ជំពូកទី៤៧
តើយើងអាចដឹងយ៉ាងដូចម្ដេចថា ហាម៉ាគេដូនជិតមកដល់ហើយ?
តើកូនដឹងថាសញ្ញាសម្គាល់ជាអ្វីទេ?— នៅជំពូកទី៤៦ យើងបានអានរួចហើយអំពីសញ្ញាសម្គាល់ដែលព្រះបានឲ្យ ដែលថាលោកនឹងមិនបំផ្លាញចោលពិភពលោកនេះដោយទឹកជំនន់ទៀតទេ។ ម្យ៉ាងទៀត ពួកសាវ័កក៏បានសួរលោកយេស៊ូអំពីសញ្ញាសម្គាល់ ដើម្បីពួកគាត់អាចដឹងថា ពេលណាលោកត្រឡប់មកវិញ ហើយពេលណាទីបញ្ចប់នៃរបៀបរបបពិភពលោកនេះនឹងមកដល់។—ម៉ាថាយ ២៤:៣
ដោយសារលោកយេស៊ូនៅស្ថានសួគ៌ ហើយមនុស្សមើលមិនឃើញលោកទេ នោះពួកគេត្រូវការសញ្ញាសម្គាល់ដែលអាចមើលឃើញ ដែលបង្ហាញថាលោកកំពុងគ្រប់គ្រងជាស្ដេច។ ហេតុនេះ លោកយេស៊ូបានប្រាប់អំពីព្រឹត្តិការណ៍ខ្លះ ដែលពួកអ្នកកាន់តាមលោកនឹងឃើញនៅផែនដីនេះ។ នៅពេលដែលព្រឹត្តិការណ៍ទាំងនេះកើតឡើង នោះបញ្ជាក់ថាលោកបានត្រឡប់មកវិញ ក្នុងន័យថាលោកចាប់ផ្ដើមគ្រប់គ្រងជាស្ដេចនៅស្ថានសួគ៌។
ដើម្បីបង្រៀនពួកអ្នកកាន់តាមលោកអំពីសារៈសំខាន់នៃការចាំយាម លោកបានប្រាប់ពួកគាត់ថា៖ «ចូរកត់សម្គាល់ដើមល្វាលូកា ២១:២៩, ៣០
តូចនិងដើមឈើឯទៀត។ ពេលដែលអ្នកឃើញថាវាចេញពន្លក អ្នកដឹងថារដូវក្ដៅគឺជិតដល់ហើយ»។ កូនក៏ដឹងដែរថាពេលណារដូវក្ដៅជិតមកដល់ មែនទេ? ដូចគ្នាដែរ កូនអាចដឹងថាពេលណាហាម៉ាគេដូនជិតមកដល់ ដោយឃើញព្រឹត្តិការណ៍ផ្សេងៗកើតឡើងដូចលោកយេស៊ូបានប្រាប់។—នៅទំព័រនេះនិងទំព័របន្ទាប់ យើងនឹងមើលរូបភាពនៃព្រឹត្តិការណ៍ខ្លះៗដែលលោកយេស៊ូបានប្រាប់។ ព្រឹត្តិការណ៍ទាំងនេះជាផ្នែកនៃសញ្ញាសម្គាល់ដែលថារាជាណាចក្រព្រះគឺជិតដល់ហើយ។ ពេលដែលព្រឹត្តិការណ៍ទាំងអស់នេះកើតឡើង គ្រិស្ដដែលជាអ្នកគ្រប់គ្រងក្នុងជំពូកទី៤៦។
រាជាណាចក្ររបស់ព្រះនឹងបំផ្លាញចោលរដ្ឋាភិបាលទាំងអស់នៅផែនដីនេះ ដូចបានរៀបរាប់ក្នុងឥឡូវសូមពិនិត្យមើលរូបភាពនៅទំព័រទាំងពីរនេះយ៉ាងយកចិត្តទុកដាក់ រួចមកយើងនឹងពិគ្រោះអំពីរូបភាពទាំងនេះ។ នៅសៀវភៅម៉ាថាយ ២៤:៦-១៤ និងលូកា ២១:៩-១១ បង្ហាញអំពីព្រឹត្តិការណ៍ផ្សេងៗ។ កូនអាចឃើញព្រឹត្តិការណ៍ទាំងនោះក្នុងរូបភាពខាងលើនេះ។ រូបភាពនីមួយៗមានលេខ។ ដើម្បីយល់អំពីរូបភាពទាំងនេះ សូមអានវគ្គដែលមានលេខដូចគ្នានឹងរូបភាពទាំងនេះ។ ឥឡូវសូមមើលថា តើសញ្ញាសម្គាល់ដែលលោកយេស៊ូបានប្រាប់នោះ កំពុងកើតឡើងនៅសព្វថ្ងៃនេះមែនឬមិនមែន?
