ជំពូកទី៥
‹នេះជាកូនរបស់ខ្ញុំ›
ពេលកូនៗធ្វើល្អ ឪពុកម្ដាយរបស់ពួកគេពេញចិត្ត។ ជាឧទាហរណ៍ ពេលកូនប្រុសឬកូនស្រីម្នាក់ធ្វើអ្វីមួយបានល្អ ឪពុករបស់កូននោះសប្បាយចិត្តនិយាយថា៖«នេះជាកូនរបស់ខ្ញុំ»។
លោកយេស៊ូតែងតែធ្វើអ្វីដែលបិតារបស់លោកគាប់ចិត្ត។ ដូច្នេះ បិតារបស់លោកពេញចិត្តនឹងលោកណាស់។ នៅថ្ងៃមួយ ពេលលោកយេស៊ូនៅជាមួយអ្នកកាន់តាមលោកបីនាក់ តើកូនចាំអ្វីដែលបិតារបស់លោកបានធ្វើទេ?— ត្រូវហើយ ព្រះបាននិយាយពីស្ថានសួគ៌មកកាន់ពួកគេថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ដែលខ្ញុំពេញចិត្ត»។—ម៉ាថាយ ១៧:៥
លោកយេស៊ូតែងតែរីករាយដើម្បីធ្វើអ្វីដែលបិតាលោកពេញចិត្ត។ តើកូនដឹងថាមកពីហេតុអ្វីទេ? ដោយសារលោកពិតជាស្រឡាញ់បិតាលោក។ បើមនុស្សម្នាក់ធ្វើអ្វីដោយបង្ខំចិត្ត ការនោះហាក់ដូចជាពិបាក។ ប៉ុន្តែ បើគាត់ធ្វើដោយស្ម័គ្រចិត្តវិញ នោះងាយស្រួលជាង។ តើកូនដឹងទេពាក្យស្ម័គ្រចិត្តមានន័យអ្វី?— មានន័យថា ធ្វើអ្វីមួយដោយសារយើងចង់ធ្វើ។
សូម្បីតែមុនលោកយេស៊ូមកផែនដី លោកស្ម័គ្រចិត្តធ្វើអ្វីក៏ដោយដែលបិតាលោកសុំឲ្យលោកធ្វើ។ នេះដោយសារលោកស្រឡាញ់ព្រះយេហូវ៉ាដែលជាបិតារបស់លោក។ លោកយេស៊ូរស់នៅជាមួយបិតាលោកនៅស្ថានសួគ៌ដែលជាកន្លែងដ៏អស្ចារ្យមួយ។ ប៉ុន្តែព្រះមានកិច្ចការដ៏ពិសេសឲ្យលោកយេស៊ូធ្វើ។ ដើម្បីធ្វើកិច្ចការនោះ លោកយេស៊ូត្រូវចាកចេញពីស្ថានសួគ៌។ លោកត្រូវកើតជាទារកម្នាក់នៅផែនដី។ លោកយេស៊ូស្ម័គ្រចិត្តធ្វើកិច្ចការនេះ ដោយសារព្រះយេហូវ៉ាចង់ឲ្យលោកធ្វើ។
លោកយេស៊ូបានកើតជាទារកម្នាក់នៅផែនដី។ តើកូនស្គាល់ឈ្មោះម្ដាយរបស់លោកទេ?— នាងឈ្មោះម៉ារៀ។ ព្រះយេហូវ៉ាបានចាត់ទេវតាពីស្ថានសួគ៌ឈ្មោះកាព្រីយ៉ែលឲ្យទៅប្រាប់នាងម៉ារៀ។ កាព្រីយ៉ែលប្រាប់ម៉ារៀថា នាងនឹងមានកូនប្រុសមួយ។ នាងត្រូវដាក់ឈ្មោះកូននោះថា យេស៊ូ។ ចុះតើអ្នកណាត្រូវជាឪពុករបស់កូននោះ?— ទេវតាប្រាប់ថា ឪពុក
របស់កូននោះគឺព្រះយេហូវ៉ា។ ហេតុនេះហើយ លោកយេស៊ូបានត្រូវហៅថាកូនរបស់ព្រះ។តើកូនគិតថាម៉ារៀតបឆ្លើយយ៉ាងណាអំពីរឿងនេះ?— តើនាងប្រាប់ថា៖ «ខ្ញុំមិនចង់ធ្វើជាម្ដាយរបស់លោកយេស៊ូ»ឬទេ? មិនមែនទេ។ ម៉ារៀបានស្ម័គ្រចិត្តធ្វើអ្វីដែលព្រះចង់ឲ្យនាងធ្វើ។ ប៉ុន្តែ តើតាមរបៀបណាដែលកូនរបស់ព្រះនៅស្ថានសួគ៌អាចកើតជាទារកនៅផែនដីបាន? តើកំណើតរបស់លោកយេស៊ូខុសគ្នាពីកំណើតរបស់ទារកឯទៀតទាំងអស់យ៉ាងដូចម្ដេច? តើកូនដឹងទេ?—
ព្រះបានបង្កើតឪពុកម្ដាយដំបូងរបស់យើង គឺអាដាមនិងអេវ៉ាឲ្យមានសមត្ថភាពរួមគ្នាតាមរបៀបដ៏ពិសេសមួយ។ ក្រោយមកទារកក៏ចាប់ផ្ដើមលូតលាស់ក្នុងផ្ទៃម្ដាយ។ មនុស្សខ្លះនិយាយថា នេះជាការអស្ចារ្យណាស់! កូនប្រាកដជាគិតដូច្នោះដែរ មែនទេ?
