លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទីប្រាំបី

តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?

តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?
  • តើព្រះគម្ពីរប្រាប់អ្វីខ្លះអំពីព្រះរាជាណាចក្ររបស់ព្រះ?

  • តើព្រះរាជាណាចក្ររបស់ព្រះនឹងសម្រេចអ្វីខ្លះ?

  • តើព្រះរាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យព្រះហឫទ័យទ្រង់សម្រេចនៅផែនដីនៅពេលណា?

. តើយើងនឹងពិចារណាសេចក្ដីអធិស្ឋានដ៏ល្បីអ្វី?

មនុស្សរាប់លាននាក់ទូទាំងពិភពលោកស្គាល់សេចក្ដីអធិស្ឋានមួយដែលហៅថា សេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ ឬសេចក្ដីអធិស្ឋានថ្វាយព្រះវរបិតារបស់យើង។ នេះសំដៅលើសេចក្ដីអធិស្ឋានដ៏ល្បីមួយដែលព្រះយេស៊ូគ្រីស្ទបានទុកជាគំរូ។ សេចក្ដីអធិស្ឋាននេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ បើអ្នកពិចារណាសំណូមពរបីដំបូងក្នុងសេចក្ដីអធិស្ឋាននេះ នោះនឹងជួយឲ្យអ្នករៀនច្រើនជាងអំពីអ្វីដែលព្រះគម្ពីរពិតជាបង្រៀន។

. តើសំណូមពរបីយ៉ាងអ្វីដែលព្រះយេស៊ូបានបង្រៀនសិស្សរបស់ទ្រង់ឲ្យអធិស្ឋានសូមនោះ?

នៅដើមសេចក្ដីអធិស្ឋានគំរូនេះ ព្រះយេស៊ូបានណែនាំសិស្សទ្រង់ថា«ចូរអធិស្ឋានបែបយ៉ាងនេះវិញថា ឱព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ! សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:៩-១៣) តើសំណូមពរទាំងបីនេះមានន័យដូចម្ដេច?

. តើយើងត្រូវដឹងអ្វីខ្លះអំពីព្រះរាជាណាចក្ររបស់ព្រះ?

យើងបានរៀនជាច្រើនអំពីព្រះនាមរបស់ព្រះយេហូវ៉ាហើយ។ ព្រមទាំងយើងក៏បានរៀនខ្លះអំពីព្រះហឫទ័យរបស់ព្រះ ពោលគឺអ្វីដែលទ្រង់បានធ្វើ ហើយអ្វីដែលទ្រង់នឹងធ្វើនៅថ្ងៃខាងមុខសំរាប់មនុស្សជាតិ។ ក៏ប៉ុន្ដែ តើព្រះយេស៊ូចង់មានបន្ទូលសំដៅទៅលើអ្វី ពេលដែលទ្រង់ណែនាំយើងឲ្យអធិស្ឋាន«សូមឲ្យរាជ្យទ្រង់បានមកដល់»? តើរាជ្យព្រះរាជាណាចក្ររបស់ព្រះជាអ្វី? ហើយពេលដែលព្រះរាជាណាចក្ររបស់ព្រះមកដល់ តើនោះនឹងធ្វើឲ្យព្រះនាមរបស់ព្រះបានបរិសុទ្ធយ៉ាងដូចម្ដេច? តើការមកដល់នៃព្រះរាជាណាចក្ររបស់ព្រះជាប់ទាក់ទងយ៉ាងដូចម្ដេចនឹងការធ្វើឲ្យព្រះហឫទ័យរបស់ព្រះបានសម្រេច?

តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?

. តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី? តើអ្នកណាជាស្ដេចនៃព្រះរាជាណាចក្ររបស់ព្រះ?

