លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​ធូរ​ស្រាល​ពី​ការ​តាន​តឹង​ចិត្ត

តើការតានតឹងចិត្តបណ្ដាលមកពីអ្វី?

តើការតានតឹងចិត្តបណ្ដាលមកពីអ្វី?

គ្លីនិក​សុខភាព​ដ៏​ល្បី​មួយ​បាន​រៀប​រាប់​ថា​៖ ​«​មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​ប្រាប់​យើង​ថា ពួក​គេ​មាន​អារម្មណ៍​តាន​តឹង​ចិត្ត​កាន់​តែ​ច្រើន​ឡើង​ៗ។ នេះ​ដោយ​សារ​ជីវិត​នៅ​សម័យ​ទំនើប​ពោរ​ពេញ​ទៅ​ដោយ​ការ​ផ្លាស់​ប្ដូរ​និង​ភាព​មិន​ទៀង​ទាត់​»។ (​Mayo Clinic​) សូម​ពិចារណា​ការ​ផ្លាស់​ប្ដូរ​និង​ភាព​មិន​ទៀង​ទាត់​ខ្លះ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​តាន​តឹង​ចិត្ត​៖

  • ការ​លែង​លះ​គ្នា

  • មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់

  • ជំងឺ​រ៉ាំរ៉ៃ

  • គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ

  • ឧក្រិដ្ឋកម្ម

  • ជីវិត​មមាញឹក

  • គ្រោះ​មហន្តរាយ​ធម្មជាតិ ឬ​គ្រោះ​មហន្តរាយ​ដែល​មក​ពី​មនុស្ស

  • ការ​បង្ខិត​បង្ខំ​នៅ​សាលា​រៀន​ឬ​កន្លែង​ការ​ងារ

  • ការ​បារម្ភ​អំពី​ការ​ងារ​និង​ការ​ចាត់​ចែង​លុយ​កាក់