លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទីដប់បួន

របៀបធ្វើឲ្យមានសុភមង្គលក្នុងជីវភាពគ្រួសារ

របៀបធ្វើឲ្យមានសុភមង្គលក្នុងជីវភាពគ្រួសារ
  • តើត្រូវធ្វើអ្វីដើម្បីក្លាយជាប្ដីដ៏ល្អ?

  • តើស្ដ្រីអាចបំពេញតួនាទីជាប្រពន្ធយ៉ាងដូចម្ដេច?

  • តើត្រូវធ្វើអ្វីខ្លះដើម្បីក្លាយជាមាតាបិតាដ៏ល្អ?

  • តើកូនអាចជួយធ្វើឲ្យមានសុភមង្គលក្នុងជីវភាពគ្រួសារយ៉ាងដូចម្ដេច?

. តើអ្វីជាគន្លឹះនៃសុភមង្គលគ្រួសារ?

ព្រះយេហូវ៉ាមានព្រះទ័យចង់ឲ្យអ្នកមានសុភមង្គលក្នុងជីវិតគ្រួសារ។ ព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ទ្រង់ មានការណែនាំសំរាប់សមាជិកម្នាក់ក្នុងក្រុមគ្រួសារ ហើយរៀបរាប់អំពីតួនាទីដែលព្រះមានព្រះទ័យចង់ឲ្យសមាជិកម្នាក់ធ្វើតាម។ នៅពេលដែលសមាជិកក្រុមគ្រួសារធ្វើតាមតួនាទីរៀងខ្លួនសមស្របតាមឱវាទរបស់ព្រះ នោះមានលទ្ធផលគួរជាទីគាប់ចិត្ដ។ ព្រះយេស៊ូបានមានបន្ទូលថា«អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្ដតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន!»។—លូកា ១១:២៨, ខ.ស.

. តើសុភមង្គលគ្រួសារពឹងទៅលើការទទួលស្គាល់អ្វី?

សំខាន់បំផុត សុភមង្គលគ្រួសារពឹងទៅលើការទទួលស្គាល់ថា ក្រុមគ្រួសារជាការរៀបចំមួយដែលផ្ដើមមកពីព្រះយេហូវ៉ា ដែលព្រះយេស៊ូហៅទ្រង់ថា«ព្រះវរបិតានៃយើងខ្ញុំ»។ (ម៉ាថាយ ៦:៩) ក្រុមគ្រួសារនីមួយនៅផែនដី គឺមានដោយសារព្រះវរបិតារបស់យើងនៅស្ថានសួគ៌។ ទ្រង់ពិតជាជ្រាបពីអ្វីដែលធ្វើឲ្យក្រុមគ្រួសារមានសុភមង្គល។ (អេភេសូរ ៣:១៤, ១៥) ដូច្នេះ តើព្រះគម្ពីរបង្រៀនយ៉ាងណាស្ដីអំពីតួនាទីរបស់សមាជិកក្រុមគ្រួសារម្នាក់?

ព្រះជាអ្នកផ្ដើមឲ្យមានក្រុមគ្រួសារ

. តើព្រះគម្ពីរចែងយ៉ាងណាស្ដីអំពីដើមកំណើតនៃក្រុមគ្រួសារមនុស្សជាតិ? ហេតុអ្វីយើងដឹងថារឿងនោះជាហេតុការណ៍ពិត?

ព្រះយេហូវ៉ាបានបង្កើតមនុស្សពីរនាក់ដំបូង អ័ដាមនិងអេវ៉ា ហើយផ្សំផ្គុំពួកគាត់ជាប្ដីប្រពន្ធ។ ទ្រង់ដាក់ពួកគាត់នៅក្នុងសួនមនោរម្យដ៏សែនស្អាតមួយឈ្មោះសួនអេដែនឲ្យធ្វើជាលំនៅរបស់ពួកគាត់ រួចមានបន្ទូលប្រាប់ពួកគាត់ឲ្យបង្កើតកូន។ ព្រះយេហូវ៉ាមានបន្ទូលថា«ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដី»។ (លោកុប្បត្ដិ ១:២៦-២៨; ២:១៨, ២១-២៤) នេះមិនមែនជារឿងព្រេងឡើយ ដ្បិតព្រះយេស៊ូបានបង្ហាញថា អ្វីដែលសៀវភៅលោកុប្បត្ដិចែងអំពីដើមកំណើតនៃក្រុមគ្រួសារមនុស្សជាតិគឺជាហេតុការណ៍ពិតមែន។ (ម៉ាថាយ ១៩:៤, ៥) ទោះជាយើងជួបនឹងបញ្ហាជាច្រើន ហើយជីវភាពរស់នៅសព្វថ្ងៃនេះគឺមិនសមស្របតាមគោលបំណងរបស់ព្រះក៏ពិតមែន តែយើងនឹងមើលនូវមូលហេតុដែលយើងនៅតែអាចមានសុភមង្គលក្នុងក្រុមគ្រួសារបាន។

. () តើសមាជិកក្រុមគ្រួសារម្នាក់អាចជួយធ្វើឲ្យមានសុភមង្គលច្រើនជាងក្នុងក្រុមគ្រួសារយ៉ាងដូចម្ដេច? () ហេតុអ្វីបានជាការសិក្សាអំពីព្រះជន្មរបស់ព្រះយេស៊ូគឺសំខាន់ម៉្លេះចំពោះសុភមង្គលគ្រួសារ?

