លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គំរូដែលគួរធ្វើតាម យ៉ូប

គំរូដែលគួរធ្វើតាម យ៉ូប

គំរូ​ដែល​គួរ​ធ្វើ​តាម យ៉ូប

ជីវិត​របស់​យ៉ូប​បាន​ក្រឡាប់​ចាក់​ទាំង​ស្រុង។ ដំបូង គាត់​បាត់​បង់​អ្វី​គ្រប់​យ៉ាង​សម្រាប់​ជីវភាព​រស់​នៅ​របស់​គាត់។ បន្ទាប់​មក កូន​គាត់​ទាំង​អស់​ស្លាប់។ ក្រោយ​មក គាត់​មាន​ជំងឺ​យ៉ាង​ធ្ងន់​ធ្ងរ។ ហេតុ​ការណ៍​ទាំង​ប៉ុន្មាន​នេះ​កើត​ឡើង​ផ្ទួន​គ្នា​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ដោយ​នឹក​ស្មាន​មិន​ដល់។ យ៉ូប​បាន​និយាយ​ទាំង​អស់​សង្ឃឹម​ថា​៖ ​«​ខ្ញុំ​ស្អប់​ខ្ពើម​ជីវិត​របស់​ខ្ញុំ​»។ គាត់​ពោល​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​មាន​តែ​ភាព​អាប់​យស​និង​ទុក្ខ​វេទនា​ជាប់​ប្រាណ​»។ (​យ៉ូប ១០:១, ១៥​) ប៉ុន្តែ ទោះ​ជា​យ៉ូប​រង​ទុក្ខ​វេទនា​ជា​ខ្លាំង​ក្ដី គាត់​មិន​បាន​បោះ​បង់​ចោល​ព្រះ​ដែល​ជា​អ្នក​បង្កើត​គាត់​ទាល់​តែ​សោះ។ (​យ៉ូប ២:១០​) មិន​ថា​ជីវិត​របស់​យ៉ូប​ប្រែ​ប្រួល​យ៉ាង​ណា​ទេ តែ​គាត់​មិន​ប្រែ​ប្រួល​ឡើយ។ ហេតុ​នេះ យ៉ូប​ជា​គំរូ​ល្អ​ស្ដី​អំពី​ការ​ស៊ូ​ទ្រាំ។

ពេល​ដែល​ប្អូន​ជួប​ប្រទះ​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត ប្អូន​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​‹ស្អប់​ខ្ពើម​ជីវិត​របស់​ខ្លួន›​ដែរ។ ប្អូន​អាច​ធ្វើ​ដូច​យ៉ូប​ដោយ​បង្ហាញ​ថា ទោះ​ជា​ស្ថានភាព​របស់​ប្អូន​ប្រែ​ប្រួល​យ៉ាង​ណា តែ​ប្អូន​មិន​ប្រែ​ប្រួល​ជា​ដាច់​ខាត ហើយ​នៅ​តែ​តាំង​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា។ យ៉ាកុប​បាន​សរសេរ​ថា​៖ ​«​មើល! យើង​ចាត់​ទុក​ពួក​អ្នក​ដែល​បាន​ស៊ូ​ទ្រាំ​ថា​ជា​អ្នក​មាន​សុភមង្គល។ អ្នក​រាល់​គ្នា​ធ្លាប់​ឮ​អំពី​ការ​ស៊ូ​ទ្រាំ​របស់​យ៉ូប ក៏​ដឹង​អំពី​ពរ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​គាត់ ហើយ​តាម​រយៈ​ការ​នោះ អ្នក​ឃើញ​ថា​ព្រះ​យេហូវ៉ា​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ និង​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​»។ (​យ៉ាកុប ៥:១១​) ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យ៉ូប ហើយ​លោក​ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្អូន​ដែរ!