ឥឡូវព្រះបានធ្វើអ្វីមួយដែលអស្ចារ្យជាងនោះទៅទៀត។ លោកបានផ្ទេរជីវិតកូនរបស់លោកពីស្ថានសួគ៌ហើយដាក់ក្នុងផ្ទៃរបស់នាងម៉ារៀ។ មុននោះព្រះមិនធ្លាប់ធ្វើដូច្នេះទេ ហើយលោកក៏នឹងមិនធ្វើដូច្នោះម្ដងទៀតដែរ។ ជាលទ្ធផលនៃការអស្ចារ្យនេះ លោកយេស៊ូបានចាប់ផ្ដើមលូតលាស់ក្នុងផ្ទៃម៉ារៀដូចទារកឯទៀតលូតលាស់ក្នុងផ្ទៃម្ដាយដែរ។ ក្រោយពីនោះម៉ារៀបានរៀបការជាមួយយ៉ូសែប។
ជិតដល់ពេលដែលលោកយេស៊ូត្រូវកើត ម៉ារៀនិងយ៉ូសែបបានទៅលេងក្រុងបេថ្លេហិម។ ប៉ុន្តែ នៅទីនោះមានមនុស្សច្រើនណាស់។ សូម្បីតែបន្ទប់មួយក៏គ្មានសម្រាប់ម៉ារៀនិងយ៉ូសែបដែរ។ ដូច្នេះ ពួកគាត់ត្រូវស្នាក់នៅក្នុងក្រោលសត្វ។ នៅទីនោះលោកយេស៊ូបានកើតមក ហើយលោកបានត្រូវដាក់នៅក្នុងស្នូកមួយ ដូចកូនឃើញក្នុងរូបភាពនៅទំព័រ៣៤។ ស្នូកគឺជាប្រដាប់ដាក់ចំណីឲ្យសត្វគោនិងសត្វឯទៀតស៊ី។
ទេវតានោះបានប្រាប់ពួកគង្វាលថា ពួកគេអាចរកលោកយេស៊ូនៅក្រុងបេថ្លេហិម ហើយនឹងឃើញលោកកំពុងដេកនៅក្នុងស្នូក។ រំពេចនោះ ទេវតាឯទៀតនៅស្ថានសួគ៌បានចូលរួមជាមួយទេវតាដំបូងនោះដើម្បីសរសើរព្រះ។ ពួកទេវតាច្រៀងថា៖ ‹សូមសរសើរតម្កើងព្រះនៅផែនដី សូមឲ្យមនុស្សជាទីគាប់ចិត្តលោកប្រកបដោយសេចក្ដីសុខសាន្ត›។—លូកា ២:១២-១៤
ពេលទេវតាទាំងនោះចេញទៅ ពួកគង្វាលបានទៅក្រុងបេថ្លេហិម ហើយរកឃើញលោកយេស៊ូ។ នៅទីនោះពួកគេបានប្រាប់យ៉ូសែបនិងម៉ារៀអំពីអ្វីដ៏ល្អទាំងអស់ដែលពួកគេបានឮ។ ដោយសារម៉ារៀស្ម័គ្រចិត្តធ្វើជាម្ដាយរបស់លោកយេស៊ូ តើកូនគិតថានាងសប្បាយយ៉ាងណា?