ព្រះរាជាណាចក្ររបស់ព្រះជារដ្ឋាភិបាលមួយដែលព្រះយេហូវ៉ាបានរៀបចំឡើង ដោយមានស្ដេចមួយអង្គដែលព្រះយេហូវ៉ាបានតែងតាំង។ តើអ្នកណាជាស្ដេចនៃព្រះរាជាណាចក្ររបស់ព្រះ? គឺព្រះយេស៊ូគ្រីស្ទ។ ព្រះយេស៊ូជាស្ដេចខ្ពស់ជាងអ្នកគ្រប់គ្រងដែលជាមនុស្សជាតិ ហើយទ្រង់ក៏ត្រូវហៅថា«ស្ដេចលើអស់ទាំងស្ដេច ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។ (ធីម៉ូថេទី១ ៦:១៥) ព្រះយេស៊ូមានអំណាចអាចជួយច្រើនជាងអ្នកគ្រប់គ្រងទាំងអស់ដែលជាមនុស្សជាតិ សូម្បីតែអ្នកគ្រប់គ្រងល្អបំផុតក៏ដោយ។

. តើទីតាំងនៃព្រះរាជាណាចក្ររបស់ព្រះស្ថិតនៅណា? តើព្រះរាជាណាចក្ររបស់ព្រះនឹងគ្រប់គ្រងមកលើអ្វី?

តើទីតាំងនៃព្រះរាជាណាចក្ររបស់ព្រះស្ថិតនៅណា? យើងអាចឆ្លើយសំនួរនេះដោយសួរសំនួរថា តើព្រះយេស៊ូនៅណា? អ្នកបានរៀនពីមុនថា ព្រះយេស៊ូត្រូវគេធ្វើគុតដោយព្យួរនឹងបង្គោលទារុណកម្ម ហើយក្រោយមកទ្រង់បានត្រូវប្រោសឲ្យរស់ឡើងវិញ។ មិនយូរក្រោយនោះ ទ្រង់បានឡើងទៅស្ថានសួគ៌វិញ។ (កិច្ចការ ២:៣៣) ដូច្នេះ ទីតាំងនៃព្រះរាជាណាចក្ររបស់ព្រះគឺនៅស្ថានសួគ៌។ ហេតុនេះហើយក្នុងព្រះគម្ពីរព្រះរាជាណាចក្ររបស់ព្រះត្រូវហៅថា«នគរ[ព្រះរាជាណាចក្ររបស់]ទ្រង់នៅស្ថានសួគ៌»។ (ធីម៉ូថេទី២ ៤:១៨) ទោះជាព្រះរាជាណាចក្ររបស់ព្រះស្ថិតនៅស្ថានសួគ៌ក៏ពិតមែន តែព្រះរាជាណាចក្រនោះនឹងគ្រប់គ្រងមកលើផែនដី។—វិវរណៈ ១១:១៥

៦, ៧. ហេតុអ្វីបានជាព្រះយេស៊ូជាស្ដេចដ៏ល្អក្រៃលែង?

ហេតុអ្វីបានជាព្រះយេស៊ូជាស្ដេចដ៏ល្អក្រៃលែង? ហេតុមួយគឺ ទ្រង់មិនចេះសោយទិវង្គត។ ព្រះគម្ពីរបញ្ជាក់ភាពខុសគ្នារវាងព្រះយេស៊ូនិងស្ដេចដែលជាមនុស្សជាតិ ដោយចែងថា«មានតែទ្រង់ប៉ុណ្ណោះដែលមិនចេះសុគត ទ្រង់គង់នៅក្នុងពន្លឺដែលរកចូលទៅជិតមិនបាន»។ (ធីម៉ូថេទី១ ៦:១៦) នេះមានន័យថា ផលប្រយោជន៍ដែលព្រះយេស៊ូបានសម្រេច នោះនឹងស្ថិតស្ថេរជារៀងរហូត។ ហើយទ្រង់ពិតជានឹងផ្ដល់ប្រយោជន៍ជាច្រើនណាស់ដល់រាស្ដ្រទ្រង់។

សូមពិចារណាទំនាយនេះពីព្រះគម្ពីរ ដែលទាយអំពីព្រះយេស៊ូថា«ព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ នឹងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង នឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយនឹងជំនុំជំរះមិនមែនតាមភ្នែកមើលឃើញ ឬសំរេចសេចក្ដីតាមត្រចៀកស្ដាប់នោះឡើយ គឺនឹងជំនុំជំរះពួកទាល់ក្រដោយសេចក្ដីសុចរិត ហើយសំរេចក្ដីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់»។ (អេសាយ ១១:២-) តាមរយៈទំនាយនោះបានឲ្យដឹងថា ព្រះយេស៊ូជាស្ដេចសុចរិតហើយមានព្រះទ័យមេត្ដាករុណាចំពោះមនុស្សនៅផែនដី។ តើអ្នកចង់មានអ្នកគ្រប់គ្រងដែលមានលក្ខណៈបែបនេះទេ?

