លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ដោយមានជំនឿ

ដោយមានជំនឿ

(​ចម្រៀងសរសើរព្រះ ២៧:១៣)

ថតចម្លង:

  1. ១. ខ្ញុំមិនគួរខ្លាចមេកំណាច

    ខ្ញុំមិនគួរខ្លាចពួកកោងកាច

    ខ្ញុំមានយេហូវ៉ានៅជិត

    ខ្ញុំមិនរត់គេចភ័យភិត

    តាមពិតលោកតែងការពាររក្សា

    (បន្ទរ)

    ដោយមានជំនឿ ខ្ញុំមើលឃើញអនាគតច្បាស់

    ដោយមានជំនឿ មិនមានអ្វីគួរឲ្យខ្លាច

    ដោយសារព្រះទើបខ្ញុំខ្លាំងក្លា

    តាំងចិត្តថានឹងតស៊ូ

    ព្រោះព្រះលោកការពារគ្រប់ពេលវេលា—

    ដោយមានជំនឿ

  2. ២. ពួកអ្នកស្មោះត្រង់ពីបុរាណ

    ចិត្តឥតរេជារៀងដរាប

    ព្រោះជំនឿអាចស៊ូបាន

    ពិតជាបានពរមិនខាន

    ពួកគេនឹងបានជីវិតឡើងវិញ

    (បន្ទរ)

    ដោយមានជំនឿ ខ្ញុំមើលឃើញអនាគតច្បាស់

    ដោយមានជំនឿ មិនមានអ្វីគួរឲ្យខ្លាច

    ដោយសារព្រះទើបខ្ញុំខ្លាំងក្លា

    តាំងចិត្តថានឹងតស៊ូ

    ព្រោះព្រះលោកការពារគ្រប់ពេលវេលា—

    ដោយមានជំនឿ

    (បន្ថែម)

    ដោយមានជំនឿ ខ្ញុំក៏អាចរើភ្នំបាន

    ដោយមានជំនឿ មានសង្ឃឹមពិត

    ដោយសារជំនឿ

    ដែលនៅក្នុងចិត្តខ្ញុំបានជាក់ជឿ

    ជួយឲ្យខ្ញុំអាចស៊ូទ្រាំបាន

  3. ៣. ខ្ញុំបានឃើញពរដ៏អស្ចារ្យ

    ព្រះរក្សាទុកឲ្យខ្ញុំ

    ខ្ញុំត្រូវតែតស៊ូ

    ដោយសារពេលនៅមិនយូរ

    រហូតដល់ពេលព្រះបានជ័យជម្នះ

    (បន្ទរ)

    ដោយមានជំនឿ ខ្ញុំមើលឃើញអនាគតច្បាស់

    ដោយមានជំនឿ មិនមានអ្វីគួរឲ្យខ្លាច

    ដោយសារព្រះទើបខ្ញុំខ្លាំងក្លា

    តាំងចិត្តថានឹងតស៊ូ

    ព្រោះព្រះលោកការពារគ្រប់ពេលវេលា—

    ដោយមានជំនឿ

    ដោយមានជំនឿ៕

(​សូមពិនិត្យបន្ថែម ហេ. ១១:១​-​៤០​)