សមាជិកម្នាក់ក្នុងក្រុមគ្រួសារអាចជួយធ្វើឲ្យមានសុភមង្គល ដោយយកតម្រាប់តាមព្រះក្នុងការបង្ហាញសេចក្ដីស្រឡាញ់។ (អេភេសូរ ៥:១, ២) ក៏ប៉ុន្ដែយើងមើលព្រះមិនឃើញឡើយ ដូច្នេះតើយើងអាចយកតម្រាប់តាមទ្រង់យ៉ាងដូចម្ដេច? យើងអាចរៀនអំពីរបៀបព្រះយេហូវ៉ាបានប្រព្រឹត្ដ ដោយសារទ្រង់ចាត់ព្រះរាជបុត្រាច្បងរបស់ទ្រង់ពីស្ថានសួគ៌ឲ្យយាងមកផែនដី។ (យ៉ូហាន ១:១៤, ១៨) ពេលព្រះយេស៊ូគ្រីស្ទដែលជារាជបុត្រារបស់ព្រះគង់នៅផែនដី ទ្រង់យកតម្រាប់តាមព្រះវរបិតារបស់ទ្រង់នៅស្ថានសួគ៌ដូចបេះបិទដល់ម៉្លេះដែលអាចនិយាយថាបើមើលនិងស្ដាប់ព្រះយេស៊ូគឺដូចជាកំពុងតែនៅជាមួយនឹងព្រះយេហូវ៉ាហើយស្ដាប់ទ្រង់ដែរ។ (យ៉ូហាន ១៤:៩) ហេតុនេះហើយ បើយើងរៀនអំពីសេចក្ដីស្រឡាញ់ដែលព្រះយេស៊ូបានបង្ហាញហើយធ្វើតាមគំរូរបស់ទ្រង់នោះ យើងម្នាក់អាចជួយធ្វើឲ្យជីវភាពក្រុមគ្រួសាររបស់យើងសប្បាយជាង។

គំរូសំរាប់ប្ដីទាំងឡាយ

៥, ៦. () តើរបៀបព្រះយេស៊ូបានប្រព្រឹត្ដទៅលើក្រុមជំនុំជាគំរូល្អសំរាប់ប្ដីទាំងឡាយយ៉ាងដូចម្ដេច? () តើត្រូវធ្វើអ្វីដើម្បីឲ្យព្រះអត់ឱនទោសបាបរបស់យើង?

ព្រះគម្ពីរចែងថាប្ដីគួរប្រព្រឹត្ដទៅលើប្រពន្ធ ដូចព្រះយេស៊ូប្រព្រឹត្ដទៅលើសិស្សរបស់ទ្រង់ដែរ។ សូមពិចារណាការណែនាំក្នុងព្រះគម្ពីរដែលថា«បុរសរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង . . . ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នមវិញ ដូចជាព្រះអម្ចាស់ដល់ពួកជំនុំដែរ»។—អេភេសូរ ៥:២៣, ២៥-២៩, កំណែជាអក្សរទ្រេត

សេចក្ដីស្រឡាញ់ដែលព្រះយេស៊ូបង្ហាញចំពោះសិស្សរបស់ទ្រង់ គឺជាគំរូគ្រប់ល័ក្ខណ៍សំរាប់ប្ដីទាំងឡាយ។ ព្រះយេស៊ូបាន«ស្រឡាញ់គេដរាបដល់ចុងបំផុត» ហើយបានបូជាព្រះជន្មទ្រង់ដើម្បីពួកគេ ទោះជាពួកគេឥតគ្រប់ល័ក្ខណ៍ក៏ដោយ។ (យ៉ូហាន ១៣:១; ១៥:១៣) ព្រះគម្ពីរទូន្មានប្ដីទាំងឡាយថា«ចូរស្រឡាញ់ប្រពន្ធចុះ! កុំឲ្យមានចិត្ដជិនឆ្អន់ឡើយ»។ (កូល៉ុស ៣:១៩) តើអ្វីនឹងជួយឲ្យប្ដីធ្វើតាមឱវាទនេះ ជាពិសេសបើប្រពន្ធជួនកាលមិនប្រព្រឹត្ដត្រឹមត្រូវនោះ? ប្ដីគួរចាំថាខ្លួនគាត់ជួនកាលក៏ធ្វើខុសដែរ ហើយគួរចាំអ្វីដែលគាត់ត្រូវធ្វើដើម្បីទទួលការអត់ឱនទោសពីព្រះ។ តើនោះជាអ្វី? គាត់ត្រូវតែអត់ឱនទោសអ្នកដែលធ្វើបាបនឹងគាត់ ហើយនេះរួមបញ្ចូលប្រពន្ធរបស់គាត់ដែរ។ ប្រពន្ធក៏ត្រូវអត់ឱនឲ្យអ្នកទៀតដែរ។ (ម៉ាថាយ ៦:១២, ១៤, ១៥) នេះជាមូលហេតុដែលមនុស្សខ្លះនិយាយថា អាពាហ៍ពិពាហ៍ជាការផ្សំផ្គុំមនុស្សពីរនាក់ដែលចេះអត់ឱនទោសឲ្យគ្នា។

