើម​ឈើ​ក៏​មាន​សេចក្ដី​សង្ឃឹម​»​ (​)

      • ‹ឱ​បើ​លោក​លាក់​ខ្ញុំ​ក្នុង​ផ្នូរ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ!› (​១៣)

      • ​«​បើ​មនុស្ស​ស្លាប់​ហើយ តើ​គាត់​អាច​រស់​ឡើង​វិញ​បាន​ទេ?​»​ (​១៤)

      • ព្រះ​នឹង​នឹក​អាល័យ​ខ្ញុំ​ខ្លាំង​ណាស់ ព្រោះ​លោក​បាន​បង្កើត​ខ្ញុំ​មក (​១៥)

  • ១៥

    • អេលីផាស​និយាយ​ជា​លើក​ទី២ (​១​-​៣៥)

      • អះអាង​ថា​យ៉ូប​គ្មាន​ការ​កោត​ខ្លាច​ចំពោះ​ព្រះ​ទេ (​)

      • ហៅ​យ៉ូប​ថា​ជា​មនុស្ស​ព្រហើន (​៧​-​៩)

      • ‹ព្រះ​មិន​ទុក​ចិត្ត​ទេវតា​របស់​លោក​ទេ› (​១៥)

      • ‹មនុស្ស​ទុច្ចរិត​រង​ទុក្ខ​វេទនា› (​២០​-​២៤)

  • ១៦

    • យ៉ូប​តប​ឆ្លើយ (​១​-​២២)

      • ​«​អ្នក​រាល់​គ្នា​មក​សម្រាល​ទុក្ខ​ខ្ញុំ តែ​បែរ​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង!​»​ (​)

      • អះអាង​ថា​ព្រះ​យក​គាត់​ធ្វើ​ជា​គោល​ដៅ​បាញ់ (​១២)

  • ១៧

    • យ៉ូប​តប​ឆ្លើយ​បន្ត​ទៀត (​១​-​១៦)

      • ​«​មនុស្ស​ចោម​រោម​ចំអក​ឡកឡឺយ​ឲ្យ​ខ្ញុំ​»​ (​)

      • ​«​ព្រះ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​រង​ការ​ប្រមាថ​មើល​ងាយ​»​ (​)

      • ​«​ផ្នូរ​នឹង​ទៅ​ជា​លំនៅ​របស់​ខ្ញុំ​»​ (​១៣)

  • ១៨

    • ប៊ីលដាឌ​និយាយ​ជា​លើក​ទី២ (​១​-​២១)

      • រៀប​រាប់​អំពី​អ្វី​ដែល​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ត្រូវ​ជួប (​៥​-​២០)

      • ពោល​ក្នុង​ន័យ​ថា​យ៉ូប​មិន​ស្គាល់​ព្រះ​ទេ (​២១)

  • ១៩

    • យ៉ូប​តប​ឆ្លើយ (​១​-​២៩)

      • មិន​ព្រម​ទទួល​ការ​ស្ដី​បន្ទោស​ពី​«​មិត្ត​»​របស់​គាត់ (​១​-​៦)

      • និយាយ​ថា​គាត់​បាន​ត្រូវ​បោះ​បង់​ចោល (​១៣​-​១៩)

      • ​«​អ្នក​ដែល​មាន​សិទ្ធិ​លោះ​ខ្ញុំ គឺ​មាន​ជីវិត​រស់​នៅ​»​ (​២៥)

  • ២០

    • សូផារ​និយាយ​ជា​លើក​ទី២ (​១​-​២៩)

      • មាន​អារម្មណ៍​ថា​យ៉ូប​មើល​ងាយ​គាត់ (​២, ៣)

      • ពោល​ក្នុង​ន័យ​ថា​យ៉ូប​ជា​មនុស្ស​ទុច្ចរិត (​)

      • អះអាង​ថា​យ៉ូប​ចូល​ចិត្ត​អំពើ​ខុស​ឆ្គង (​១២, ១៣)

  • ២១

    • យ៉ូប​តប​ឆ្លើយ (​១​-​៣៤)

      • ‹ហេតុ​អ្វី​មនុស្ស​ទុច្ចរិត​ចម្រុង​ចម្រើន?› (​៧​-​១៣)

      • យ៉ូប​បក​អាក្រាត​‹ពួក​អ្នក​សម្រាល​ទុក្ខ›​គាត់ (​២៧​-​៣៤)