(១) លោកយេស៊ូបានប្រាប់ថា៖ «អ្នកនឹងឮសូរសង្គ្រាម និងឮគេនិយាយអំពីសង្គ្រាម . . . ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ»។ តើកូនធ្លាប់ឮមនុស្សនិយាយអំពីសង្គ្រាមទេ?— សង្គ្រាមលោកលើកទី១បានផ្ទុះឡើងនៅឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨។ រួចមក សង្គ្រាមលោកលើកទី២បានផ្ទុះឡើងនៅឆ្នាំ១៩៣៩ដល់១៩៤៥។ មុនសង្គ្រាមទាំងពីរនេះ មិនដែលមានសង្គ្រាមពេញពិភពលោកទេ។ ចុះនៅសព្វថ្ងៃនេះវិញ? គឺនៅតែមានសង្គ្រាមពេញផែនដីនៅឡើយ។ សឹងតែរាល់ថ្ងៃ យើងឮព័ត៌មានអំពីសង្គ្រាម តាមវិទ្យុ សារព័ត៌មាន និងទូរទស្សន៍។
(២) លោកយេស៊ូក៏បាននិយាយថា៖ «ពីកន្លែងមួយទៅកន្លែងមួយ . . . មានការអត់ឃ្លានទៀតផង»។ កូនប្រហែលជាដឹងហើយថា មិនមែនមនុស្សគ្រប់រូបមានចំណីអាហារគ្រប់គ្រាន់សម្រាប់បរិភោគនោះទេ។ ជារៀងរាល់ថ្ងៃមានមនុស្សរាប់ពាន់នាក់បានស្លាប់ ដោយសារគ្មានចំណីអាហារគ្រប់គ្រាន់។
(៣) លោកយេស៊ូបានបន្ថែមថា៖ ‹នឹងមានរោគរាតត្បាតពីកន្លែងមួយទៅកន្លែងមួយ›។ តើកូនដឹងថារោគរាតត្បាតជាអ្វីទេ?— រោគរាតត្បាតជាជំងឺដែលឆ្លងរាលដាលដល់មនុស្សជាច្រើន។ បើជំងឺនោះធ្ងន់អាចបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់។ ជាឧទាហរណ៍ រោគរាតត្បាតដ៏ធ្ងន់ធ្ងរមួយហៅថាគ្រុនផ្ដាសាយអេស្ប៉ាញ៉ុល បានសម្លាប់មនុស្សអស់ប្រហែលជា២០លាននាក់ ក្នុងរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ។ នៅសម័យរបស់យើងមនុស្សជាង២០លាន
នាក់ប្រហែលជាស្លាប់ដោយសារជំងឺអេដស៍។ បន្ថែមទៅទៀត មានជំងឺមហារីក ជំងឺបេះដូង និងជំងឺផ្សេងទៀតដែលសម្លាប់មនុស្សអស់រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។(៤) លោកយេស៊ូបានប្រាប់ផ្នែកមួយទៀតនៃសញ្ញាសម្គាល់ ដែលថា៖ «នឹងមានរញ្ជួយដីពីកន្លែងមួយទៅកន្លែងមួយ»។ តើកូនដឹងថារញ្ជួយដីជាអ្វីទេ?— រញ្ជួយដីធ្វើឲ្យដីកក្រើក ញ័ររង្គោះរង្គើ បណ្ដាលឲ្យផ្ទះជាច្រើនរលំបាក់ ហើយជាញឹកញយបានសម្លាប់មនុស្ស។ តាំងពីឆ្នាំ១៩១៤មក មានរញ្ជួយដីជាច្រើនបានកើតឡើងជារៀងរាល់ឆ្នាំ។ តើកូនធ្លាប់ឮអំពីការរញ្ជួយដីទេ?—
(៥) លោកយេស៊ូបាននិយាយអំពីផ្នែកមួយទៀតនៃសញ្ញាសម្គាល់គឺ‹អំពើអាក្រក់នឹងមានកាន់តែច្រើនឡើងៗ›។ ហេតុនេះហើយបានជាមានការលួចនិងអំពើឃោរឃៅជាច្រើនដូច្នេះ។ មនុស្សគ្រប់ទីកន្លែងភ័យខ្លាចថាមានចោរគាស់ផ្ទះរបស់ពួកគេ។ តាំងពីមុនមកមិនដែលមានអំពើអាក្រក់និងអំពើឃោរឃៅគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះទេ។
