លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី

តើការសេពគប់គ្រិស្ដសាសនិករួមជំនឿជួយយើងយ៉ាងដូចម្ដេច?

តើការសេពគប់គ្រិស្ដសាសនិករួមជំនឿជួយយើងយ៉ាងដូចម្ដេច?

ម៉ាដាហ្គាស្កា

ន័រវ៉េ

លីបង់

អ៊ីតាលី

សូម្បីតែមានអាកាសធាតុមិនល្អ ឬត្រូវធ្វើដំណើរកាត់ព្រៃស្ដុកក៏ដោយ ក៏យើងមកប្រជុំជាទៀតទាត់ដែរ។ ទោះជាមានបញ្ហាក្នុងជីវិត និងអស់កម្លាំងក្រោយពីធ្វើការពេញមួយថ្ងៃក្ដី ហេតុអ្វីសាក្សីព្រះយេហូវ៉ាខំព្យាយាមចូលរួមប្រជុំដើម្បីសេពគប់បងប្អូនរួមជំនឿ?

ជួយយើងឲ្យមានសេចក្ដីសុខសាន្ដទាំងផ្លូវកាយទាំងផ្លូវចិត្ដ។ ពេលប៉ូលនិយាយអំពីពួកអ្នកដែលយើងសេពគប់ក្នុងក្រុមជំនុំ នោះគាត់បានសរសេរថា«ចូរយើងគិតអំពីគ្នាទៅវិញទៅមក»។ (ហេប្រឺ ១០:២៤) ពាក្យនេះបង្កប់អត្ថន័យថាយើងត្រូវព្យាយាមស្គាល់គ្នាទៅវិញទៅមកឲ្យបានច្បាស់ជាង។ ដូច្នេះ ពាក្យរបស់សាវ័កប៉ូលលើកទឹកចិត្ដយើងឲ្យយកចិត្ដទុកដាក់ចំពោះអ្នកទៀត។ ក្រុមគ្រួសារគ្រិស្ដសាសនិកខ្លះក៏មានបញ្ហាស្រដៀងនឹងយើងដែរ ហើយពួកគាត់បានយកឈ្នះបញ្ហានោះ។ ដូច្នេះ កាលដែលយើងសេពគប់ពួកគាត់ នោះពួកគាត់ក៏អាចជួយយើងបានដែរ។

ជួយយើងឲ្យមានចំណងមិត្ដភាពរឹងមាំ។ នៅកិច្ចប្រជុំ ពួកអ្នកដែលយើងជួបមិនគ្រាន់តែជាអ្នកដែលយើងស្គាល់ប៉ុណ្ណោះទេ តែជាមិត្ដសំឡាញ់របស់យើង។ ម្យ៉ាងទៀត យើងក៏ចំណាយពេលជាមួយគ្នាក្នុងការសម្រាកលំហែកាយដែរ។ តើការសេពគប់ដូចនេះជួយយើងយ៉ាងដូចម្ដេច? ជួយយើងឲ្យចេះឲ្យតម្លៃចំពោះគ្នាទៅវិញទៅមកច្រើនជាងមុន ហើយនោះក៏ពង្រឹងចំណងនៃសេចក្ដីស្រឡាញ់របស់យើងដែរ។ ដោយសារយើងមានចំណងមិត្ដភាពរឹងមាំរួចហើយ នោះយើងត្រៀមខ្លួនជាស្រេចដើម្បីជួយបងប្អូនយើង ពេលដែលពួកគាត់មានបញ្ហា។ (សុភាសិត ១៧:១៧) កាលដែលយើងសេពគប់សមាជិកទាំងអស់ក្នុងក្រុមជំនុំ នោះបង្ហាញថាយើង«យកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក»។—កូរិនថូសទី១ ១២:២៥, ២៦

យើងសូមលើកទឹកចិត្ដលោកអ្នកឲ្យជ្រើសរើសមិត្ដសម្លាញ់ដែលជាអ្នកធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ លោកអ្នកអាចរកឃើញមិត្ដភក្ដិបែបនេះក្នុងចំណោមសាក្សីព្រះយេហូវ៉ា។ សូមកុំឲ្យមានអ្វីមករារាំងលោកអ្នកពីការសេពគប់យើងឡើយ។

  • ហេតុអ្វីការសេពគប់គ្នានៅកិច្ចប្រជុំនាំឲ្យមានប្រយោជន៍?

  • តើពេលណាលោកអ្នកចង់ចូលរួមកិច្ចប្រជុំជាមួយយើង?