លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សូមរក្សាចិត្ត

សូមរក្សាចិត្ត

ថតចម្លង:

  1. ១. ចិត្តខ្ញុំរមែង ចង់ធ្វើត្រឹមត្រូវ

    តែចិត្តច្របល់ តែងព្រួយចំបែង

    ចេះតែកើត មានចិត្តសង្ស័យ

    ថាខ្លួនឯងមិនល្អគ្រប់គ្រាន់

    រសាប់រសល់ ខ្ញុំអធិដ្ឋាន

    ព្រោះលោកបានផ្ដាំថា អធិដ្ឋានកុំខាន

    ពេលខ្ញុំតឹងថប់ ក្នុងចិន្ដា

    យេហូវ៉ាបិតាប្រាប់ខ្ញុំថា

    (បន្ទរ)

    សូមខំរក្សាចិត្ត ខំរក្សាគំនិត

    សូមគិតរឿងល្អ នៅក្នុងជីវិត

    មិនចង់គិតរឿង នាំឲ្យអស់សង្ឃឹម

    ខ្ញុំនឹងរក្សាចិត្ត ហើយខ្ញុំនឹងញញឹម

  2. ២. ខ្ញុំចង់សម្រេច តាមបំណងលោក

    តែអារម្មណ៍មួហ្មង មានពេញចិន្តា

    ថាជីវិត ពិបាកពេកក្រៃ

    ហើយមិនសម ឲ្យព្រះស្រឡាញ់

    តែខ្ញុំចេញទៅ មិននៅឯកា

    ទៅប្រាប់ដំណឹងពីអនាគតអស្ចារ្យ

    មិនឲ្យកង្វល់ចងរឹតខ្ញុំ

    យេហូវ៉ាបិតានៅជិតខ្ញុំ

    (បន្ទរ​)

    ខ្ញុំខំរក្សាចិត្ត ខំរក្សាគំនិត

    ខ្ញុំគិតរឿងល្អ នៅក្នុងជីវិត

    មិនចង់គិតរឿង នាំឲ្យអស់សង្ឃឹម

    ខ្ញុំនឹងរក្សាចិត្ត ហើយខ្ញុំនឹងញញឹម

    ខ្ញុំនឹងញញឹម។

    (បន្ថែម)

    ខ្ញុំនឹងតស៊ូយកឈ្នះឲ្យបាន

    ចិត្តកង្វល់ដែលតែងមករំខាន

    មិនបាច់មួហ្មង ឬសង្ស័យខ្លួនឯង

    យេហូវ៉ា អរគុណ ជួយឲ្យខ្ញុំលែងចំបែង

    ជួយឲ្យខ្ញុំលែងចំបែង

    (​បន្ទរ​)

    ខ្ញុំខំរក្សាចិត្ត ខំរក្សាគំនិត

    ខ្ញុំគិតរឿងល្អ នៅក្នុងជីវិត

    មិនចង់គិតរឿង នាំឲ្យអស់សង្ឃឹម

    ខ្ញុំនឹងរក្សាចិត្ត ហើយខ្ញុំនឹងញញឹម៕