. តើអ្នកណានឹងគ្រប់គ្រងជាមួយនឹងព្រះយេស៊ូ?

ការពិតមួយទៀតអំពីព្រះរាជាណាចក្ររបស់ព្រះគឺ ព្រះយេស៊ូនឹងមិនគ្រប់គ្រងតែមួយអង្គទ្រង់នោះឡើយ។ មានអ្នកទៀតដែលនឹងគ្រប់គ្រងជាមួយនឹងទ្រង់ដែរ។ ជាឧទាហរណ៍ សាវ័កប៉ុលបានប្រាប់ធីម៉ូថេថា«បើយើងទ្រាំទ្រ[«ស៊ូទ្រាំ», ខ.ស.] នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់»។ (ធីម៉ូថេទី២ ២:១២) ប៉ុល ធីម៉ូថេ និងអ្នកស្មោះភក្ដីទៀតដែលព្រះបានជ្រើសរើស នឹងគ្រប់គ្រងជាមួយព្រះយេស៊ូក្នុងព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌។ តើមនុស្សប៉ុន្មាននាក់នឹងទទួលឯកសិទ្ធិនេះ?

. តើមនុស្សប៉ុន្មាននាក់នឹងគ្រប់គ្រងជាមួយនឹងព្រះយេស៊ូ? តើព្រះបានចាប់ផ្ដើមជ្រើសរើសអ្នកទាំងនោះនៅពេលណា?

ដូចជំពូកទីបានបញ្ជាក់នោះ សាវ័កយ៉ូហានឃើញចក្ខុនិមិត្ដមួយ ហើយក្នុងនោះគាត់ឃើញ«កូនចៀម[ព្រះយេស៊ូគ្រីស្ទ]ឈរនៅលើភ្នំស៊ីយ៉ូន[មានឋានៈជាស្ដេចនៅស្ថានសួគ៌] ហើយមានមនុស្សសែនម៉ឺនពាន់នាក់ដែលមានព្រះនាមទ្រង់ នឹងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ»។ តើមនុស្ស១៤៤.០០០នាក់នេះជានរណា? យ៉ូហានប្រាប់យើងថា«គេតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ទ្រង់បានលោះគេចេញពីពួកមនុស្សលោក ទុកជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនឹងកូនចៀម»។ (វិវរណៈ ១៤:១, ៤) ពួកគេជាអ្នកកាន់តាមព្រះយេស៊ូគ្រីស្ទយ៉ាងស្មោះភក្ដី ហើយបានត្រូវជ្រើសរើសជាពិសេសដើម្បីគ្រប់គ្រងជាមួយនឹងទ្រង់នៅស្ថានសួគ៌។ ក្រោយពីត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ នោះពួកគេនឹង«សោយរាជ្យ[មក]លើផែនដី»ជាមួយនឹងព្រះយេស៊ូ។ (វិវរណៈ ៥:១០) តាំងពីសម័យពួកសាវ័ក ព្រះបានជ្រើសរើសគ្រីស្ទានស្មោះភក្ដីដើម្បីបង្គ្រប់ចំនួន១៤៤.០០០នាក់។

១០. ហេតុអ្វីបានជាការរៀបចំឲ្យព្រះយេស៊ូនិងមនុស្ស១៤៤.០០០នាក់គ្រប់គ្រងមកលើមនុស្សជាតិបង្ហាញនូវសេចក្ដីស្រឡាញ់របស់ព្រះ?

១០ ព្រះបានបង្ហាញនូវសេចក្ដីស្រឡាញ់របស់ទ្រង់ ដោយរៀបចំឲ្យព្រះយេស៊ូនិងមនុស្ស១៤៤.០០០នាក់គ្រប់គ្រងមកលើមនុស្សជាតិ។ ហេតុមួយគឺ ព្រះយេស៊ូធ្លាប់ជាមនុស្សហើយធ្លាប់រងការឈឺចាប់ដូចមនុស្សដែរ។ ប៉ុលបានសរសេរអំពីព្រះយេស៊ូថាទ្រង់«មិនមែនមិនអាចនឹងអាណិតអាសូរដល់សេចក្ដីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ»។ (ហេព្រើរ ៤:១៥; ៥:៨) អ្នកគ្រប់គ្រងជាមួយនឹងទ្រង់ធ្លាប់ជាមនុស្សហើយបានស៊ូទ្រាំនឹងការឈឺចាប់ដែរ។ ម្យ៉ាងទៀត ពួកគាត់ធ្លាប់តស៊ូនឹងភាពឥតគ្រប់ល័ក្ខណ៍របស់ខ្លួន ហើយក៏ធ្លាប់ទ្រាំឈឺនឹងជំងឺសព្វបែបយ៉ាង។ ដូច្នេះពួកគាត់ប្រាកដជាយល់ពីបញ្ហាដែលមនុស្សប្រឈមមុខ!

