លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគទី៦

តើយើងទាញយកមេរៀនអ្វីពីទឹកជំនន់នោះ?

តើយើងទាញយកមេរៀនអ្វីពីទឹកជំនន់នោះ?

ព្រះ​បាន​បំផ្លាញ​មនុស្ស​អាក្រក់ តែ​លោក​បាន​សង្គ្រោះ​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់។ ដើម​កំណើត ៧:១១, ១២, ២៣

មាន​ភ្លៀង​ធ្លាក់​អស់​៤០​ថ្ងៃ​និង​៤០​យប់។ ទឹក​បាន​ជន់​លិច​ផែនដី​ទាំង​មូល។ មនុស្ស​អាក្រក់​ស្លាប់​ទាំង​អស់។

ទេវតា​ដែល​ប្រឆាំង​ព្រះ​បាន​បោះ​បង់​រូប​កាយ​ជា​មនុស្ស ហើយ​បាន​ក្លាយ​ទៅ​ជា​វិញ្ញាណ​កំណាច។

អស់​អ្នក​ដែល​នៅ​ក្នុង​ទូក​ធំ​បាន​រួច​ជីវិត។ ទោះ​ជា​ណូអេ និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ស្លាប់​ក្រោយ​មក​ក៏​ដោយ ព្រះ​នឹង​ប្រោស​ពួក​គាត់​ឲ្យ​រស់​ឡើង​វិញ ទាំង​ឲ្យ ពួក​គាត់​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។

ម្ដង​ទៀត ព្រះ​នឹង​បំផ្លាញ​មនុស្ស​អាក្រក់ ហើយ​សង្គ្រោះ​មនុស្ស​ល្អ។ ម៉ាថាយ ២៤:៣៧​-​៣៩

សាថាន​និង​ពួក​វិញ្ញាណ​កំណាច​នៅ​តែ​បំភាន់​មនុស្ស​នៅ​ឡើយ។

សព្វ​ថ្ងៃ​នេះ​ដូច​នៅ​សម័យ​ណូអេ​ដែរ មនុស្ស​ជា​ច្រើន​មិន​ព្រម​ធ្វើ​តាម​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ដោយ​សេចក្ដី​ស្រឡាញ់​ទេ។ មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​អស់​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់។—ពេត្រុស​ទី​២ ២:៥, ៦

មនុស្ស​ខ្លះ​គឺ​ដូច​ណូអេ។ ពួក​គេ​ស្ដាប់​ព្រះ ហើយ​ធ្វើ​អ្វី​ដែល​លោក​ណែនាំ​ឲ្យ​ធ្វើ។ ពួក​គេ​គឺ​ជា​សាក្សី​ព្រះ​យេហូវ៉ា