. តើព្រះយេស៊ូបានទុកគំរូសំរាប់ប្ដីទាំងឡាយដោយចេះគិតដល់អ្វី?

ប្ដីក៏គួរកត់សម្គាល់ដែរថា ព្រះយេស៊ូតែងតែយកព្រះទ័យទុកដាក់នឹងសិស្សរបស់ទ្រង់។ ទ្រង់តែងគិតដល់កំរិតសមត្ថភាពនិងកម្លាំងថែមទាំងសេចក្ដីត្រូវការរបស់ពួកគេ។ ជាឧទាហរណ៍ ពេលដែលពួកគេអស់កម្លាំង ព្រះយេស៊ូមានបន្ទូលថា«ចូរអ្នករាល់គ្នាមកទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្ដិចសិន»។ (ម៉ាកុស ៦:៣០-៣២) ប្រពន្ធក៏សមទទួលការយកចិត្ដទុកដាក់ដូចនោះដែរ។ ព្រះគម្ពីរពណ៌នាថាប្រពន្ធជា«ភាជនៈដែលខ្សោយជាង» ហើយប្ដីបានត្រូវបង្គាប់ឲ្យ«រាប់អាន[«គោរព», ខ.ស.]»នាង។ ហេតុអ្វី? ពីព្រោះទាំងប្ដីទាំងប្រពន្ធទទួល«ព្រះគុណនៃជីវិត»ដូចគ្នា។ (ពេត្រុសទី១ ៣:៧) ប្ដីគួរចាំថា អ្វីដែលធ្វើឲ្យមនុស្សម្នាក់មានតម្លៃចំពោះព្រះគឺភាពស្មោះត្រង់របស់គាត់ មិនមែនដោយសារភេទរបស់គាត់នោះទេ។—ទំនុកដំកើង ១០១:៦

. () ប្ដីណា«ដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ» ហេតុអ្វីអាចនិយាយដូច្នេះ? () ដោយសារប្ដីប្រពន្ធជា«សាច់តែ» តើនោះមានន័យដូចម្ដេច?

ព្រះគម្ពីរចែងថាប្ដីណា«ដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ»។ នេះគឺពីព្រោះប្ដីនិងប្រពន្ធ«មិនមែនជាទៀត គឺជាសាច់តែ»ដូចព្រះយេស៊ូបានបញ្ជាក់នោះ។ (ម៉ាថាយ ១៩:៦, កំណែជាអក្សរទ្រេត) ហេតុនេះពួកគេមិនត្រូវបំពេញចំណង់ផ្លូវភេទជាមួយបុគ្គលដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួននោះឡើយ។ (សុភាសិត ៥:១៥-២១; ហេព្រើរ ១៣:៤) ពួកគេនឹងមិនធ្វើដូច្នេះទេ បើយកចិត្ដទុកដាក់នឹងសេចក្ដីត្រូវការរបស់គូខ្លួន ជាជាងគិតតែពីសេចក្ដីត្រូវការរបស់ខ្លួនប៉ុណ្ណោះ។ (កូរិនថូសទី១ ៧:៣-) គួរឲ្យកត់សម្គាល់នូវការរំឭកនេះថា«មិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹមហើយថ្នាក់ថ្នមវិញ»។ ប្ដីត្រូវតែស្រឡាញ់ប្រពន្ធដូចខ្លួនឯងដោយចាំថា ជាប្ដីគាត់ត្រូវទទួលខុសត្រូវនៅចំពោះសិរសារបស់ខ្លួនដែរ គឺព្រះយេស៊ូគ្រីស្ទ។—អេភេសូរ ៥:២៩, កំណែជាអក្សរទ្រេត; កូរិនថូសទី១ ១១:៣

. តើគុណសម្បត្ដិអ្វីរបស់ព្រះយេស៊ូដែលរៀបរាប់នៅភីលីព ១:៨? ហេតុអ្វីប្ដីគួរបង្ហាញគុណសម្បត្ដិនេះចំពោះប្រពន្ធ?

