លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ស្វែង​រក

ស្វែង​រក

ថត​ចម្លង​:

  1. ១. មាន​ពាក្យ​ថា​បើ‹រក​នោះ​នឹង​ឃើញ›

    រក​ឃើញ​ក្ដី​ពិត​កាត់​ថ្លៃ​ពុំ​បាន

    យើង​មាន​សំណួរ​ច្រើន​ណាស់ ហើយ​ចង់​សួរ​ទៅ​ព្រះ

    សុញសាញ​ក្នុង​ចិន្ដា​ឥត​ស្រាន្ត។

    (បន្ទរ​ទី១)

    តែ​យើង​នៅ​បន្ត​រក​ដោយ​មិន​រសាយ

    ព្រោះ​នឹង​មាន​ចម្លើយ​គាប់​យើង​ខំ​ស្វែង​រក​ដូច​ជា​ទ្រព្យ

    (បន្ទរ)

    ស្វែង​រក ស្វែង​រក នូវ​ចម្លើយ

    ចំពោះ​សំណួរ​ទាំង​ឡាយ

    ចម្លើយ​ដែល​យើង​ចង់​ឮ​វាចា​:

    តើ​មនុស្ស​មក​ពី​ណា​ហេតុ​អ្វី​រាជាណាចក្រ​ព្រះ​ត្រូវ​មក​យ៉ាង​រូត​រះ

    ខំ​ស្វែង​យល់​ខ្លាំង​ណាស់។

  2. ២. យើង​មិន​បាន​ដឹង​សោះ​ថា​ព្រះ​មាន​ឈ្មោះ

    យេហូវ៉ា​តែ​មួយ​ដែល​ត្រូវ​ហៅ​រក

    ពេល​គេ​បង្ហាញ​យើង​បាន​រក​ឃើញ

    ចម្លើយ​មួយ​យើង​បាន​ស្វែង​រក។

    (បន្ទរ​ទី១)

    តែ​យើង​នៅ​បន្ត​រក​ដោយ​មិន​រសាយ

    ស្វែង​រក​ការ​ពិត​ថា​យើង​មក​ពី​ណា​ហើយ​នឹង​ទៅ​ឯ​ណា។

    (បន្ទរ)

    ស្វែង​រក​ស្វែង​រក​នូវ​ចម្លើយ

    ចំពោះ​សំណួរ​ទាំង​ឡាយ

    ចម្លើយ​ដែល​យើង​ចង់​ឮ​វាចា​:

    តើ​មនុស្ស​មក​ពី​ណា​និង​ឧទ្យាន​ដែល​បាន​សន្យា​ក្រោម​រាជ្យ​ព្រះ​ដែល​ជិត​មក​ដល់។

    ស្វែង​រក​អ្នក​នឹង​ឃើញ។

    (បន្ថែម)

    តែ​ឥឡូវ​យើង​មិន​លាក់​ទេ​យើង​ចង់​តែ​ប្រាប់​ពួក​គេ

    ពី​ក្ដី​ពិត​កាត់​ថ្លៃ​ពុំ​បាន

    គេ​ខំ​ស្វែង​យល់​តែ​មិន​មាន​អ្នក​ណា​ឆ្លើយ។

    យើង​ជួយ​គេ​ឲ្យ​យល់​សេចក្ដី

    ដោយ​ប្រាប់​អ្វី​ដែល​យើង​បាន​រក​ឃើញ។

    (បន្ទរ)

    ស្វែង​រក​ស្វែង​រក​នូវ​ចម្លើយ

    ចំពោះ​សំណួរ​ទាំង​ឡាយ

    ចម្លើយ​ដែល​គេ​ចង់​ឮ​វាចា​:

    តើ​មនុស្ស​មក​ពី​ណា​ជីវិត​រៀង​រហូត​ក្រោម​រាជ្យ​ព្រះ​ដែល​ជិត​មក​ដល់

    ស្វែង​រក​អ្នក​នឹង​ឃើញ។