លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រៀនពីកំហុស

រៀនពីកំហុស

ថតចម្លង​៖

  1. ១. ក្នុងចំណោមមនុស្សទាំងអស់

    មិនដែលមានអ្នកណាសោះ

    ដែលអាចនិយាយថា​៖

    ខ្ញុំនេះមិនដែលធ្វើខុសម្ដងណា

    ឥឡូវអ្នកធ្វើខុសដែរ

    តែអ្នកអាចធ្វើការកុនកែ

    កំហុសពីមុនអ្នកគួររៀន

    ទទួលយកដំបូន្មានដែលព្រះលោកឲ្យ

    (​បន្ទរ​)

    ក្រោកឡើងវិញ បើដួលហើយ

    អ្នកមិនមែនទាល់ផ្លូវឡើយ

    ក្រោកឡើងវិញ ដើរត្រង់ចុះ

    អ្នកអាចរៀនពីកំហុស

    ពីព្រះសូមរកជំនួយ

    អ្នកអាចងើបដើរ បានលោកជួយ

    អ្នកនឹងបានយល់បានដឹង

    អ្នករឹតតែរឹងមាំរឹងប៉ឹង

    បើអ្នករៀនពីកំហុស

  2. ២. ពេលថ្ងៃថ្មីឈានចូលមកដល់

    ចិត្តអ្នកអាចមានទុក្ខកង្វល់

    រឿងកន្លងអ្នកមិនអាចកែ

    មានតែខំប្រឹងតស៊ូ

    រៀនគិតរៀនកែគំនិត

    ហើយយកព្រះទុកជាទីពឹង

    លោកមានពាក្យពេចន៍ទុកណែនាំ

    ជួយលើកអ្នកឡើង ប្រាប់ជំហានត្រូវកុនកែ

    (​បន្ទរ​)

    ក្រោកឡើងវិញ បើដួលហើយ

    អ្នកមិនមែនទាល់ផ្លូវឡើយ

    ក្រោកឡើងវិញ ដើរត្រង់ចុះ

    អ្នកអាចរៀនពីកំហុស

    ពីព្រះសូមរកជំនួយ

    អ្នកអាចងើបដើរ បានលោកជួយ

    អ្នកនឹងបានយល់បានដឹង

    អ្នករឹតតែរឹងមាំរឹងប៉ឹង

    (​បន្ថែម​)

    សូមចាំក្នុងចិត្តពាក្យយេហូវ៉ា

    ជួយអ្នកដើរទៅមុខមួយជីវ៉ា

    ព្រោះព្រះធំជាងចិត្តរបស់យើង

    ចាំពាក្យនេះចុះ

    រៀនពីកំហុស

    (​បន្ទរ​)

    ក្រោកឡើងវិញ បើដួលហើយ

    អ្នកមិនមែនទាល់ផ្លូវឡើយ

    ក្រោកឡើងវិញ ដើរត្រង់ចុះ

    អ្នកអាចរៀនពីកំហុស

    ពីព្រះសូមរកជំនួយ

    អ្នកអាចងើបដើរ បានលោកជួយ

    អ្នកនឹងបានយល់បានដឹង

    អ្នករឹតតែរឹងមាំរឹងប៉ឹង

    បើអ្នករៀនពីកំហុស

    អ្នកអាចរៀនពីកំហុស៕