សាវ័កប៉ុលនិយាយអំពី«ព្រះហឫទ័យសន្ដោសនៃព្រះយេស៊ូគ្រីស្ទ»។ (ភីលីព ១:៨) ព្រះហឫទ័យសន្ដោសប្រណីរបស់ព្រះយេស៊ូធ្វើឲ្យមនុស្សមានអារម្មណ៍ស្រួល ហើយបានទាក់ទាញទឹកចិត្ដស្ដ្រីឲ្យពួកគាត់ក្លាយជាសិស្សរបស់ទ្រង់។ (យ៉ូហាន ២០:១, ១១-១៣, ១៦) ប្រពន្ធក៏ចង់ទទួលភាពសន្ដោសប្រណីពីប្ដីដែរ។

គំរូសំរាប់ប្រពន្ធទាំងឡាយ

១០. តើព្រះយេស៊ូជាគំរូសំរាប់ប្រពន្ធទាំងឡាយយ៉ាងដូចម្ដេច?

១០ ក្រុមគ្រួសារជាអង្គការមួយ ហើយដើម្បីមានដំណើរការយ៉ាងល្អត្រូវមានអ្នកនាំមុខ។ សូម្បីតែព្រះយេស៊ូក៏មានអ្នកនាំមុខដែលទ្រង់ត្រូវចុះចូលដែរ។ «សិរសានៃព្រះគ្រីស្ទគឺជាព្រះ»ដូចជា«បុរសវិញ នោះជាក្បាលនៃស្ដ្រី»។ (កូរិនថូសទី១ ១១:៣) ការចុះចូលរបស់ព្រះយេស៊ូចំពោះការដឹកនាំរបស់ព្រះជាគំរូល្អ ដោយសារយើងទាំងអស់គ្នាមានអ្នកនាំមុខដែលយើងត្រូវចុះចូលនោះ។

១១. តើប្រពន្ធគួរប្រព្រឹត្ដយ៉ាងណាចំពោះប្ដី? តើការប្រព្រឹត្ដរបស់ប្រពន្ធប្រហែលជាបានលទ្ធផលអ្វី?

១១ ជួនកាលបុរសឥតគ្រប់ល័ក្ខណ៍ធ្វើខុសហើយជាច្រើនដងមិនមែនជាអ្នកនាំមុខល្អបំផុតនោះទេ។ បើដូច្នេះតើប្រពន្ធគួរធ្វើយ៉ាងណា? គាត់មិនគួរមើលងាយអ្វីដែលប្ដីធ្វើខំដណ្ដើមយកនាទីជាមេគ្រួសារនោះទេ។ ប្រពន្ធគួរចាំថា ចិត្ដសុភាពមានតម្លៃណាស់ចំពោះព្រះ។ (ពេត្រុសទី១ ៣:៤) ដោយបង្ហាញគុណសម្បត្ដិនេះ ការចុះចូលនឹងប្ដីស្របតាមច្បាប់ព្រះនឹងជាការស្រួលជាង សូម្បីតែក្នុងកាលៈទេសៈពិបាកក៏ដោយ។ ម្យ៉ាងទៀត ព្រះគម្ពីរចែងថា«ប្រពន្ធក៏ត្រូវកោតខ្លាចប្ដីដែរ»។ (អេភេសូរ ៥:៣៣) ប៉ុន្ដែចុះបើប្ដីមិនទទួលស្គាល់ព្រះគ្រីស្ទជាអ្នកនាំមុខនោះ? ព្រះគម្ពីរទូន្មានប្រពន្ធថា«ពួកស្រីៗ ត្រូវចុះចូលចំពោះប្ដីខ្លួនបែបដូច្នោះដែរ ដើម្បីបើមានអ្នកណាដែលមិនព្រមស្ដាប់បង្គាប់តាមព្រះបន្ទូល នោះប្រពន្ធនឹងទាញចិត្ដមកបាន ដោយសារកិរិយាល្អក្រៅពីព្រះបន្ទូល ដោយអ្នកនោះឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្ដយ៉ាងកោតខ្លាច»។—ពេត្រុសទី១ ៣:១, ២, កំណែជាអក្សរទ្រេត

១២. ហេតុអ្វីមិនមែនជាការខុសបើប្រពន្ធប្រាប់ពីមតិរបស់ខ្លួនដោយការគោរពនោះ?