  • ២២

    • អេលីផាស​និយាយ​ជា​លើក​ទី៣ (​១​-​៣០)

      • ‹តើ​មនុស្ស​អាច​មាន​ប្រយោជន៍​ចំពោះ​ព្រះ​ឬ?› (​២, ៣)

      • ចោទ​ប្រកាន់​ថា​យ៉ូប​លោភ​លន់​និង​អយុត្តិធម៌ (​៦​-​៩)

      • ‹ត្រឡប់​មក​ឯ​ព្រះ នោះ​អ្នក​នឹង​បាន​ថ្កុំ​ថ្កើង​ឡើង​វិញ› (​២៣)

  • ២៣

    • យ៉ូប​តប​ឆ្លើយ (​១​-​១៧)

      • ចង់​យក​រឿង​ក្ដី​របស់​គាត់​ទៅ​ជម្រាប​ព្រះ (​១​-​៧)

      • និយាយ​ថា​គាត់​រក​ព្រះ​មិន​ឃើញ​ទេ (​៨, ៩)

      • ​«​ខ្ញុំ​មិន​ធ្លាប់​ងាក​ចេញ​ពី​ផ្លូវ​របស់​លោក​ឡើយ​»​ (​១១)

  • ២៤

    • យ៉ូប​តប​ឆ្លើយ​បន្ត​ទៀត (​១​-​២៥)

      • ‹ហេតុ​អ្វី​ព្រះ​មិន​កំណត់​ពេល​វេលា?› (​)

      • និយាយ​ថា​ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់ (​១២)

      • អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចូល​ចិត្ត​ភាព​ងងឹត (​១៣​-​១៧)

  • ២៥

    • ប៊ីលដាឌ​និយាយ​ជា​លើក​ទី៣ (​១​-​៦)

      • ‹តើ​មនុស្ស​អាច​គ្មាន​កំហុស​នៅ​ចំពោះ​មុខ​ព្រះ​យ៉ាង​ដូច​ម្ដេច​បាន?› (​)

      • អះអាង​ថា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​មនុស្ស​គឺ​ឥត​ប្រយោជន៍ (​៥, ៦)

  • ២៦

    • យ៉ូប​តប​ឆ្លើយ (​១​-​១៤)

      • ​«​អ្នក​ពូកែ​ណាស់​ខាង​ជួយ​អ្នក​ដែល​ទន់​ខ្សោយ!​»​ (​១​-​៤)

      • ‹ព្រះ​ដាក់​ផែនដី​ក្នុង​លម្ហ​ដោយ​មិន​ភ្ជាប់​នឹង​អ្វី​ឡើយ› (​)

      • ‹គ្រាន់​តែ​ជា​ស្នា​ដៃ​បន្តិចបន្តួច​របស់​ព្រះ› (​១៤)

  • ២៧

    • យ៉ូប​បាន​តាំង​ចិត្ត​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ (​១​-​២៣)

      • ​«​ខ្ញុំ​នឹង​មិន​ព្រម​ឲ្យ​អ្វី​ណា​មក​ធ្វើ​ឲ្យ​ខ្ញុំ​លែង​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ​ជា​ដាច់​ខាត​»​ (​)

      • អ្នក​ដែល​មិន​កោត​ខ្លាច​ព្រះ​គ្មាន​សេចក្ដី​សង្ឃឹម​ទេ (​)

      • ​«​ហេតុ​អ្វី​ពួក​អ្នក​និយាយ​ពាក្យ​ឥត​បាន​ការ​ដូច្នេះ?​»​ (​១២)

      • មនុស្ស​ទុច្ចរិត​គ្មាន​បាន​អ្វី​សោះ (​១៣​-​២៣)

  • ២៨

    • យ៉ូប​ប្រៀប​ធៀប​វត្ថុ​មាន​តម្លៃ​នៅ​ផែនដី​ជា​មួយ​នឹង​ប្រាជ្ញា (​១​-​២៨)

      • មនុស្ស​ព្យាយាម​រុក​រក​រ៉ែ (​១​-​១១)

      • ប្រាជ្ញា​មាន​តម្លៃ​ខ្ពស់​ជាង​គជ់​ខ្យង (​១៨)

      • ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ប្រាជ្ញា​ពិត (​២៨)