ក្រោយមក យ៉ូសែបនិងម៉ារៀបាននាំលោកយេស៊ូទៅក្រុងណាសារ៉ែត ជាកន្លែងដែលលោកយេស៊ូធំឡើង។ ពេលលោកពេញវ័យ លោកបានចាប់ផ្ដើមធ្វើកិច្ចការដ៏ល្អប្រសើរ គឺការបង្រៀនអ្នកឯទៀត។ នេះជាផ្នែកមួយនៃកិច្ចការដែលព្រះយេហូវ៉ាចង់ឲ្យកូនរបស់លោកធ្វើនៅផែនដី។ លោកយេស៊ូស្ម័គ្រចិត្តធ្វើកិច្ចការនោះ ដោយសារលោកស្រឡាញ់បិតារបស់លោកដែលនៅស្ថានសួគ៌ខ្លាំងណាស់។
ម៉ាថាយ ៣:១៧) ពេលដែលឪពុកម្ដាយប្រាប់កូនថា ពួកគាត់ស្រឡាញ់កូន កូនច្បាស់ជាសប្បាយចិត្ត មែនទេ?— យើងអាចដឹងប្រាកដថា លោកយេស៊ូក៏សប្បាយចិត្តដែរ។
មុនលោកយេស៊ូចាប់ផ្ដើមធ្វើកិច្ចការជាគ្រូដ៏ល្អប្រសើរ លោកបានទទួលការជ្រមុជទឹកនៅទន្លេយ៉ូដាន់។ យ៉ូហានជាអ្នកជ្រមុជទឹកឲ្យលោក។ ក្រោយនោះមានអ្វីដ៏អស្ចារ្យមួយបានកើតឡើង! ពេលលោកយេស៊ូបានងើបឡើងពីទឹក នោះឮសំឡេងព្រះយេហូវ៉ាពីលើមេឃថា៖ «នេះជាបុត្រដែលជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។ (លោកយេស៊ូតែងតែធ្វើអ្វីដែលត្រឹមត្រូវ។ លោកមិនធ្វើពុតជាបុគ្គលផ្សេងទៀតឡើយ។ លោកមិនបានប្រាប់មនុស្សថាលោកជាព្រះនោះទេ។ ទេវតាកាព្រីយ៉ែលបានប្រាប់នាងម៉ារៀថា លោកយេស៊ូនឹងត្រូវហៅថាជាបុត្ររបស់ព្រះ។ លោកយេស៊ូផ្ទាល់ក៏បាននិយាយដែរថា លោកជាបុត្ររបស់ព្រះ។ ម្យ៉ាងទៀត លោកមិនបានប្រាប់មនុស្សថា លោកចេះជាងបិតារបស់លោកនោះទេ។ ដូច្នេះហើយ លោកយេស៊ូនិយាយថា៖ «បិតានៅស្ថានសួគ៌គឺធំជាងខ្ញុំ»។—យ៉ូហាន ១៤:២៨
សូម្បីតែនៅស្ថានសួគ៌ លោកយេស៊ូតែងតែធ្វើកិច្ចការដែលបិតារបស់លោកបានឲ្យលោកធ្វើ។ លោកមិនបាននិយាយថា លោកនឹងធ្វើកិច្ចការនោះ តែបែរទៅជាធ្វើអ្វីផ្សេងទៀតនោះទេ។ លោកស្រឡាញ់បិតារបស់លោក។ ដូច្នេះ លោកធ្វើតាមអ្វីដែលបិតាប្រាប់។ ក្រោយមកពេលលោកយេស៊ូមកផែនដី លោកបានធ្វើអ្វីដែលបិតាស្ថានសួគ៌ប្រាប់លោកឲ្យធ្វើ។ លោកមិនបានចំណាយពេលវេលាដើម្បីធ្វើអ្វីផ្សេងទៀតឡើយ។ នេះជាមូលហេតុដែលព្រះយេហូវ៉ាពេញចិត្តចំពោះកូនរបស់លោកមែន!
យើងក៏ចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តដែរ មែនទេ?— ដូច្នេះ យើងត្រូវតែបង្ហាញថា យើងពិតជាស្តាប់បង្គាប់ព្រះដូចលោកយេស៊ូដែរ។ ព្រះនិយាយមកកាន់យើងតាមរយៈគម្ពីរ។ បើយើងគ្រាន់តែធ្វើពុតជាស្តាប់ព្រះ តែក្រោយមកបែរជាជឿហើយធ្វើផ្ទុយពីអ្វីដែលគម្ពីរបានចែង នោះជាការមិនត្រឹមត្រូវ មែនទេ?— សូមចាំថា បើយើងពិតជាស្រឡាញ់ព្រះយេហូវ៉ាមែន យើងនឹងសប្បាយចិត្តធ្វើអ្វីដែលលោកពេញចិត្ត។
ឥឡូវសូមអានបទគម្ពីរទាំងនេះដែលប្រាប់អំពីអ្វីដែលយើងត្រូវដឹងនិងជឿអំពីលោកយេស៊ូនៅ ម៉ាថាយ ៧:២១-២៣ យ៉ូហាន ៤:២៥, ២៦ និងធីម៉ូថេទី១ ២:៥, ៦។