១២ មិនថាប្ដីជាអ្នកជឿមិនជឿក៏ដោយ បើប្រពន្ធមានមតិផ្សេងពីប្ដីហើយប្រាប់ពីមតិខ្លួនដោយប្រើសំដីសប្បុរស នេះមិនមានន័យថាប្រពន្ធឥតគោរពប្ដីនោះទេ។ ប្រហែលជាមតិរបស់ប្រពន្ធគឺត្រូវ ហើយក្រុមគ្រួសារទាំងមូលអាចទទួលប្រយោជន៍បើស្ដាប់តាមមតិរបស់នាង។ ទោះជាអ័ប្រាហាំមិនបានយល់ព្រមពេលដែលសារ៉ាជាប្រពន្ធបានជូនយោបល់អំពីវិធីដោះស្រាយបញ្ហាមួយក្នុងគ្រួសារក៏ពិតមែន តែព្រះមានបន្ទូលប្រាប់អ័ប្រាហាំថា«ត្រូវស្ដាប់តាមគ្រប់ទាំងសេចក្ដីដែលសារ៉ាបានប្រាប់ឯងវិញ»។ (លោកុប្បត្ដិ ២១:៩-១២) ក៏ប៉ុន្ដែពេលដែលប្ដីសម្រេចរួចហើយ និងការសម្រេចចិត្ដនោះមិនខុសនឹងច្បាប់ព្រះ ប្រពន្ធអាចបង្ហាញថាគាត់ចុះចូលដោយគាំទ្រការសម្រេចនោះ។—កិច្ចការ ៥:២៩; អេភេសូរ ៥:២៤

តើសារ៉ាបានទុកគំរូល្អអ្វីសំរាប់ប្រពន្ធទាំងឡាយ?

១៣. () តើទីតុស ២:៤, ៥ ទូន្មានប្រពន្ធឲ្យធ្វើអ្វី? () តើព្រះគម្ពីរចែងយ៉ាងណាស្ដីអំពីការរស់នៅដាច់ដោយឡែកពីគ្នានិងការលែងលះគ្នា?

១៣ ក្នុងការបំពេញនាទីរបស់ខ្លួននោះ មានអ្វីជាច្រើនដែលប្រពន្ធអាចធ្វើដើម្បីបីបាច់ថែរក្សាក្រុមគ្រួសារ។ ជាឧទាហរណ៍ព្រះគម្ពីរបង្ហាញថាស្ដ្រីដែលមានប្ដីហើយ ត្រូវ«ស្រឡាញ់ប្ដីនឹងកូនខ្លួន ឲ្យមានចិត្ដធ្ងន់ធ្ងរ ហើយបរិសុទ្ធ ជាអ្នករវល់តែនឹងការនៅផ្ទះខ្លួន ហើយមានចិត្ដល្អ នឹងចុះចូលចំពោះប្ដី»។ (ទីតុស ២:៤, ៥) ស្ដ្រីដែលធ្វើដូច្នេះក្នុងការបំពេញនាទីជាប្រពន្ធផងជាម្ដាយផងនឹងទទួលសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរហើយការគោរពពីសំណាក់ក្រុមគ្រួសាររបស់គាត់។ (សុភាសិត ៣១:១០, ២៨) ក៏ប៉ុន្ដែដោយសារអាពាហ៍ពិពាហ៍ជាសម្ព័ន្ធមេត្រីរវាងមនុស្សឥតគ្រប់ល័ក្ខណ៍ពីរនាក់នោះ ប្រហែលជាមានកាលៈទេសៈខ្លះដែលត្រូវរស់នៅដោយឡែកពីគ្នាលែងលះគ្នា។ ព្រះគម្ពីរឲ្យរស់នៅដាច់ដោយឡែកពីគ្នាក្នុងកាលៈទេសៈខ្លះ។ ក៏ប៉ុន្ដែការរស់នៅដាច់ដោយឡែកពីគ្នាមិនមែនជារឿងស្រាលនោះទេ ដ្បិតព្រះគម្ពីរជូនឱវាទថា«ភរិយាមិនត្រូវចាកចោលស្វាមីរបស់ខ្លួនឡើយ . . . ហើយស្វាមីមិនត្រូវចាកចេញពីភរិយារបស់ខ្លួនដែរ»។ (កូរិនថូសទី១ ៧:១០, ១១, ព.ថ.) ម្យ៉ាងទៀត ករណីតែមួយគត់ដែលបទគម្ពីរឲ្យលែងលះគ្នានោះ គឺក្នុងករណីដែលគូអាពាហ៍ពិពាហ៍ផិតក្បត់។—ម៉ាថាយ ១៩:៩

គំរូគ្រប់ល័ក្ខណ៍សំរាប់មាតាបិតាទាំងឡាយ

១៤. តើព្រះយេស៊ូបានប្រព្រឹត្ដដូចម្ដេចចំពោះកូនក្មេង? តើកូនត្រូវការអ្វីពីមាតាបិតា?