តើព្រះរាជាណាចក្ររបស់ព្រះនឹងសម្រេចអ្វី?

១១. ហេតុអ្វីបានជាព្រះយេស៊ូបានមានបន្ទូលថា សិស្សរបស់ទ្រង់គួរអធិស្ឋានសូមឲ្យព្រះហឫទ័យរបស់ព្រះបានសម្រេចនៅស្ថានសួគ៌?

១១ នៅពេលដែលព្រះយេស៊ូមានបន្ទូលថាសិស្សរបស់ទ្រង់គួរអធិស្ឋានសូមឲ្យព្រះរាជាណាចក្ររបស់ព្រះមកដល់នោះ ទ្រង់ក៏បានមានបន្ទូលថាពួកគេគួរអធិស្ឋានសូមឲ្យព្រះហឫទ័យរបស់ព្រះបានសម្រេច«នៅផែនដីដូចនៅស្ថានសួគ៌ដែរ»។ ព្រះគង់នៅស្ថានសួគ៌ ហើយទេវតាដ៏ស្មោះភក្ដីតែងតែធ្វើឲ្យព្រះហឫទ័យរបស់ទ្រង់សម្រេចនៅទីនោះ។ ប៉ុន្ដែ នៅជំពូកទី៣ក្នុងសៀវភៅនេះយើងបានរៀនអំពីទេវតាអាក្រក់មួយរូបដែលបានឈប់ធ្វើតាមព្រះហឫទ័យរបស់ព្រះ ហើយបាននាំឲ្យអ័ដាមនិងអេវ៉ាធ្វើបាប។ នៅជំពូកទី១០យើងនឹងរៀនថែមទៀតអំពីអ្វីដែលព្រះគម្ពីរបង្រៀនអំពីទេវតាអាក្រក់នោះ ដែលហៅថាអារក្សសាតាំង។ សាតាំងហើយពួកបិសាចទេវតាទៀតដែលកាន់តាមវា បានត្រូវអនុញ្ញាតឲ្យនៅស្ថានសួគ៌មួយរយៈ។ ដូច្នេះ មិនមែនបុគ្គលគ្រប់រូបនៅស្ថានសួគ៌បានធ្វើតាមព្រះហឫទ័យរបស់ព្រះនៅពេលនោះទេ។ ប៉ុន្ដែ ពេលដែលព្រះរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រង ស្ថានភាពនោះបានផ្លាស់ប្ដូរ ពីព្រោះព្រះយេស៊ូគ្រីស្ទដែលជាស្ដេចថ្មីនោះ ទ្រង់ត្រូវច្បាំងជាមួយនឹងសាតាំង។—វិវរណៈ ១២:៧-

១២. តើព្រឹត្ដិការណ៍សំខាន់ពីរយ៉ាងអ្វីដែលត្រូវរៀបរាប់នៅវិវរណៈ ១២:១០?

១២ ទំនាយទៅនេះពណ៌នាអំពីអ្វីដែលបានកើតឡើង: «នោះខ្ញុំសំឡេងយ៉ាងខ្លាំងនៅលើមេឃថា ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្ដា នឹងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់បានមកដល់ហើយ! ដ្បិតអានោះ[សាតាំង]ដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា ដែលចេះតែចោទពីគេនៅចំពោះព្រះទាំងយប់ទាំងថ្ងៃ វាត្រូវបោះទំលាក់ទៅហើយ!»។ (វិវរណៈ ១២:១០) តើអ្នកបានកត់សម្គាល់ព្រឹត្ដិការណ៍សំខាន់ពីរយ៉ាងដែលរៀបរាប់ក្នុងនោះទេ? ទីមួយ ព្រះរាជាណាចក្ររបស់ព្រះនឹងចាប់ផ្ដើមគ្រប់គ្រងក្រោមការដឹកនាំរបស់ព្រះយេស៊ូ។ ទីពីរ សាតាំងនឹងត្រូវទម្លាក់ចេញពីស្ថានសួគ៌មកផែនដី។

១៣. ក្រោយពីសាតាំងត្រូវទម្លាក់ចេញពីស្ថានសួគ៌នោះ តើមានលទ្ធផលយ៉ាងណា?

