លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

នៅផែនដីថ្មីខាងមុខ

នៅផែនដីថ្មីខាងមុខ

ថត​ចម្លង:

  1. ១. សាក​ស្រមៃ​ឥឡូវ ជីវិត​រស់​នៅ

    កំពុង​កើត​ឡើង​នឹង​មុខ មាន​ដំណើរ​ត​ទៅ

    កូន​ក្មេង​រត់​លេង​សប្បាយ

    នៅ​ក្នុង​ទីឋាន​សុខ​សាន្ត​រួច​ពី​ទុក្ខ​ភ័យ

    អ្នក​ថែ​រក្សា ភព​ផែនដី​បំព្រង

    មាន​តែ​មនុស្ស​ត្រង​ត្រាប់​សម្ដី​យេហូវ៉ា

    ដរាប​ដួង​ចន្ទ​សូន្យ​បាត់​ទៅ

    ភាព​សុខ​សាន្ត​យើង​បាន​រង់​ចាំ​ក៏​មក​ដល់

    នៅ​ក្រោម​រាជ្យ​បុត្រា

    បាន​យល់​ពី​ការ​ស្រឡាញ់​ពី​យ៉ា

    នៅ​ផែនដី​ថ្មី​ខាង​មុខ

    (​បន្ទរ​)

    មាន​សង្ឃឹម​មាន​ចិត្ត​ឧស្សាហ៍

    មាន​សង្ឃឹម​មាន​ជំហរ​យ៉ាង​មាំ​មួន

    មាន​សង្ឃឹម​មាន​ពន្លឺ​ក្នុង​ចិន្ដា

    កាល​ស្រមៃ​ឃើញ​ខ្លួន​ឯង

    នៅ​ផែនដី​ថ្មី​ខាង​មុខ។

  2. ២. សាក​ស្រមៃ​ឥឡូវ ឃើញ​ទី​លំនៅ

    តាម​ជើង​ភ្នំ​មាត់​ទន្លេ​នៅ​វាល​ស្មៅ​ធំ​ធេង

    អ្នក​អាច​សង់​ផ្ទះ​សម្បែង

    រួច​អ្នក​ក៏​ដើរ​ចូល​ផ្ទះ​តាម​ទ្វារ​ធំ

    ស្រាប់​តែ​បាន​ឃើញ​អ្នក​ធ្លាប់​ស្គាល់

    គាត់​លា​ដៃ​រក​ឱប​តាំង​ពី​ចម្ងាយ

    អ្នក​សប្បាយ​ទាំង​ទឹក​ភ្នែក

    ហាក់​ដូច​ជា​ខាន​បាន​ជួប​យូរ​យារ​មក​ហើយ

    ការ​ស្លាប់​មិន​អាច​ឃាត់

    ក្ដី​ស្រឡាញ់​ពី​ព្រះ

    នៅ​ផែនដី​ថ្មី​ខាង​មុខ។

    (​បន្ទរ​)

    មាន​សង្ឃឹម​មាន​ចិត្ត​ឧស្សាហ៍

    មាន​សង្ឃឹម​មាន​ជំហរ​យ៉ាង​មាំ​មួន

    មាន​សង្ឃឹម​មាន​ពន្លឺ​ក្នុង​ចិន្ដា

    កាល​ស្រមៃ​ឃើញ​ខ្លួន​ឯង

    នៅ​ផែនដី​ថ្មី​ខាង​មុខ។

    (​បន្ថែម​)

    អស់​ទាំង​ពាក្យ​ព្រះ​មាន​វាចា

    នឹង​បាន​កើត​សម្រេច​ឥត​មាន​ចន្លោះ

    ព្រះ​យេហូវ៉ា​ចិន្ដា​គិត​ប៉ង

    បំពេញ​បំណង​ចិត្ត​ជីវិត​នៅ​ផែនដី

    (​បន្ទរ​)

    មាន​សង្ឃឹម​មាន​ចិត្ត​ឧស្សាហ៍

    មាន​សង្ឃឹម​មាន​ជំហរ​យ៉ាង​មាំ​មួន

    មាន​សង្ឃឹម​មាន​ពន្លឺ​ក្នុង​ចិន្ដា

    កាល​ស្រមៃ​ឃើញ​ខ្លួន​ឯង

    នៅ​ផែនដី​ថ្មី​ខាង​មុខ

    នៅ​ផែនដី​ថ្មី​ខាង​មុខ

    នៅ​ផែនដី​ថ្មី​ខាង​មុខ

    នៅ​ផែនដី​ថ្មី​ខាង​មុខ។