១៤ ព្រះយេស៊ូបានធ្វើជាគំរូគ្រប់ល័ក្ខណ៍សំរាប់មាតាបិតាទាំងឡាយដោយសាររបៀបទ្រង់ប្រព្រឹត្ដចំពោះកូនក្មេង។ នៅពេលដែលអ្នកទៀតខំឃាត់កូនក្មេងមិនឲ្យមកជួបព្រះយេស៊ូនោះ ទ្រង់មានបន្ទូលថា«ទុកឲ្យកូនក្មេងមកខ្ញុំចុះ! កុំឃាត់វាឡើយ»។ ព្រះគម្ពីរចែងថា ពេលនោះទ្រង់«ឱបវារាល់គ្នា ហើយដាក់ព្រះហស្ដលើ ទាំងប្រទានពរឲ្យផង»។ (ម៉ាកុស ១០:១៣-១៦) បើព្រះយេស៊ូចំណាយពេលជាមួយនឹងកូនក្មេង អ្នកក៏គួរធ្វើដូចគ្នាដែរចំពោះកូនប្រុសស្រីរបស់អ្នកដែរ មែនទេ? កូនមិនត្រូវការអ្នកចំណាយពេលបន្ដិចបន្ដួចម្ដងម្កាលជាមួយនឹងពួកគេនោះទេ តែត្រូវការឲ្យអ្នកចំណាយពេលយ៉ាងច្រើនជាមួយនឹងពួកគេវិញ។ អ្នកត្រូវតែឆ្លៀតពេលបង្រៀនពួកគេ ដ្បិតព្រះយេហូវ៉ាបង្គាប់ឲ្យមាតាបិតាធ្វើដូច្នេះ។—ចោទិយកថា ៦:៤-

១៥. តើមាតាបិតាអាចធ្វើអ្វីដើម្បីការពារកូនរបស់ខ្លួន?

១៥ ដោយសារលោកីយ៍នេះកាន់តែអាក្រក់ទៅៗ កូនត្រូវការមាតាបិតាការពារពួកគេពីជនណាដែលមានបំណងចង់ធ្វើអាក្រក់ ដូចជាអ្នកដែលរកកុមារាកុមារីសំរាប់ទាញយកផលចំណេញខាងផ្លូវភេទ។ សូមពិចារណានូវរបៀបព្រះយេស៊ូបានការពារសិស្សរបស់ទ្រង់ ដែលសិស្សទាំងនោះទ្រង់ធ្លាប់ហៅដោយក្ដីស្រឡាញ់ថា«កូន»។ ពេលដែលព្រះយេស៊ូត្រូវគេចាប់បម្រុងនឹងនាំទៅធ្វើគុតនោះ ទ្រង់រៀបផ្លូវឲ្យសិស្សរបស់ទ្រង់អាចរួចខ្លួនបាន។ (យ៉ូហាន ១៣:៣៣; ១៨:៧-) ក្នុងនាមជាមាតាបិតា អ្នកត្រូវចេះសម្គាល់វិធីផ្សេងដែលអារក្សខំធ្វើអាក្រក់ចំពោះកូនរបស់អ្នក។ អ្នកត្រូវតែព្រមានកូនទុកជាមុន។ (ពេត្រុសទី១ ៥:៨) គ្មានពេលណាមួយដែលកូនអាចជួបគ្រោះថ្នាក់ខាងផ្លូវកាយ ខាងវិញ្ញាណ និងខាងសីលធម៌ជាងពេលឥឡូវនេះទេ។

តើមាតាបិតាអាចទាញមេរៀនអ្វីពីរបៀបព្រះយេស៊ូប្រព្រឹត្ដចំពោះកូនក្មេង?

១៦. តើមាតាបិតាអាចទាញមេរៀនអ្វីពីរបៀបព្រះយេស៊ូប្រព្រឹត្ដចំពោះសិស្សទ្រង់ដែលមានភាពឥតគ្រប់ល័ក្ខណ៍?

១៦ នៅយប់មុនដែលព្រះយេស៊ូសោយទិវង្គត សិស្សរបស់ទ្រង់បានឈ្លោះគ្នាអំពីអ្នកណាគឺធំជាងគេ។ ជាជាងខឹងនឹងពួកគេ ព្រះយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់ដោយបន្ដព្យាយាមជួយពួកគេកែប្រែតាមរយៈគំរូនិងបន្ទូលរបស់ទ្រង់។ (លូកា ២២:២៤-២៧; យ៉ូហាន ១៣:៣-) បើអ្នកជាមាតាបិតា តើអាចឃើញនូវវិធីដែលអ្នកអាចធ្វើតាមគំរូរបស់ព្រះយេស៊ូក្នុងរបៀបអ្នកប្រដៅកូនទេ? ពិតណាស់ថាកូនត្រូវការនូវការប្រដៅមែន ប៉ុន្ដែអ្នកត្រូវប្រដៅកូន«តាមខ្នាត»ត្រឹមត្រូវវិញ ហើយមិនត្រូវប្រដៅដោយកំហឹងនោះទេ។ អ្នកមិនគួរនិយាយដោយឥតគិត«ដូចជាចាក់ដោយដាវ»ឡើយ។ (យេរេមា ៣០:១១; សុភាសិត ១២:១៨) អ្នកគួរប្រដៅកូនតាមវិធីដែលនឹងនាំឲ្យកូនយល់ឃើញក្រោយមកថា ការប្រដៅនោះគឺសមរម្យមែន។—អេភេសូរ ៦:៤; ហេព្រើរ ១២:៩-១១

គំរូសំរាប់កូនទាំងឡាយ

១៧. តើព្រះយេស៊ូបានទុកគំរូល្អសំរាប់កូនទាំងឡាយយ៉ាងដូចម្ដេច?

