លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី

ហេតុអ្វីយើងមានឈ្មោះសាក្សីព្រះយេហូវ៉ា?

ហេតុអ្វីយើងមានឈ្មោះសាក្សីព្រះយេហូវ៉ា?

ណូអេ

អាប្រាហាំ និងសារ៉ា

ម៉ូសេ

លោកយេស៊ូគ្រិស្ដ

មនុស្សជាច្រើនគិតថា សាក្សីព្រះយេហូវ៉ាគឺជាឈ្មោះនៃសាសនាថ្មីមួយ។ ក៏ប៉ុន្ដែ ជាង២.៧០០ឆ្នាំមុន ព្រះពិតតែមួយបានហៅអ្នកបម្រើរបស់លោកថា«ស្មរបន្ទាល់»សាក្សី។ (អេសាយ ៤៣:១០-១២) រហូតដល់ឆ្នាំ១៩៣១ មនុស្សជាទូទៅស្គាល់យើងថាជានិស្សិតគម្ពីរ។ ហេតុអ្វីយើងបានដាក់ឈ្មោះថាសាក្សីព្រះយេហូវ៉ា?

ឈ្មោះសាក្សីព្រះយេហូវ៉ាបញ្ជាក់អំពីព្រះរបស់យើង។ យោងទៅតាមឯកសារពីសម័យបុរាណ យេហូវ៉ាដែលជានាមរបស់ព្រះមានរាប់ពាន់ដងក្នុងគម្ពីរ។ ការបកប្រែជាច្រើនបានដាក់ឋានៈដូចជាព្រះអម្ចាស់ ឬព្រះជំនួសឈ្មោះនេះ។ ក៏ប៉ុន្ដែ ព្រះពិតបានប្រាប់ម៉ូសេឲ្យស្គាល់នាមរបស់លោកគឺយេហូវ៉ា ដោយមានប្រសាសន៍ថា«នោះជាឈ្មោះអញនៅអស់កល្បជានិច្ច»។ (និក្ខមនំ ៣:១៥) តាមរបៀបនេះ លោកបានធ្វើឲ្យឃើញថាលោកខុសពីព្រះក្លែងក្លាយទាំងអស់។ យើងមានមោទនភាពតំណាងនាមដ៏បរិសុទ្ធរបស់ព្រះ។

ឈ្មោះសាក្សីព្រះយេហូវ៉ាបញ្ជាក់អំពីភារកិច្ចរបស់យើង។ នៅសម័យបុរាណ ចាប់តាំងពីអេបិលមក មនុស្សជាច្រើនតំណបានធ្វើជាសាក្សីបញ្ជាក់អំពីជំនឿរបស់ពួកគេលើព្រះយេហូវ៉ា។ ក្នុងអំឡុងជាច្រើនសតវត្សរ៍ ណូអេ អាប្រាហាំ សារ៉ា ម៉ូសេ ដាវីឌ និងអ្នកទៀតបានចូលរួមជាមួយនឹង«សាក្សីមួយក្រុមធំ»នេះ។ (ហេប្រឺ ១១:៤–១២:១) ដូចបុគ្គលម្នាក់អាចធ្វើជាសាក្សីនៅមុខតុលាការដើម្បីជួយជនស្លូតត្រង់ម្នាក់ នោះយើងតាំងចិត្ដប្រកាសសេចក្ដីពិតអំពីព្រះរបស់យើង។

យើងកំពុងយកតម្រាប់តាមលោកយេស៊ូ។ គម្ពីរហៅលោកថាជា«សាក្សីស្មោះត្រង់និងពិតត្រង់»។ (ការបើកបង្ហាញ ៣:១៤) លោកយេស៊ូបាននិយាយអំពីខ្លួនលោកថា លោក‹បានសម្ដែងឲ្យស្គាល់នាមរបស់ព្រះ› ហើយបានបន្ដ«ធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិត»អំពីព្រះ។ (យ៉ូហាន ១៧:២៦; ១៨:៣៧) ដូច្នេះ អ្នកកាន់តាមពិតរបស់គ្រិស្ដត្រូវតំណាងនាមរបស់ព្រះយេហូវ៉ា ហើយត្រូវប្រកាសនាមនោះ។ នេះជាអ្វីដែលសាក្សីព្រះយេហូវ៉ាកំពុងព្យាយាមធ្វើ។

  • ហេតុអ្វីនិស្សិតគម្ពីរដាក់ឈ្មោះថាសាក្សីព្រះយេហូវ៉ា?

  • តើព្រះយេហូវ៉ាមានសាក្សីនៅផែនដីតាំងពីពេលណាមក?

  • តើអ្នកណាជាសាក្សីដ៏ឧត្ដមបំផុតរបស់ព្រះយេហូវ៉ា?