លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី

តើសេចក្ដីពិតក្នុងគម្ពីរបានត្រូវរកឃើញម្ដងទៀតយ៉ាងដូចម្ដេច?

តើសេចក្ដីពិតក្នុងគម្ពីរបានត្រូវរកឃើញម្ដងទៀតយ៉ាងដូចម្ដេច?

និស្សិតគម្ពីរនាទសវត្សរ៍នៃឆ្នាំ១៨៧០

ទស្សនាវដ្ដីប៉មយាម លេខទី១ ឆ្នាំ១៨៧៩

ទស្សនាវដ្ដីប៉មយាមសព្វថ្ងៃនេះ

គម្ពីរបានទាយថា ក្រោយមរណភាពរបស់គ្រិស្ដ គ្រូក្លែងក្លាយនឹងលេចមកក្នុងចំណោមគ្រិស្ដសាសនិកសម័យដើម ហើយបង្ខូចសេចក្ដីពិតក្នុងគម្ពីរ។ (សកម្មភាព ២០:២៩, ៣០) ក្រោយមករឿងនេះបានកើតឡើងមែន។ ពួកគេបានលាយឡំសេចក្ដីបង្រៀនរបស់លោកយេស៊ូជាមួយនឹងគំនិតរបស់អ្នកដែលមិនកាន់គ្រិស្ដសាសនា ហើយគ្រិស្ដសាសនាក្លែងក្លាយក៏បានចម្រើនឡើង។ (ធីម៉ូថេទី២ ៤:៣, ៤) សព្វថ្ងៃនេះ តើយើងអាចប្រាកដថា យើងមានការយល់ដឹងត្រឹមត្រូវអំពីអ្វីដែលគម្ពីរពិតជាបង្រៀនទេ?

ពេលវេលាដែលព្រះយេហូវ៉ាបានកំណត់ដើម្បីបើកបង្ហាញសេចក្ដីពិតបានមកដល់។ លោកបានទាយថា ក្នុងអំឡុង‹គ្រាចុងបំផុត ចំណេះពិតនឹងបានចម្រើនឡើង›។ (ដានីយ៉ែល ១២:៤) នៅឆ្នាំ១៨៧០ ក្រុមតូចមួយដែលជាអ្នកស្វែងរកសេចក្ដីពិត បានទទួលស្គាល់ថា សេចក្ដីបង្រៀនជាច្រើនរបស់គ្រិស្ដសាសនាមិនស្របនឹងគម្ពីរទេ។ ហេតុនេះ ពួកគាត់ចាប់ផ្ដើមស្រាវជ្រាវដើម្បីយល់អត្ថន័យដើមក្នុងគម្ពីរ ហើយព្រះយេហូវ៉ាបានជួយពួកគាត់ឲ្យយល់បទគម្ពីរ។

បុរសដែលមានចិត្ដស្មោះបានសិក្សាគម្ពីរយ៉ាងហ្មត់ចត់។ នៅសម័យនោះ សាក្សីព្រះយេហូវ៉ាបានត្រូវហៅថានិស្សិតគម្ពីរ។ ពួកអ្នកមានចិត្ដស្មោះទាំងនោះបានខំរកវិធីសិក្សាដើម្បីយល់បទគម្ពីរ ហើយរហូតដល់សព្វថ្ងៃនេះយើងនៅតែប្រើវិធីដែលពួកគាត់បានរកឃើញ។ ពួកគាត់ពិភាក្សាគម្ពីរពីប្រធានបទមួយទៅប្រធានបទមួយ។ កាលណាពួកគាត់មានគម្ពីរដែលពិបាកយល់ ពួកគាត់រកមើលគម្ពីរទៀតដែលជួយឲ្យយល់នោះ។ ពេលដែលការសន្និដ្ឋានរបស់ពួកគាត់ស្របនឹងបទគម្ពីរទៀត នោះពួកគាត់កត់ទុក។ ដោយឲ្យគម្ពីរបកស្រាយខ្លួនឯង នោះពួកគាត់បានរកឃើញសេចក្ដីពិតអំពីនាម រាជាណាចក្រ និងគោលបំណងរបស់លោកចំពោះមនុស្សជាតិនិងផែនដី ថែមទាំងអំពីស្ថានភាពរបស់មនុស្សស្លាប់ និងសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញ។ ការរកឃើញរបស់ពួកគាត់បានជួយពួកគាត់ឲ្យរួចផុតពីជំនឿនិងការប្រព្រឹត្ដមិនត្រឹមត្រូវជាច្រើន។—យ៉ូហាន ៨:៣១, ៣២

នៅឆ្នាំ១៨៧៩ និស្សិតគម្ពីរបានដឹងថា ពេលវេលាដែលត្រូវប្រកាសសេចក្ដីពិតឲ្យបានសុសសាយបានមកដល់ហើយ។ ដូច្នេះ នៅឆ្នាំនោះ ពួកគាត់បានចាប់ផ្ដើមបង្កើតទស្សនាវដ្ដីដែលយើងបោះពុម្ពផ្សាយរហូតដល់សព្វថ្ងៃនេះ គឺទស្សនាវដ្ដីប៉មយាម ប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា។ ឥឡូវនេះ យើងកំពុងផ្សព្វផ្សាយសេចក្ដីពិតពីគម្ពីរដល់មនុស្សនៅ២៤០ប្រទេស និងជាង៧៥០ភាសា។ ជាងពេលមុនទៅទៀត ចំណេះពិតមានច្រើនជាបរិបូរមែន!

  • ក្រោយមរណភាពរបស់គ្រិស្ដ តើមានអ្វីកើតឡើងដល់សេចក្ដីពិតក្នុងគម្ពីរ?

  • តើអ្វីបានជួយយើងឲ្យរកឃើញម្ដងទៀតនូវសេចក្ដីពិតពីបណ្ដាំរបស់ព្រះ?