១៣ តើអ្វីជាលទ្ធផលពីព្រឹត្ដិការណ៍ទាំងពីរនោះ? ស្ដីអំពីអ្វីដែលបានកើតឡើងនៅស្ថានសួគ៌ ព្រះគម្ពីរចែងថា«ដោយហេតុនោះ ឱស្ថានសួគ៌នឹងពួកអ្នកដែលនៅស្ថាននោះអើយ! ចូរអរសប្បាយឡើង!»។ (វិវរណៈ ១២:១២) ប្រាកដហើយ ទេវតាស្មោះភក្ដីនៅស្ថានសួគ៌បានអរសប្បាយដោយព្រោះ សាតាំងនិងពួកបិសាចមិននៅទីនោះទៅទៀត ហើយបុគ្គលគ្រប់រូបនៅស្ថានសួគ៌គឺស្មោះត្រង់នឹងព្រះយេហូវ៉ា។ នៅទីនោះមានសេចក្ដីសុខសាន្ដជានិច្ចគ្មានអ្វីរំខានឡើយ។ ឥឡូវព្រះហឫទ័យរបស់ព្រះបានសម្រេចនៅស្ថានសួគ៌។

ការបោះទម្លាក់សាថាននិងពួកវិញ្ញាណកំណាចរបស់វាចេញពីស្ថានសួគ៌បាននាំឲ្យមានសេចក្ដីវេទនានៅផែនដី មិនយូរទេសេចក្ដីវេទនានោះនឹងលែងមានទៅទៀត

១៤. តើអ្វីបានកើតឡើងដោយសារសាតាំងបានត្រូវទម្លាក់មកផែនដី?

១៤ ចុះយ៉ាងណាវិញនៅផែនដី? ព្រះគម្ពីរប្រាប់ថា«វេទនាដល់ផែនដីនឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។ (វិវរណៈ ១២:១២) សាតាំងខឹងដោយសារវាបានត្រូវទម្លាក់ចេញពីស្ថានសួគ៌ ហើយវាមានរយៈពេលខ្លីប៉ុណ្ណោះ។ ដោយសារវាខឹងនោះ វានាំឲ្យ«វេទនា»មានទុក្ខលំបាកនៅផែនដី។ នៅជំពូកបន្ទាប់យើងនឹងរៀនថា«វេទនា»នោះរួមបញ្ចូលអ្វីខ្លះ។ ក៏ប៉ុន្ដែ ដោយដឹងថាសាតាំងនៅផែនដី នេះនាំឲ្យយើងឆ្ងល់ថាតើព្រះរាជាណាចក្ររបស់ព្រះអាចធ្វើឲ្យព្រះហឫទ័យរបស់ទ្រង់សម្រេចនៅផែនដីយ៉ាងដូចម្ដេច?

១៥. តើអ្វីជាព្រះហឫទ័យរបស់ព្រះចំពោះផែនដី?

១៥ សូមចាំនូវព្រះហឫទ័យរបស់ព្រះចំពោះផែនដី។ អ្នកបានរៀនអំពីព្រះហឫទ័យរបស់ទ្រង់ក្នុងជំពូកទី៣។ នៅសួនច្បារអេដែន ព្រះបានបញ្ជាក់ថាព្រះហឫទ័យរបស់ទ្រង់គឺចង់ឲ្យផែនដីក្លាយជាសួនមនោរម្យដែលពេញទៅដោយមនុស្សសុចរិតមានជីវិតជារៀងរហូត។ សាតាំងបាននាំឲ្យអ័ដាមនិងអេវ៉ាធ្វើបាប ហើយនេះបានប៉ះពាល់ដល់ការសម្រេចនៃព្រះហឫទ័យរបស់ព្រះចំពោះផែនដី តែនោះមិនបានធ្វើឲ្យព្រះហឫទ័យរបស់ព្រះផ្លាស់ប្ដូរឡើយ។ ព្រះយេហូវ៉ានៅតែមានបំណងព្រះហឫទ័យឲ្យ«ពួកអ្នកសុចរិតបានស្រុកទុកជាមរដក ហើយនៅក្នុងស្រុកនោះជានិច្ច»។ (ទំនុកដំកើង ៣៧:២៩) ព្រះរាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យការទាំងនេះបានសម្រេច។ តើនឹងធ្វើឲ្យសម្រេចយ៉ាងដូចម្ដេច?

