លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

នៅក្នុងក្របខាងមុខ

នៅក្នុងក្របខាងមុខ

នៅ​ក្នុង​ក្រប​ខាង​មុខ

ជូន​ចំពោះ​ប្អូន​ៗ​ជា​ទី​ស្រឡាញ់!

ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌ ស្រឡាញ់​ប្អូន​ៗ​ខ្លាំង​ណាស់។ លោក​ចង់​ឲ្យ​ប្អូន​មាន​ជីវិត​សប្បាយ។ ប្អូន​ប្រហែល​ជា​ឆ្ងល់​ថា​‹ប៉ុន្តែ តើ​ខ្ញុំ​ពិត​ជា​អាច​មាន​ជីវិត​សប្បាយ​មែន​ឬ?›។ អ្វី​ដែល​ប្អូន​ឆ្ងល់​គឺ​មិន​ប្លែក​ទេ ពីព្រោះ​យើង​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ក្នុង​ជីវិត ហើយ​ការ​លំបាក​ប្រចាំ​ថ្ងៃ​ងាយ​ធ្វើ​ឲ្យ​យើង​បាត់​បង់​ភាព​សប្បាយ​រីករាយ។ យ៉ាង​ណា​ក្ដី បិតា​ជា​ទី​ស្រឡាញ់​នឹង​ជួយ​យើង! គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក​នឹង​ដឹក​នាំ​យើង​ឲ្យ​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ក្នុង​ជីវិត។ ទោះ​ជា​គម្ពីរ​បាន​ត្រូវ​សរសេរ​ជា​យូរ​យារ​ក្ដី យោបល់​ក្នុង​គម្ពីរ​នៅ​តែ​មាន​ប្រយោជន៍​រហូត​មក​ដល់​សព្វ​ថ្ងៃ។—ចម្រៀង​សរសើរ​ព្រះ ១១៩:៩៨, ៩៩; ធីម៉ូថេ​ទី​២ ៣:១៦, ១៧

យើង​រៀប​ចំ​សៀវភៅ​នេះ ដោយ​សារ​យើង​ស្រឡាញ់​ប្អូន។ យើង​ចង់​ឲ្យ​ប្អូន​មាន​សុភមង្គល និង​មាន​ជីវិត​ល្អ​បំផុត។ ហេតុ​នេះ យើង​សូម​លើក​ទឹក​ចិត្ត​ប្អូន​មិន​គ្រាន់​តែ​អាន​សៀវភៅ​នេះ​ពី​ដើម​ដល់​ចប់​ប៉ុណ្ណោះ​ទេ តែ​ពេល​ប្អូន​មាន​បញ្ហា សូម​ឧស្សាហ៍​អាន​និង​ពិនិត្យ​មើល​ម្ដង​ទៀត។ គោល​បំណង​មួយ​នៃ​សៀវភៅ​នេះ គឺ​ជួយ​ប្អូន​និង​ឪពុក​ម្ដាយ​ឲ្យ​កាន់​តែ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ​ជា​មួយ​គ្នា។ ដូច្នេះ​បើ​អាច​ធ្វើ​បាន សូម​អាន​ឬ​ពិភាក្សា​ផ្នែក​ខ្លះ​នៃ​សៀវភៅ​នេះ​ជា​មួយ​នឹង​ឪពុក​ម្ដាយ​របស់​ប្អូន ហើយ​រៀន​ពី​ប្រាជ្ញា​និង​បទ​ពិសោធន៍​របស់​ពួក​គាត់!

ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ពី

Governing Body of Jehovah’s Witnesses

(​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​)