លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើបំណងប្រាថ្នារបស់ព្រះជាអ្វី?

តើបំណងប្រាថ្នារបស់ព្រះជាអ្វី?

ព្រះចង់ឲ្យយើងរស់នៅដោយសុខសាន្ដនិងមានសុភមង្គលក្នុងសួនឧទ្យាននៅផែនដីជារៀងរហូត

ដូច្នេះ លោកអ្នកប្រហែលជាឆ្ងល់ថា ‹តើបំណងប្រាថ្នារបស់ព្រះអាចសម្រេចបានយ៉ាងដូចម្ដេច?›។ គម្ពីរចែងថា រាជាណាចក្រព្រះនឹងធ្វើឲ្យបំណងប្រាថ្នានោះសម្រេច ហើយព្រះចង់ឲ្យមនុស្សទាំងអស់រៀនអំពីរាជាណាចក្រ និងគោលបំណងដែលលោកមានចំពោះយើង។—ទំនុកតម្កើង ៣៧:១១, ២៩; អេសាយ ៩:៧

ព្រះចង់ឲ្យយើងទទួលប្រយោជន៍

ដូចឪពុកដ៏ល្អម្នាក់ដែលចង់ឲ្យកូនរបស់គាត់មានសុភមង្គលច្រើនបំផុត នោះបិតារបស់យើងនៅស្ថានសួគ៌ក៏ចង់ឲ្យយើងមានសុភមង្គលជារៀងរហូតដែរ។ (អេសាយ ៤៨:១៧, ១៨) លោកបានសន្យាថា៖ «អ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះនឹងនៅជាប់ជារៀងរហូត»។—យ៉ូហានទី១ ២:១៧

ព្រះចង់ឲ្យយើងដើរតាមផ្លូវរបស់លោក

គម្ពីរចែងថា ព្រះដែលជាអ្នកបង្កើតចង់ «បង្រៀនយើងពីផ្លូវរបស់ទ្រង់» ដើម្បីយើងអាច«ដើរតាមផ្លូវទាំងនោះ»។ (អេសាយ ២:២, ៣) លោកបានរៀបចំ«រាស្ដ្រមួយជាតំណាងនាមរបស់លោក» ដើម្បីឲ្យមនុស្សទូទាំងផែនដីស្គាល់អំពីបំណងប្រាថ្នារបស់លោក។—សកម្មភាព ១៥:១៤

ព្រះចង់ឲ្យយើងមានសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍លោក

សេចក្ដីស្រឡាញ់ដ៏ស្មោះធ្វើឲ្យអ្នកគោរពប្រណិប័តន៍ពិតចំពោះព្រះយេហូវ៉ាមានសាមគ្គីភាព មិនមែនធ្វើឲ្យបែកបាក់គ្នាទេ។ (យ៉ូហាន ១៣:៣៥) នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងបង្រៀនមនុស្សគ្រប់ទីកន្លែងអំពីរបៀបបម្រើព្រះដោយមានសាមគ្គីភាព? យើងសូមអញ្ជើញលោកអ្នកឲ្យរកចម្លើយតាមរយៈសៀវភៅស្ដើងនេះ។