១៦, ១៧. តើដានីយ៉ែល ២:៤៤ ឲ្យយើងដឹងអ្វីខ្លះអំពីព្រះរាជាណាចក្ររបស់ព្រះ?

១៦ សូមពិចារណាទំនាយនៅដានីយ៉ែល ២:៤៤។ ខនោះចែងថា«រីឯនៅគ្រានៃស្ដេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរឡើងដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ តើនោះឲ្យយើងដឹងអ្វីខ្លះអំពីព្រះរាជាណាចក្ររបស់ព្រះ?

១៧ ទីមួយ ខនោះឲ្យយើងដឹងថាព្រះរាជាណាចក្ររបស់ព្រះនឹងត្រូវស្ថាបនាឡើង«នៅគ្រានៃស្ដេចទាំងនោះ»ពេលដែលមានរដ្ឋាភិបាលទៀតនៅផែនដី។ ទីពីរ ខនោះក៏ប្រាប់យើងឲ្យដឹងថា ព្រះរាជាណាចក្ររបស់ព្រះនឹងស្ថិតស្ថេរជារៀងរហូត។ គ្មានរដ្ឋាភិបាលណាផ្សេងទៀតដែលនឹងឈ្នះលើព្រះរាជាណាចក្ររបស់ព្រះហើយគ្រប់គ្រងជំនួសនោះឡើយ។ ទីបី ខនោះថែមទាំងប្រាប់ឲ្យយើងដឹងថានឹងមានសង្គ្រាមរវាងព្រះរាជាណាចក្ររបស់ព្រះ និងរដ្ឋាភិបាលទាំងប៉ុន្មានរបស់មនុស្សជាតិ។ ព្រះរាជាណាចក្ររបស់ព្រះនឹងទទួលជ័យជំនះ។ នៅទីបំផុតមានតែព្រះរាជាណាចក្ររបស់ព្រះតែមួយគត់ដែលនឹងគ្រប់គ្រងលើផែនដីទាំងមូល។ ពេលនោះ រដ្ឋាភិបាលល្អបំផុតនឹងគ្រប់គ្រងលើមនុស្សជាតិ។

១៨. តើសង្គ្រាមរវាងព្រះរាជាណាចក្ររបស់ព្រះនិងរដ្ឋាភិបាលរបស់មនុស្សមានឈ្មោះអ្វី?

១៨ ព្រះគម្ពីររៀបរាប់ជាច្រើនអំពីសង្គ្រាមរវាងព្រះរាជាណាចក្ររបស់ព្រះ និងរដ្ឋាភិបាលទាំងឡាយរបស់មនុស្ស។ ជាឧទាហរណ៍ព្រះគម្ពីរបង្រៀនថា ពេលដែលថ្ងៃនោះកាន់តែជិតមកដល់ វិញ្ញាណអាក្រក់នឹងផ្សាយសេចក្ដីភូតភរដើម្បីបញ្ឆោត«អស់ទាំងស្ដេចនៅផែនដីទាំងមូល»។ តើនឹងបញ្ឆោតដោយមានគោលបំណងអ្វី? «ដើម្បីនឹងប្រមូលស្ដេចទាំងនោះមកក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត»។ ស្ដេចនៅផែនដីនឹងត្រូវប្រមូលគ្នា«ទៅកន្លែងដែលភាសាហេព្រើរហៅថា អើម៉ាគេដូន»។ (វិវរណៈ ១៦:១៤, ១៦) យោងទៅតាមទាំងពីរនោះ ចំបាំងរវាងរដ្ឋាភិបាលមនុស្សនិងព្រះរាជាណាចក្ររបស់ព្រះត្រូវហៅថាសង្គ្រាមអើម៉ាគេដូន។

១៩, ២០. ហេតុអ្វីព្រះហឫទ័យរបស់ព្រះមិនទាន់សម្រេចនៅផែនដីឥឡូវនេះ?