១៧ តើកូនទាំងឡាយអាចរៀនពីគំរូរបស់ព្រះយេស៊ូបានដែរទេ? អាចរៀនបានមែន! ដោយគំរូរបស់ទ្រង់ ព្រះយេស៊ូបានបង្ហាញឲ្យដឹងរបៀបកូនគួរស្ដាប់បង្គាប់មាតាបិតា។ ទ្រង់មានបន្ទូលថា«ខ្ញុំនិយាយសេចក្ដីទាំងនេះ តាមដែលព្រះវរបិតាបានបង្រៀនខ្ញុំ»។ ទ្រង់ក៏មានបន្ទូលបន្ថែមថា«ខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប»។ (យ៉ូហាន ៨:២៨, ២៩) ព្រះយេស៊ូបានស្ដាប់បង្គាប់ព្រះវរបិតារបស់ទ្រង់នៅស្ថានសួគ៌ ហើយព្រះគម្ពីរបានប្រាប់ក្មេងថាពួកគេត្រូវស្ដាប់បង្គាប់មាតាបិតា។ (អេភេសូរ ៦:១-) ទោះជាព្រះយេស៊ូគ្រប់ល័ក្ខណ៍ក៏ដោយ ទ្រង់បានស្ដាប់បង្គាប់យ៉ូសែបនិងម៉ារាជាមាតាបិតារបស់ទ្រង់ដែលជាមនុស្សឥតគ្រប់ល័ក្ខណ៍។ នោះប្រាកដជាបានជួយធ្វើឲ្យសមាជិកគ្រប់រូបក្នុងក្រុមគ្រួសារព្រះយេស៊ូបានសប្បាយ!—លូកា ២:៤, ៥, ៥១, ៥២

១៨. ហេតុអ្វីព្រះយេស៊ូតែងស្ដាប់បង្គាប់ព្រះវរបិតាទ្រង់? តើសព្វថ្ងៃនេះអ្នកណាខ្លះសប្បាយពេលកូនស្ដាប់បង្គាប់មាតាបិតា?

១៨ តើកូនអាចយល់ឃើញនូវរបៀបដែលពួកគេអាចធ្វើតាមគំរូព្រះយេស៊ូច្រើនជាង ហើយធ្វើឲ្យមាតាបិតាសប្បាយទេ? ពិតមែនដែលជួនកាលយុវជនប្រហែលជាពិបាកស្ដាប់បង្គាប់មាតាបិតា។ ប៉ុន្ដែព្រះមានព្រះហឫទ័យចង់ឲ្យកូនស្ដាប់បង្គាប់មាតាបិតា។ (សុភាសិត ១:៨; ៦:២០) ព្រះយេស៊ូតែងតែស្ដាប់បង្គាប់ព្រះវរបិតាទ្រង់នៅស្ថានសួគ៌ សូម្បីតែស្ថិតក្នុងពេលពិបាកក៏ដោយ។ មានគ្រាមួយដែលការធ្វើតាមព្រះហឫទ័យរបស់ព្រះជាអ្វីដ៏ពិបាកធ្វើណាស់ចំពោះព្រះយេស៊ូ ហើយទ្រង់បានមានបន្ទូលថា«សូមយកពែងនេះ[អ្វីមួយដែលព្រះតម្រូវឲ្យធ្វើ]ចេញពីទូលបង្គំទៅ»។ យ៉ាងណាក៏ដោយ ព្រះយេស៊ូបានធ្វើអ្វីដែលព្រះតម្រូវ ពីព្រោះទ្រង់ទទួលស្គាល់ថាព្រះវរបិតារបស់ទ្រង់ជ្រាបពីទង្វើណាដែលនាំឲ្យមានប្រយោជន៍ច្រើនបំផុតក្នុងករណីនោះ។ (លូកា ២២:៤២) ដោយលត់ដំខ្លួនឲ្យចេះស្ដាប់បង្គាប់នោះ កូនអាចធ្វើឲ្យមាតាបិតានិងព្រះវរបិតានៅស្ថានសួគ៌សប្បាយគ្រប់គ្រា។ *សុភាសិត ២៣:២២-២៥

តើយុវជនគួរគិតអំពីអ្វីពេលដែលពួកគេត្រូវល្បួង?

១៩. () តើសាតាំងល្បួងកូនរបស់អ្នកយ៉ាងដូចម្ដេច? () ពេលដែលកូនប្រព្រឹត្ដអាក្រក់ តើនេះអាចមានឥទ្ធិពលយ៉ាងណាទៅលើមាតាបិតា?

