លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី

ហេតុអ្វីយើងមានសេចក្ដីបកប្រែពិភពលោកថ្មី?

ហេតុអ្វីយើងមានសេចក្ដីបកប្រែពិភពលោកថ្មី?

កុងហ្គោ (គិនសាសា)

រ៉្វាន់ដា

បំណែកស៊ីមម៉ាខឹស ដែលមាននាមរបស់ព្រះនៅទំនុកតម្កើង ៦៩:៣១ នៅសតវត្សរ៍ទីទី៤ គ.ស.

អស់រាប់ឆ្នាំហើយ ដែលសាក្សីព្រះយេហូវ៉ាបានប្រើ បានបោះពុម្ព និងបានចែកសេចក្ដីបកប្រែផ្សេងនៃគម្ពីរ។ ប៉ុន្ដែក្រោយមក យើងដឹងថា យើងត្រូវបង្កើតសេចក្ដីបកប្រែថ្មីដែលនឹងជួយមនុស្សឲ្យមាន«ចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»ដែលជាបំណងប្រាថ្នារបស់ព្រះចំពោះមនុស្សគ្រប់រូប។ (ធីម៉ូថេទី១ ២:៣, ៤) អាស្រ័យហេតុនេះ នៅឆ្នាំ១៩៥០ យើងបានចាប់ផ្ដើមចេញផ្នែកផ្សេងនៃគម្ពីររបស់យើងជាភាសាអង់គ្លេស ពោលគឺសេចក្ដីបកប្រែពិភពលោកថ្មី។ យើងបានបកប្រែគម្ពីរនោះយ៉ាងស្មោះត្រង់ និងយ៉ាងត្រឹមត្រូវជាង១៣០ភាសា។

ត្រូវមានគម្ពីរមួយដែលស្រួលយល់។ យូរទៅភាសាមានការផ្លាស់ប្ដូរ ហើយសេចក្ដីបកប្រែជាច្រើនមានពាក្យដែលមនុស្សភាគច្រើនមិនស្គាល់ ឬហួសសម័យដែលពិបាកយល់។ ម្យ៉ាងទៀត គេបានរកឃើញឯកសារពីសម័យបុរាណដែលត្រឹមត្រូវ ជិតដូចច្បាប់ដើមជាង ដែលធ្វើឲ្យងាយយល់បទគម្ពីរជាភាសាហេប្រឺ អារ៉ាម និងក្រិច។

ត្រូវមានសេចក្ដីបកប្រែមួយដែលត្រឹមត្រូវស្របតាមបណ្ដាំរបស់ព្រះ។ ជាជាងផ្លាស់ប្ដូរអ្វីដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ អ្នកបកប្រែគម្ពីរគួរតែបកប្រែយ៉ាងស្មោះត្រង់ទៅតាមច្បាប់ដើម។ ក៏ប៉ុន្ដែ សេចក្ដីបកប្រែភាគច្រើនមិនប្រើនាមរបស់ព្រះ គឺយេហូវ៉ានៅក្នុងបទគម្ពីរបរិសុទ្ធទេ។

ត្រូវមានគម្ពីរមួយដែលលើកកិត្ដិយសព្រះដែលជាអ្នកនិពន្ធគម្ពីរ។ (សាំយូអែលទី២ ២៣:២) ក្នុងសេចក្ដីបកប្រែពិភពលោកថ្មី នាមយេហូវ៉ាបានត្រូវដាក់នៅកន្លែងដើមវិញដែលមានជិត៧.០០០ដងក្នុងឯកសារគម្ពីរដែលចាស់ជាងគេ ដូចរូបភាពខាងក្រោមនេះបញ្ជាក់។ (ទំនុកតម្កើង ៨៣:១៨) គម្ពីរនេះ គឺគួរឲ្យចង់អាន ព្រោះបានបង្ហាញយ៉ាងច្បាស់នូវទស្សនៈរបស់ព្រះ ហើយនេះជាលទ្ធផលដែលមកពីការព្យាយាមស្រាវជ្រាវអស់ជាច្រើនឆ្នាំ។ ទោះជាលោកអ្នកមានសេចក្ដីបកប្រែពិភពលោកថ្មីជាភាសារបស់លោកអ្នកមិនមានក៏ដោយ យើងសូមលើកទឹកចិត្ដលោកអ្នកឲ្យមានទម្លាប់ល្អក្នុងការអានបណ្ដាំរបស់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ។—យ៉ូស្វេ ១:៨; ទំនុកតម្កើង ១:២, ៣

  • ហេតុអ្វីបានជាយើងសន្និដ្ឋានថា ការបកប្រែថ្មីនៃគម្ពីរគឺចាំបាច់?

  • សម្រាប់អ្នកដែលចង់រៀនអំពីបំណងប្រាថ្នារបស់ព្រះ តើគួរមានទម្លាប់ល្អអ្វីដែលត្រូវធ្វើជាប្រចាំថ្ងៃ?