(៦) លោកយេស៊ូបានប្រាប់អំពីព្រឹត្តិការណ៍មួយដ៏សំខាន់ដែលជាផ្នែកនៃសញ្ញាសម្គាល់នេះថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។ (ម៉ាថាយ ២៤:១៤) បើកូនជឿទៅលើ«ដំណឹងល្អនេះ» កូនគួរប្រាប់អ្នកឯទៀតអំពីដំណឹងនេះ។ ដោយធ្វើដូច្នេះ កូនអាចចូលរួមជួយធ្វើឲ្យព្រឹត្តិការណ៍នេះកើតឡើង។
មនុស្សខ្លះប្រហែលជានិយាយថាព្រឹត្តិការណ៍ដែលលោកយេស៊ូបានទាយប្រាប់ទុកជាមុននោះ ជារឿងធម្មតាដែលតែងតែមាន។ ប៉ុន្តែ ព្រឹត្តិការណ៍ទាំងអស់នោះមិនដែលកើតឡើងនៅពេលដំណាលគ្នាក្នុងពិភពលោកដូចនេះពីមុនទេ។ ដូច្នេះ តើកូនយល់អត្ថន័យនៃសញ្ញាសម្គាល់នេះទេ?— នេះមានន័យថា ពេលយើងឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើង យើងដឹងថាមិនយូរទៀតពិភពលោកដ៏អាក្រក់នេះនឹងត្រូវប្ដូរជំនួសដោយពិភពលោកថ្មីរបស់ព្រះ។
ពេលលោកយេស៊ូប្រាប់សញ្ញាសម្គាល់នេះ លោកក៏បាននិយាយអំពីរដូវពិសេសនៅឆ្នាំនោះដែរ។ លោកបាននិយាយថា៖ «ចូរអធិដ្ឋានជានិច្ច សុំកុំឲ្យត្រូវរត់គេចខ្លួននៅរដូវរងា»។ (ម៉ាថាយ ២៤:២០) តើកូនគិតថាលោកចង់មានន័យយ៉ាងណា?—
សូមកូនគិត ឧបមាថាមនុស្សម្នាក់រត់គេចពីមហន្តរាយនៅអំឡុងរដូវរងា តើអាចមានអ្វីកើតឡើង?— ក្នុងអំឡុងរដូវរងាគឺពិបាកធ្វើដំណើរ ថែមទាំងអាចមានគ្រោះថ្នាក់ទៀតផង។ ដូច្នេះ ទោះជាគាត់រត់គេចខ្លួនបានក៏ដោយ តែក៏គេចខ្លួនទាំងពិបាកដែរ។ បើអ្នកណាម្នាក់ស្លាប់ក្នុងព្យុះនារដូវរងានោះ ដោយសារតែគាត់ជាប់ធ្វើនេះធ្វើនោះ មិនព្រមធ្វើដំណើរឲ្យបានមុនរដូវរងាចាប់ផ្ដើម នោះពិតជាគួរឲ្យស្តាយណាស់ មែនទេ?—
ឥឡូវ តើកូនយល់មូលហេតុដែលលោកយេស៊ូបញ្ជាក់ថា កុំឲ្យចាំរហូតដល់រដូវរងាទើបរត់គេចខ្លួនទេ?— លោកចង់ប្រាប់យើងថា យើងដឹងថាហាម៉ាគេដូនគឺជិតដល់ហើយ ដូច្នេះ យើងមិនចង់ពន្យារពេលទេ តែចង់ចាត់វិធានការភ្លាមៗ ដោយបម្រើព្រះដើម្បីបង្ហាញថាយើងស្រឡាញ់លោក។ បើយើងពន្យារពេល នោះអាចលែងមានឱកាសបម្រើព្រះយេហូវ៉ា។ បើដូច្នេះ យើងនឹងដូចមនុស្សនៅសម័យទឹកជន់លិច ដែលបានឮការព្រមានរបស់ណូអេហើយ តែមិនបានចូលទៅក្នុងទូកធំទេ។
ក្រោយមក យើងនឹងរៀនអំពីអ្វីដែលនឹងកើតឡើងក្រោយពីសង្គ្រាមហាម៉ាគេដូន ពោលគឺអ្វីដែលព្រះនឹងធ្វើនៅថ្ងៃខាងមុខសម្រាប់យើងទាំងអស់គ្នា ដែលស្រឡាញ់និងបម្រើលោកនៅពេលឥឡូវនេះ។
បទគម្ពីរនៅខាងក្រោមនេះបង្ហាញថាហាម៉ាគេដូនគឺជិតដល់ហើយនៅ ធីម៉ូថេទី២ ៣:១-៥ និងពេត្រុសទី២ ៣:៣, ៤។