១៩ អារក្សបានល្បួងព្រះយេស៊ូ ហើយយើងអាចប្រាកដថាវានឹងខំល្បួងយុវជនឲ្យធ្វើខុសដែរ។ (ម៉ាថាយ ៤:១-១០) អារក្សសាតាំងអាចប្រើការបង្ខិតបង្ខំពីមិត្ដភក្ដិ។ នេះជាអ្វីមួយដែលពិបាកបដិសេធណាស់។ ហេតុនេះហើយគឺជាការសំខាន់ដែលកូនមិនសេពគប់មនុស្សដែលធ្វើអំពើអាក្រក់! (កូរិនថូសទី១ ១៥:៣៣) កូនស្រីរបស់យ៉ាកុបឈ្មោះឌីណាបានសេពគប់មនុស្សដែលមិនថ្វាយបង្គំព្រះយេហូវ៉ា ហើយនេះបាននាំឲ្យមានបញ្ហាយ៉ាងធំ។ (លោកុប្បត្ដិ ៣៤:១, ២) សូមគិតអំពីក្រុមគ្រួសាររបស់អ្នកនឹងឈឺចាប់ប៉ុនណាបើសមាជិកម្នាក់ធ្វើអំពើអសីលធម៌ខាងកាម!—សុភាសិត ១៧:២១, ២៥

គន្លឹះនៃសុភមង្គលគ្រួសារ

២០. ដើម្បីមានសុភមង្គលក្នុងជីវភាពគ្រួសារ តើសមាជិកម្នាក់ត្រូវធ្វើអ្វី?

២០ ពេលដែលធ្វើតាមឱវាទក្នុងព្រះគម្ពីរ នេះធ្វើឲ្យបញ្ហាគ្រួសារស្រួលដោះស្រាយជាង។ តាមពិត ការធ្វើតាមឱវាទនោះជាគន្លឹះនៃសុភមង្គលគ្រួសារ។ ដូច្នេះប្ដីទាំងឡាយអើយ! ចូរស្រឡាញ់ប្រពន្ធហើយប្រព្រឹត្ដលើនាងដូចព្រះយេស៊ូប្រព្រឹត្ដចំពោះក្រុមជំនុំ។ ប្រពន្ធទាំងឡាយអើយ! ចូរចុះចូលចំពោះការនាំមុខរបស់ប្ដីហើយធ្វើតាមគំរូរបស់ប្រពន្ធល្អដែលរៀបរាប់នៅសុភាសិត ៣១:១០-៣១។ មាតាបិតាទាំងឡាយអើយ! ចូរអប់រំកូនរបស់អ្នក។ (សុភាសិត ២២:៦) បិតារាល់គ្នាអើយ! ចូរ«ត្រួតត្រាផ្ទះរបស់ខ្លួន ដោយស្រួលបួល»។ (ធីម៉ូថេទី១ ៣:៤, ៥; ៥:៨) ហើយកូនទាំងឡាយអើយ! ចូរស្ដាប់បង្គាប់មាតាបិតា។ (កូល៉ុស ៣:២០) គ្មានអ្នកណាម្នាក់ក្នុងក្រុមគ្រួសារដែលគ្រប់ល័ក្ខណ៍ឡើយ ដ្បិតសមាជិកគ្រប់រូបជួនកាលធ្វើខុស។ ហេតុនេះចូរមានចិត្ដរាបទាបហើយសុំការអត់ឱនទោសគ្នាទៅវិញទៅមក។

២១. តើយើងមានលទ្ធភាពទទួលបានអ្វីដ៏អស្ចារ្យដែលនឹងកើតឡើងនៅថ្ងៃខាងមុខ? តើឥឡូវនេះយើងអាចមានជីវភាពគ្រួសារដ៏សប្បាយយ៉ាងដូចម្ដេច?

២១ ពិតមែនថា ព្រះគម្ពីរមានឱវាទជាច្រើនដែលមានប្រយោជន៍ចំពោះជីវភាពគ្រួសារ។ ម្យ៉ាងទៀត ព្រះគម្ពីរបង្រៀនយើងអំពីពិភពលោកថ្មីរបស់ព្រះនិងសួនមនោរម្យនៅផែនដីដែលពោរពេញទៅដោយមនុស្សសប្បាយដែលថ្វាយបង្គំព្រះយេហូវ៉ា។ (វិវរណៈ ២១:៣, ៤) យើងនឹងទទួលបានអ្វីដែលពិតជាអស្ចារ្យដែលនឹងកើតឡើងនៅថ្ងៃខាងមុខ! សូម្បីតែឥឡូវនេះ យើងអាចសប្បាយនឹងជីវភាពគ្រួសារដោយធ្វើតាមការណែនាំរបស់ព្រះដែលមានក្នុងព្រះគម្ពីរជាព្រះបន្ទូលរបស់ទ្រង់។

^ វគ្គ 18 ក្នុងករណីមាតាបិតាសុំកូនធ្វើអ្វីដែលខុសច្បាប់ព្រះ ទើបជាការត្រឹមត្រូវដែលកូនមិនស្ដាប់បង្គាប់មាតាបិតា។—កិច្ចការ ៥:២៩