  • ២៩

    • យ៉ូប​នឹក​ដល់​គ្រា​សប្បាយ មុន​ពេល​គាត់​ជួប​ទុក្ខ​លំបាក (​១​-​២៥)

      • គាត់​ត្រូវ​គេ​គោរព​នៅ​ទ្វារ​កំពែង​ក្រុង (​៧​-​១០)

      • គាត់​តែង​តែ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ (​១១​-​១៧)

      • មនុស្ស​គ្រប់​គ្នា​ស្ដាប់​យោបល់​របស់​គាត់ (​២១​-​២៣)

  • ៣០

    • យ៉ូប​ពណ៌នា​អំពី​ស្ថានភាព​គាត់​បាន​ផ្លាស់​ប្ដូរ​ទៅ (​១​-​៣១)

      • គាត់​ត្រូវ​មនុស្ស​ឥត​បាន​ការ​សើច​ចំអក​ឲ្យ (​១​-​១៥)

      • មើល​ទៅ​ព្រះ​មិន​ជួយ​ទេ (​២០, ២១)

      • ​«​ស្បែក​របស់​ខ្ញុំ​ឡើង​ខ្មៅ​»​ (​៣០)

  • ៣១

    • យ៉ូប​និយាយ​ការពារ​នូវ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​ខ្លួន (​១​-​៤០)

      • ​«​ខ្ញុំ​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​»​ (​)

      • សុំ​ព្រះ​ថ្លឹង​ខ្ញុំ​ដោយ​ជញ្ជីង (​)

      • មិន​មែន​ជា​អ្នក​ផិត​ក្បត់ (​៩​-​១២)

      • មិន​មែន​ជា​អ្នក​ស្រឡាញ់​ប្រាក់ (​២៤, ២៥)

      • មិន​មែន​ជា​អ្នក​គោរព​បូជា​រូប​ព្រះ (​២៦​-​២៨)

  • ៣២

    • យុវជន​អេលីហ៊ូ​ចូល​រួម​ក្នុង​ការ​សន្ទនា (​១​-​២២)

      • គាត់​ខឹង​យ៉ូប​និង​ពួក​អ្នក​ដែល​ស្គាល់​យ៉ូប (​២, ៣)

      • គាត់​រង់​ចាំ​ឱកាស​និយាយ​ដោយ​ការ​គោរព (​៦, ៧)

      • មិន​មែន​ឲ្យ​តែ​មនុស្ស​មាន​អាយុ​ច្រើន​សុទ្ធតែ​មាន​ប្រាជ្ញា​ទេ (​)

      • អេលីហ៊ូ​ចង់​និយាយ​យ៉ាង​ខ្លាំង (​១៨​-​២០)

  • ៣៣

    • អេលីហ៊ូ​កែ​តម្រង់​យ៉ូប​ដែល​ចាត់​ទុក​ថា​ខ្លួន​ជា​មនុស្ស​សុចរិត (​១​-​៣៣)

      • មាន​ថ្លៃ​លោះ​ហើយ (​២៤)

      • មាន​កម្លាំង​ដូច​កាល​នៅ​យុវវ័យ​វិញ (​២៥)

  • ៣៤

    • អេលីហ៊ូ​បញ្ជាក់​អំពី​យុត្តិធម៌​និង​ផ្លូវ​របស់​ព្រះ (​១​-​៣៧)

      • យ៉ូប​និយាយ​ថា​ព្រះ​មិន​បាន​ផ្ដល់​យុត្តិធម៌​ឲ្យ​គាត់​ទេ (​)

      • ព្រះ​ដ៏​ពិត​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ (​១០)

      • យ៉ូប​ខ្វះ​ចំណេះ​ដឹង (​៣៥)

  • ៣៥

    • អេលីហ៊ូ​លើក​ឡើង​នូវ​ការ​វែក​ញែក​ខុស​របស់​យ៉ូប (​១​-​១៦)

      • យ៉ូប​និយាយ​ថា​គាត់​សុចរិត​ជាង​ព្រះ (​)

      • ព្រះ​ខ្ពង់​ខ្ពស់​ណាស់ អំពើ​ខុស​ឆ្គង​មិន​ប៉ះ​ពាល់​ដល់​ព្រះ​ឡើយ (​៥, ៦)

