ពួកព្រាយបិសាចអះអាងមិនពិតថាមនុស្សស្លាប់នៅរស់ទៀត
ព្រះគម្ពីរចែងប្រាប់ថា អារក្សសាតាំង «បាននាំលោកីយទាំងមូលឲ្យវង្វេង»។ (វិវរណៈ ១២:៩) សាតាំងនិងពួកព្រាយបិសាចរបស់វាមិនចង់ឲ្យយើងជឿបន្ទូលរបស់ព្រះជាព្រះគម្ពីរទេ។ ពួកវាខំធ្វើឲ្យមនុស្សជឿថា អ្នកដែលស្លាប់គឺនៅរស់ នៅកន្លែងមួយក្នុងវិស័យវិញ្ញាណ។ សូមឲ្យយើងមើលនូវរបៀបដែលពួកវាធ្វើកិច្ចការនេះ។
សាសនាមិនពិត
សាសនាជាច្រើនបង្រៀនថា មនុស្សនិមួយៗមានព្រលឹងដែលរស់នៅតទៅទៀតក្នុងវិស័យវិញ្ញាណ ក្រោយពេលរូបកាយស្លាប់ទៅ។ គេនិយាយថា រូបកាយស្លាប់ ប៉ុន្តែព្រលឹងមិនស្លាប់ទេ។ ម្យ៉ាងទៀត គេបញ្ជាក់ថាព្រលឹងមិនអាចស្លាប់ ថាព្រលឹងគឺជាអមតៈ។
ប៉ុន្តែ បន្ទូលរបស់ព្រះមិនបានបង្រៀនដូច្នោះទេ។ ព្រះគម្ពីរបង្ហាញថា ព្រលឹងគឺជាមនុស្ស មិនមែនជាអ្វីមួយនៅក្នុងរូបមនុស្សនោះទេ។ ជាឧទាហរណ៍ ព្រះគម្ពីររៀបរាប់ការបង្កើតអ័ដាមថា៖ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង»។ (លោកុប្បត្តិ ២:៧) ដូច្នេះ អ័ដាមមិនបានទទួលព្រលឹងមួយទេ គាត់គឺជាព្រលឹងនោះឯង។
លោកុប្បត្តិ ១:២០, ២១, ២៤, ៣០ពថ
សត្វក៏ត្រូវហៅជាព្រលឹងដែរ។—ព្រោះពាក្យ «ព្រលឹង»ក្នុងព្រះគម្ពីរមានន័យជាមនុស្សផ្ទាល់ នោះយើងមិនគួរត្រូវឆ្ងល់ឡើយ ដោយរៀនដឹងថាព្រលឹងអាចស្លាប់ហើយក៏ពិតជាត្រូវស្លាប់ផង។ បទគម្ពីរចែងថា៖
-
«ឯព្រលឹងណាដែលធ្វើបាប—គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ»។—អេសេគាល ១៨:៤
-
«រួចគាត់[សាំសុន]ថា សូមឲ្យខ្ញុំ[ព្រលឹងខ្ញុំ«ពថ»]ស្លាប់ជាមួយនឹងពួកភីលីស្ទីនចុះ»។—ពួកចៅហ្វាយ ១៦:៣០
-
«នៅថ្ងៃឈប់សំរាក តើបើកឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់ ឲ្យសង្គ្រោះជីវិត[ព្រលឹងមួយ«ពថ»] ឬឲ្យសំឡាប់បង់»?—ម៉ាកុស ៣:៤
បទគម្ពីរឯទៀតបង្ហាញថា ព្រលឹងអាចត្រូវវិនាស (លោកុប្បត្តិ ១៧:១៤ពថ) ត្រូវសម្លាប់ដោយដាវ (យ៉ូស្វេ ១០:៣៧ពថ) ស្លាប់ដោយច្របាច់ក (យ៉ូប ៧:១៥ពថ) ហើយបានលង់ទឹកស្លាប់ (យ៉ូណាស ២:៥ពថ) ដូច្នេះ ព្រលឹងអាចស្លាប់បាន។