១៩ តើព្រះរាជាណាចក្ររបស់ព្រះនឹងសម្រេចអ្វីដោយច្បាំងជាមួយនឹងរដ្ឋាភិបាលរបស់មនុស្សក្នុងសង្គ្រាមអើម៉ាគេដូន? សូមគិតម្ដងទៀតអំពីព្រះហឫទ័យរបស់ព្រះចំពោះផែនដី។ ព្រះយេហូវ៉ាមានគោលបំណងឲ្យផែនដីនេះពោរពេញទៅដោយមនុស្សសុចរិតនិងគ្រប់ល័ក្ខណ៍ដែលបំរើទ្រង់ក្នុងសួនមនោរម្យ។ ហេតុអ្វីនោះមិនកើតឡើងនៅឥឡូវនេះ? ទីមួយ យើងមានបាប ក៏ទៅជាចាស់ជរាហើយស្លាប់។ ប៉ុន្ដែដូចយើងបានរៀននៅជំពូកទីនោះ ព្រះយេស៊ូបានសោយទិវង្គតដើម្បីឲ្យយើងអាចមានជីវិតជារៀងរហូត។ អ្នកប្រហែលជាចាំពាក្យក្នុងសៀវភៅដំណឹងល្អរបស់យ៉ូហានដែលថា«ព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។—យ៉ូហាន ៣:១៦

២០ បញ្ហាមួយទៀតគឺ មនុស្សជាច្រើនធ្វើអំពើអាក្រក់។ ពួកគេភូតភរ កេងប្រវ័ញ្ច ហើយធ្វើអំពើអសីលធម៌។ ពួកគេមិនចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះឡើយ។ មនុស្សដែលធ្វើអំពើអាក្រក់នឹងត្រូវបំផ្លាញចោលក្នុងសង្គ្រាមរបស់ព្រះ ពោលគឺសង្គ្រាមអើម៉ាគេដូន។ (ទំនុកដំកើង ៣៧:១០) មូលហេតុមួយទៀតដែលព្រះហឫទ័យរបស់ព្រះមិនទាន់សម្រេចនៅផែនដី គឺដោយសាររដ្ឋាភិបាលទាំងឡាយរបស់មនុស្សមិនណែនាំប្រជាជនឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះនោះទេ។ រដ្ឋាភិបាលជាច្រើនគឺខ្វះសមត្ថភាព សាហាវ ឬពោរពេញទៅដោយអំពើពុករលួយ។ ព្រះគម្ពីរប្រាប់យ៉ាងចំថា«មនុស្សម្នាក់មានអំណាចលើម្នាក់ទៀតឲ្យគេត្រូវវេទនា»។—សាស្ដា ៨:៩

២១. តើព្រះរាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេចនៅផែនដីយ៉ាងដូចម្ដេច?

២១ ក្រោយពីសង្គ្រាមអើម៉ាគេដូននឹងមានរដ្ឋាភិបាលតែមួយគត់គ្រប់គ្រងលើមនុស្ស គឺព្រះរាជាណាចក្ររបស់ព្រះ។ ព្រះរាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យព្រះហឫទ័យរបស់ព្រះបានសម្រេច ហើយផ្ដល់ផលប្រយោជន៍ជាច្រើន។ ជាឧទាហរណ៍ ព្រះរាជាណាចក្ររបស់ព្រះនឹងដកសាតាំងនិងពួកបិសាចរបស់វាចេញ។ (វិវរណៈ ២០:១-) ហើយថែមទាំងប្រើអំណាចនៃយញ្ញបូជាលោះរបស់ព្រះយេស៊ូដើម្បីធ្វើឲ្យមនុស្សស្មោះភក្ដីឈប់ឈឺស្លាប់ទៀត។ ដូច្នេះហើយ ពួកគេនឹងអាចរស់ជារៀងរហូតក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ។ (វិវរណៈ ២២:១-) ពេលនោះផែនដីនឹងក្លាយជាសួនមនោរម្យ។ យ៉ាងនេះព្រះរាជាណាចក្រនោះនឹងធ្វើឲ្យព្រះហឫទ័យរបស់ព្រះបានសម្រេចនៅផែនដី ហើយនឹងធ្វើឲ្យព្រះនាមទ្រង់បានបរិសុទ្ធ។ តើនេះមានន័យដូចម្ដេច? នេះមានន័យថានៅទីបំផុត ក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះនោះ មនុស្សទាំងអស់នឹងលើកកិត្ដិយសថ្វាយព្រះយេហូវ៉ា។

តើព្រះរាជាណាចក្ររបស់ព្រះនឹងចាត់វិធានការនៅពេលណា?