      • យ៉ូប​គួរ​រង់​ចាំ​ព្រះ (​១៤)

  • ៣៦

    • អេលីហ៊ូ​លើក​តម្កើង​ភាព​ឧត្តុង្គឧត្តម​របស់​ព្រះ​ដែល​រក​យល់​មិន​បាន (​១​-​៣៣)

      • អ្នក​ដែល​ស្ដាប់​បង្គាប់​នឹង​ចម្រុង​ចម្រើន។ មនុស្ស​ឥត​កោត​ខ្លាច​ព្រះ​នឹង​ត្រូវ​បដិសេធ (​១១​-​១៣)

      • ‹តើ​មាន​អ្នក​បង្រៀន​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ​បាន?› (​២២)

      • យ៉ូប​គួរ​លើក​តម្កើង​ព្រះ (​២៤)

      • ​«​ព្រះ​គឺ​ខ្ពង់​ខ្ពស់​ហួស​ពី​ការ​ដែល​យើង​អាច​យល់​បាន​»​ (​២៦)

      • ព្រះ​កាន់​កាប់​លើ​ទឹក​ភ្លៀង​និង​រន្ទះ (​២៧​-​៣៣)

  • ៣៧

    • កម្លាំង​ធម្មជាតិ​បង្ហាញ​នូវ​ភាព​ឧត្តុង្គឧត្តម​របស់​ព្រះ (​១​-​២៤)

      • ព្រះ​អាច​បញ្ឈប់​កិច្ចការ​ផ្សេង​ៗ​របស់​មនុស្ស (​)

      • ‹ពិចារណា​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះ› (​១៤)

      • មនុស្ស​មិន​អាច​យល់​អំពី​ព្រះ​បាន​ទេ (​២៣)

      • មនុស្ស​មិន​គួរ​គិត​ថា​ខ្លួន​មាន​ប្រាជ្ញា​នោះ​ឡើយ (​២៤)

  • ៣៨

    • ព្រះ​យេហូវ៉ា​បង្ហាញ​ថា​មនុស្ស​គឺ​តូច​ទាប​ណាស់ (​១​-​៤១)

      • ​«​ពេល​ដែល​ខ្ញុំ​បង្កើត​ផែនដី តើ​អ្នក​នៅ​ឯ​ណា?​»​ (​៤​-​៦)

      • កូន​ៗ​របស់​ព្រះ​បន្លឺ​សំឡេង​ត្រេក​អរ (​)

      • សំណួរ​ផ្សេង​ៗ​អំពី​កម្លាំង​ធម្មជាតិ (​៨​-​៣២)

      • ​«​ច្បាប់​ដែល​គ្រប់​គ្រង​អ្វី​ៗ​នៅ​លើ​មេឃ​»​ (​៣៣)

  • ៣៩

    • សត្វ​នា​នា​ដែល​ព្រះ​បាន​បង្កើត​បង្ហាញ​ថា​មនុស្ស​ខ្វះ​ចំណេះ​ដឹង (​១​-​៣០)

  • ៤០

    • ព្រះ​យេហូវ៉ា​សួរ​សំណួរ​ថែម​ទៀត (​១​-​២៤)

      • យ៉ូប​ប្រាប់​ថា​គាត់​គ្មាន​អ្វី​និយាយ​ទៀត​ទេ (​៣​-​៥)

      • ​«​តើ​អ្នក​គិត​ថា​ខ្ញុំ​មិន​យុត្តិធម៌​ឬ?​»​ (​)

      • ព្រះ​ពណ៌នា​អំពី​កម្លាំង​របស់​ដំរី​ទឹក (​១៥​-​២៤)

  • ៤១

    • ព្រះ​ពណ៌នា​អំពី​សត្វ​ក្រពើ​ដ៏​អស្ចារ្យ (​១​-​៣៤)

  • ៤២

    • យ៉ូប​តប​ឆ្លើយ​ទៅ​ព្រះ​យេហូវ៉ា (​១​-​៦)

    • មិត្ត​បី​នាក់​បាន​ត្រូវ​ស្ដី​បន្ទោស (​៧​-​៩)

    • ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យ៉ូប​មាន​ជីវិត​ល្អ​ឡើង​វិញ (​១០​-​១៧)

      • កូន​ប្រុស​និង​កូន​ស្រី​របស់​យ៉ូប (​១៣​-​១៥)