លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគទី១៤

តើលោកអ្នកអាចបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

តើលោកអ្នកអាចបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

គាំទ្រ​ខាង​ព្រះ។ ពេត្រុស​ទី​១ ៥:៦​-​៩

កុំ​រួម​ចំណែក​ក្នុង​ទំនៀម​ទម្លាប់​ណា​ដែល​មិន​ស្រប​តាម​គម្ពីរ។ លោក​អ្នក​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​ដូច្នេះ។

កុំ​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​របស់​ប្រជា​ជាតិ​នានា​ឡើយ។ ពួក​គេ​មិន​គាំទ្រ​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក​ទេ។

ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ ពោល​គឺ​ស្ដាប់​ព្រះ។ ម៉ាថាយ ៧:២៤, ២៥

ចូល​រួម​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា ព្រោះពួក​គាត់​នឹង​ជួយ​លោក​អ្នក​ឲ្យ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ។

បន្ត​រៀន​អំពី​ព្រះ ហើយ​ព្យាយាម​ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក។

ពេល​ជំនឿ​របស់​លោក​អ្នក​រឹង​មាំ លោក​អ្នក​គួរ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។—ម៉ាថាយ ២៨:១៩

ចូរ​ស្ដាប់​ព្រះ។ ចូរ​អាន​គម្ពីរ ហើយ​សុំ​សាក្សី​ព្រះ​យេហូវ៉ា​ជួយ​លោក​អ្នក​ឲ្យ​យល់​គម្ពីរ។ រួច​មក​ធ្វើ​តាម​អ្វី​ដែល​លោក​អ្នក​បាន​រៀន។ បើ​លោក​អ្នក​ធ្វើ​ដូច្នេះ លោក​អ្នក​នឹង​រស់​ជា​រៀង​រហូត។—ចម្រៀង​សរសើរ​ព្រះ ៣៧:២៩