២២. ហេតុអ្វីយើងដឹងថាព្រះរាជាណាចក្ររបស់ព្រះមិនបានមកដល់ពេលដែលព្រះយេស៊ូគង់នៅផែនដីភ្លាមក្រោយទ្រង់ត្រូវប្រោសឲ្យរស់ឡើងវិញនោះ?

២២ នៅពេលដែលព្រះយេស៊ូមានបន្ទូលប្រាប់សិស្សរបស់ទ្រង់ឲ្យអធិស្ឋាន«សូមឲ្យរាជ្យទ្រង់បានមកដល់»នោះ ព្រះរាជាណាចក្ររបស់ព្រះច្បាស់ជាមិនទាន់មកដល់នៅពេលនោះឡើយ។ តើព្រះរាជាណាចក្ររបស់ព្រះបានមកដល់ពេលដែលព្រះយេស៊ូត្រឡប់ទៅស្ថានសួគ៌វិញឬ? មិនមែនទេ! ពីព្រោះពេត្រុសហើយប៉ុលបានសរសេរថា ក្រោយព្រះយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ទ្រង់បានធ្វើតាមទំនាយនៅទំនុកដំកើង ១១០:១ដែលចែងថា«ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់ព្រះអម្ចាស់នៃទូលបង្គំថា‹ចូរឲ្យឯងអង្គុយនៅខាងស្ដាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង› »។ (កិច្ចការ ២:៣២-៣៥; ហេព្រើរ ១០:១២, ១៣) ព្រះយេស៊ូត្រូវរង់ចាំមួយរយៈ។

ក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ បំណងប្រាថ្នារបស់ព្រះនឹងត្រូវសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ

២៣. () តើព្រះរាជាណាចក្ររបស់ព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅពេលណា? () តើជំពូកបន្ទាប់នឹងពន្យល់អំពីអ្វី?

២៣ តើព្រះយេស៊ូត្រូវរង់ចាំអស់រយៈពេលប៉ុន្មាន? ក្នុងកំលុងសតវត្សរ៍ទី១៩ សិស្សព្រះគម្ពីរដែលសិក្សាដោយចិត្ដស្មោះបានរិះគិតឃើញថា គ្រារង់ចាំនោះបានចប់នៅឆ្នាំ១៩១៤។ (ស្ដីអំពីឆ្នាំនេះ សូមមើលការពន្យល់បន្ថែមនៅទំព័រ២៤៧-២៤៩) ព្រឹត្ដិការណ៍ពិភពលោកដែលបានចាប់ផ្ដើមនៅឆ្នាំ១៩១៤បញ្ជាក់ថា អ្វីដែលសិស្សព្រះគម្ពីរទាំងនោះបានគិតឃើញគឺត្រឹមត្រូវ។ ការសម្រេចនៃទំនាយព្រះគម្ពីរបានឲ្យដឹងថា នៅឆ្នាំ១៩១៤ព្រះគ្រីស្ទបានទៅជាស្ដេច ហើយព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌បានចាប់ផ្ដើមគ្រប់គ្រង។ ដូច្នេះ យើងកំពុងតែរស់នៅ‹វេលាខ្លីណាស់›ដែលនៅសល់សំរាប់សាតាំង។ (វិវរណៈ ១២:១២; ទំនុកដំកើង ១១០:២) យើងក៏អាចនិយាយដោយប្រាកដថា មិនយូរទៀតព្រះរាជាណាចក្ររបស់ព្រះនឹងចាត់វិធានការដើម្បីធ្វើឲ្យព្រះហឫទ័យរបស់ទ្រង់សម្រេចនៅផែនដី។ តើអ្នកគិតថានេះជាដំណឹងល្អទេ? តើអ្នកជឿថានេះគឺពិតទេ? ជំពូកបន្ទាប់នឹងបង្ហាញថា ព្រះគម្ពីរពិតជាបង្រៀនដូច្នេះមែន។