លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពិភព​លោក​ដ៏​ច្របូក​ច្របល់

១ | ការពារសុខភាពរបស់អ្នក

១ | ការពារសុខភាពរបស់អ្នក

ហេតុ​អ្វី​នេះ​សំខាន់?

វិបត្តិ​ឬ​គ្រោះ​មហន្តរាយ​អាច​ប៉ះ​ពាល់​ដល់​សុខភាព​របស់​មនុស្ស​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល។

  • ទុក្ខ​លំបាក​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​តាន​តឹង​ចិត្ត ហើយ​ការ​តាន​តឹង​ចិត្ត​យូរ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឆាប់​ធ្លាក់​ខ្លួន​ឈឺ។

  • វិបត្តិ​នៅ​ក្នុង​ប្រទេស​ធ្វើ​ឲ្យ​ពេទ្យ​ពិបាក​ថែ​ទាំ​អ្នក​ជំងឺ​ឲ្យ​បាន​ល្អ ដោយ​សារ​មិន​មាន​ថ្នាំ​គ្រប់​គ្រាន់​ដើម្បី​ព្យាបាល​មនុស្ស​ទាំង​អស់​នោះ​ទេ។

  • គ្រោះ​មហន្តរាយ​ប៉ះ​ពាល់​ដល់​លុយ​កាក់​របស់​មនុស្ស។ ជា​លទ្ធផល​ពួក​គេ​មិន​មាន​លទ្ធភាព​ទិញ​អ្វី​ដែល​ចាំ​បាច់​ដូច​ជា ម្ហូប​ដែល​មាន​ជីវជាតិ ឬ​ថ្នាំ​ពេទ្យ​នោះ​ទេ។

អ្វី​ដែល​អ្នក​ត្រូវ​ដឹង

  • ជំងឺ​ធ្ងន់​ធ្ងរ​និង​ការ​តាន​តឹង​ចិត្ត​អាច​នាំ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ​ដែល​រា​រាំង​អ្នក​ពី​ការ​ថែ​ទាំ​សុខភាព​របស់​ខ្លួន។ ជា​លទ្ធផល​ជំងឺ​របស់​អ្នក​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ។

  • បើ​អ្នក​មិន​មើល​ថែ​សុខភាព​របស់​ខ្លួន បញ្ហា​សុខភាព​របស់​អ្នក​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ ហើយ​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក។

  • បើ​អ្នក​មាន​សុខភាព​ល្អ នោះ​អ្នក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ពេល​មាន​ភាព​ចលាចល។

  • មិន​ថា​អ្នក​មាន​ឬ​ក្រ​ក្ដី អ្នក​អាច​ការ​ពារ​សុខភាព​របស់​អ្នក។

អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ

បើ​អាច​ធ្វើ​បាន មនុស្ស​ដែល​មាន​ប្រាជ្ញា​ពិចារណា​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​ឡើង ហើយ​ចាត់​វិធានការ​ដើម្បី​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​នោះ។ ដើម្បី​ការ​ពារ​សុខភាព​របស់​អ្នក អ្នក​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។ អ្នក​អាច​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ឬ​ការ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ដោយ​មាន​អនាម័យ។ ការ​ពារ​ប្រសើរ​ជាង​ព្យាបាល។

​«​ដោយ​សម្អាត​ខ្លួន​និង​ផ្ទះ​របស់​យើង​ឲ្យ​បាន​ស្អាត យើង​មិន​សូវ​ចំណាយ​លុយ​ច្រើន​ដើម្បី​ទិញ​ថ្នាំ​ឬ​ជួប​គ្រូ​ពេទ្យ​ទេ​»។—អាន់ដ្រេអាស a

a ឈ្មោះ​ខ្លះ​ក្នុង​ទស្សនាវដ្ដី​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។