ភាគទី១០
តើអ្នកដែលស្ដាប់ព្រះនឹងទទួលពរអ្វីខ្លះ?
មនុស្សភាគច្រើនដែលបានស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដី។ សកម្មភាព ២៤:១៥
បើលោកអ្នកស្ដាប់ព្រះយេហូវ៉ា នោះលោកអ្នកនឹងទទួលពរផ្សេងៗនៅអនាគត! លោកអ្នកនឹងមានសុខភាពល្អឥតខ្ចោះ ហើយគ្មានអ្នកណានឹងឈឺឬពិការទៀត ក៏នឹងគ្មានមនុស្សអាក្រក់ដែរ។ លោកអ្នកអាចទុកចិត្តមនុស្សទាំងអស់បាន។
នឹងគ្មានការឈឺចាប់ ទុក្ខព្រួយ ឬការយំសោកទៀត។ គ្មានអ្នកណា នឹងទៅជាចាស់ ហើយស្លាប់ឡើយ។
នៅជុំវិញលោកអ្នកនឹងមានតែបងប្អូនញាតិមិត្ត។ ជីវិតក្នុងសួនឧទ្យាននឹងធ្វើឲ្យលោកអ្នកសប្បាយរីករាយ។
នឹងគ្មានការភ័យខ្លាចទៀត។ មនុស្សនឹងមានសុភមង្គលពិត។