បើលោកអ្នកអានព្រះគម្ពីរទាំងមូល លោកអ្នកនឹងមិនដែលឃើញប្រយោគ «ព្រលឹងអមតៈ» នោះឡើយ។ ព្រលឹងមនុស្សមិនមែនជាវិញ្ញាណទេ។ ការបង្រៀនអំពីព្រលឹងអមតៈ មិនមែនជាការបង្រៀននៃព្រះគម្ពីរឡើយ។ តែនេះជាការបង្រៀននៃសាតាំងនិងពួកព្រាយបិសាចរបស់វាទៅវិញ។ ព្រះយេហូវ៉ាស្អប់អស់ទាំងពាក្យកុហកខាងសាសនា។—សុភាសិត ៦:១៦-១៩; ធីម៉ូថេទី១ ៤:១, ២
គ្រូខាប
វិធីមួយទៀតដែលសាតាំងបំភាន់មនុស្ស គឺតាមរយៈគ្រូខាប។ គ្រូខាបគឺជាអ្នកដែលអាចទទួលសារផ្ទាល់ពីពិភពវិញ្ញាណ។ មនុស្សជាច្រើនព្រមទាំងគ្រូខាបផង ជឿថាសារទាំងនេះគឺមកពីវិញ្ញាណរបស់មនុស្សស្លាប់។ ប៉ុន្តែដូចយើងបានឃើញហើយពីព្រះគម្ពីរ ការនេះមិនអាចកើតឡើងទេ។—សាស្ដា ៩:៥, ៦, ១០
អញ្ចឹង សារទាំងនេះមកពីអ្នកណាទៅ? គឺមកពីពួកព្រាយបិសាចនោះឯង! ពួកព្រាយបិសាចអាចឃើញមនុស្សពេលគេរស់នៅ ពួកវាដឹងរបៀបដែលគេនិយាយ រូបរៀងគេយ៉ាងណា អ្វីដែលគេធ្វើ និងអ្វីដែលគេដឹងស្គាល់ផង។ ដូច្នេះពួកព្រាយបិសាចស្រួលនឹងធ្វើត្រាប់តាមមនុស្សដែលបានស្លាប់។—សាំយូអែលទី១ ២៨:៣-១៩
រឿងមិនពិត
វិធីមួយទៀតដែលសាតាំងលើកផ្សាយពាក្យកុហកអំពីមនុស្សស្លាប់ គឺតាមរយៈរឿងមិនពិត។ រឿងបែបនេះតែងតែធ្វើឲ្យមនុស្សបែរចេញពីសេចក្ដីពិតនៃព្រះគម្ពីរ។—ធីម៉ូថេទី២ ៤:៤
នៅទ្វីបអាហ្វ្រិកមានដំណើររឿងជាច្រើន អំពីមនុស្សដែលឃើញថារស់ ក្រោយពេលគេស្លាប់ហើយ។ ជាធម្មតា ការឃើញបែបនេះគឺនៅឆ្ងាយពីកន្លែងដែលមនុស្សនេះបានរស់នៅមុនស្លាប់។ ប៉ុន្តែសូមសួរខ្លួនឯងមើល៖ ‹តើសមហេតុសមផលទេថា បើមនុស្សម្នាក់មានអំណាចវិលមកពីសេចក្ដីស្លាប់ គេនឹងត្រឡប់ទៅកន្លែង១ឆ្ងាយពីគ្រួសារនិងមិត្តរបស់គេឬ›?
ម្យ៉ាងវិញទៀត តើមនុស្សដែលឃើញនេះ ប្រហែលជាគ្រាន់តែមានរូបដូចមនុស្សដែលបានស្លាប់ទេឬអ្វី? ជាឧទាហរណ៍ អ្នកបំរើគ្រីស្ទាន២នាក់ ដែលកំពុងផ្សាយប្រកាសក្នុងជនបទ ឃើញមនុស្សចាស់ម្នាក់ដែលដើរតាមគេ អស់ប៉ុន្មានម៉ោងហើយ។ ពេលគេសួរគាត់ គេក៏ដឹងមនុស្សចាស់នេះគិតថាអ្នកបំរើម្នាក់នោះ គឺជាប្អូនប្រុសរបស់គាត់ ដែលបានស្លាប់ប៉ុន្មានឆ្នាំមុននោះ។ ជាប្រាកដ គាត់ខុសហើយ ប៉ុន្តែគាត់មិនព្រមជឿថាគាត់ខុសសោះ។ សូមនឹកគិតដល់រឿងដែលមនុស្សចាស់នេះនឹងប្រាប់មិត្តនិងអ្នកជិតខាងរបស់គាត់!
