លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​ទី​៣

តើជីវិតក្នុងសួនឧទ្យានគឺយ៉ាងណា?

តើជីវិតក្នុងសួនឧទ្យានគឺយ៉ាងណា?

ព្រះ​យេហូវ៉ា​បាន​ឲ្យ​របស់​ល្អ​ៗ​ជា​ច្រើន​ដល់​អាដាម​និង​អេវ៉ា។ ដើម​កំណើត ១:២៨

ព្រះ​យេហូវ៉ា​បាន​បង្កើត​ស្ត្រី​ទី​១ ឈ្មោះ​អេវ៉ា ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អាដាម។—ដើម​កំណើត ២:២១, ២២

ព្រះ​យេហូវ៉ា​បាន​បង្កើត​ពួក​គាត់​យ៉ាង​ល្អ​ឥត​ខ្ចោះ ទាំង​រូប​កាយ​ទាំង​សមត្ថភាព​គិត​គូរ។

លំនៅ​របស់​ពួក​គាត់​ជា​សួន​ឧទ្យាន ហៅ​ថា​អេដែន។ សួន​នោះ​ស្អាត​ណាស់ មាន​ទន្លេ មាន​សត្វ​ផ្សេង​ៗ និង​ដើម​ឈើ​ដែល​មាន​ផ្លែ។

ព្រះ​យេហូវ៉ា​ធ្លាប់​និយាយ​ជា​មួយ​អាដាម​និង​អេវ៉ា។ លោក​បាន​បង្រៀន​ពួក​គាត់។ បើ​ពួក​គាត់​បាន​ស្ដាប់​ព្រះ ពួក​គាត់​នឹង​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី។

ព្រះ​បាន​បង្គាប់​ថា​ពួក​គាត់​មិន​ត្រូវ​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​មួយ។ ដើម​កំណើត ២:១៦, ១៧

ទេវតា​មួយ​បាន​ប្រឆាំង​ព្រះ។ ទេវតា​អាក្រក់​នោះ​ហៅ​ថា មេ​កំណាច​សាថាន។

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​អាដាម​និង​អេវ៉ា​នូវ​ដើម​ឈើ​មួយ​ក្នុង​សួន​នោះ ហើយ​បាន​បង្គាប់​ថា បើ​ពួក​គាត់​បរិភោគ​ផ្លែ​ពី​ដើម​នោះ ពួក​គាត់​នឹង​ស្លាប់។

សាថាន​មិន​ចង់​ឲ្យ​អាដាម​និង​អេវ៉ា​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ សាថាន​បាន​ប្រើ​សត្វ​ពស់​មួយ​ឲ្យ​ប្រាប់​អេវ៉ា​ថា បើ​នាង​បរិភោគ​ផ្លែ​ពី​ដើម​នោះ នាង​នឹង​មិន​ស្លាប់​ទេ តែ​នាង​នឹង​ទៅ​ជា​ដូច​ព្រះ​វិញ។ នោះ​ជា​ពាក្យ​កុហក។—ដើម​កំណើត ៣:១​-​៥