ចក្ខុនិមិត្ត សុបិន និងសំឡេង
លោកអ្នកប្រាកដជាដឹងអំពីរឿងចម្លែក ដែលមនុស្សបានឃើញ ឮ ឬយល់សប្ដដល់នោះ។ ការពិសោធអធិធម្មជាតិបែបនេះ តែងតែធ្វើឲ្យមនុស្សទាំងនេះខ្លាចរន្ធត់។ នាងម៉ារេន ដែលរស់នៅទ្វីបអាហ្វ្រិកខាងលិច ឮជារឿយៗនូវសំឡេងជីដូនរបស់នាងដែលបានស្លាប់ទៅ ហៅនាងនៅពេលយប់។ ដោយភ័យខ្លាំងពេក នាងក៏ស្រែក ធ្វើឲ្យគ្រួសារទាំងមូលភ្ញាក់ពីដេក។ ដល់ទីបំផុតនាងក៏ទៅជាឆ្កួត។
ប៉ុន្តែសូមគិតសិន៖ បើសិនជាមនុស្សស្លាប់ពិតជារស់នៅ តើសមហេតុសមផលទេ ដែលគេនឹងធ្វើឲ្យអ្នកស្ងួនភ្ងារបស់គេខ្លាចរន្ធត់នោះ? មិនសមហេតុសមផលសោះឡើយ! ប្រភពនៃសារដែលធ្វើឲ្យរងទុក្ខបែបនេះគឺពួកព្រាយបិសាចនោះឯង។
ប៉ុន្តែ ចុះយ៉ាងណាទៅចំពោះសារដែលហាក់ដូចជាជួយ ហើយសម្រាលទុក្ខនោះ? ជាឧទាហរណ៍ នាងក្បាសេដែលមកពីស្រុកសៀអេរ៉ា-លេយ៉ូន បានឈឺ។ នាងយល់សប្ដឃើញឪពុកនាងដែលបានស្លាប់ហើយ។ គាត់បង្គាប់នាងឲ្យទៅឯដើមឈើ១ បេះស្លឹកយកមកលាយនឹងទឹកហើយផឹក។ នាងមិនត្រូវប្រាប់អ្នកណាឡើយមុននឹងធ្វើដូច្នេះ។ នាងបានធ្វើតាមបង្គាប់នេះហើយក៏បានជាឡើងវិញ។
ស្ត្រីម្នាក់ទៀតបាននិយាយថា ប្ដីនាងបានបង្ហាញខ្លួននៅយប់មួយក្រោយពេលគាត់បានស្លាប់។ នាងបាននិយាយថា គាត់ស្អាតបាតណាស់ ហើយស្លៀកពាក់យ៉ាងស្អាតល្អផង។
ទំនុកដំកើង ៣១:៥) ទ្រង់នឹងមិនដែលបញ្ឆោតឬក៏បំភាន់យើងឡើយ។ គឺជាពួកព្រាយបិសាចទេដែលធ្វើដូច្នោះ។
សារនិងចក្ខុនិមិត្តបែបនេះហាក់ដូចជាល្អហើយមានប្រយោជន៍។ តើការនេះមកពីព្រះឬ? មិនមែនទេ។ ព្រះយេហូវ៉ាជា «ព្រះនៃសេចក្ដីពិត»។ (ប៉ុន្តែមានព្រាយបិសាចល្អទេ? មិនមានទេ សូម្បីពួកវាហាក់ដូចជាជួយ ប៉ុន្តែទាំងអស់សុទ្ធតែអាក្រក់។ ពេលអារក្សនិយាយនឹងនាងអេវ៉ា វាហាក់ដូចជារាក់ទាក់ណាស់។ (លោកុប្បត្តិ ៣:១) ប៉ុន្តែតើអ្វីកើតឡើងដល់នាង ក្រោយពេលនាងស្ដាប់ហើយធ្វើតាមវានោះ? នាងត្រូវបានស្លាប់។
លោកអ្នកដឹងហើយថាមិនមែនប្លែកពីធម្មតាទេ ដែលមនុស្សអាក្រក់ធ្វើជារាក់ទាក់ចំពោះអ្នកដែលគេចង់បោកបន្លំ។ សុភាសិតអាហ្វ្រិកចែងថា៖ «ធ្មេញសតែចិត្តខ្មៅ»។ ហើយបន្ទូលព្រះចែងប្រាប់ថា៖ «អារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺ»។—កូរិនថូសទី២ ១១:១៤
ព្រះលែងទាក់ទងនឹងមនុស្សនៅលើផែនដី ដោយប្រើសុបិន ការសម្ដែងនិមិត្ត ឬសំឡេងពីពិភពវិញ្ញាណទៀតហើយ។ ទ្រង់ដឹកនាំហើយបង្គាប់គេតាមរយៈព្រះគម្ពីរ ដែលអាចធ្វើឲ្យមនុស្ស «មានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ»។—ធីម៉ូថេទី២ ៣:១៧
ដូច្នេះហើយ ពេលព្រះយេហូវ៉ាព្រមានយើង ឲ្យប្រឆាំងការបញ្ឆោតរបស់អារក្ស គឺដោយព្រោះទ្រង់ស្រឡាញ់យើង។ ទ្រង់ជ្រាបថាពួកព្រាយបិសាចគឺជាសត្រូវដ៏គ្រោះថ្នាក់ណាស់។