លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី

តើកិច្ចប្រជុំរបស់យើងមានលក្ខណៈយ៉ាងដូចម្ដេច?

តើកិច្ចប្រជុំរបស់យើងមានលក្ខណៈយ៉ាងដូចម្ដេច?

ញូវហ្សេឡែន

ជប៉ុន

អ៊ូហ្គង់ដា

លីទុយអានី

អ្វីដ៏សំខាន់ដែលមានក្នុងកិច្ចប្រជុំរបស់គ្រិស្ដសាសនិកជំនាន់ដើម គឺការច្រៀងចម្រៀង ការអធិដ្ឋាន ការអាននិងការពិគ្រោះបទគម្ពីរ។ (កូរិនថូសទី១ ១៤:២៦) អ្នកអាចឃើញថា អ្វីដែលបានរៀបរាប់ខាងលើនេះគឺស្រដៀងគ្នានឹងអ្វីដែលមាននៅកិច្ចប្រជុំរបស់យើង។

យើងទទួលការណែនាំដែលមានប្រយោជន៍ និងមានមូលដ្ឋានលើគម្ពីរ។ នៅចុងសប្ដាហ៍ ក្រុមជំនុំនីមួយមានសុន្ទរកថាពីគម្ពីរចំនួន៣០នាទី ដែលជួយពន្យល់អំពីរបៀបដែលបទគម្ពីរទាក់ទងនឹងជីវិតរបស់យើង និងគ្រាដែលយើងកំពុងរស់នៅ។ យើងទាំងអស់គ្នាបានទទួលការលើកទឹកចិត្ដឲ្យផ្ទៀងតាមក្នុងគម្ពីររបស់យើងផ្ទាល់។ ក្រោយសុន្ទរកថានេះ មានការសិក្សា«ទស្សនាវដ្ដីប៉មយាម»អស់រយៈពេលមួយម៉ោង ហើយសមាជិកម្នាក់ក្នុងក្រុមជំនុំអាចចូលរួមឆ្លើយពីអត្ថបទសិក្សាដែលមានក្នុងទស្សនាវដ្ដីប៉មយាមនោះ។ ការពិគ្រោះគ្នានេះជួយយើងឲ្យធ្វើតាមការណែនាំក្នុងគម្ពីរ។ នៅទូទាំងពិភពលោក ក្រុមជំនុំជាង១១០.០០០សិក្សាទស្សនាវដ្ដីប៉មយាមនេះដូចគ្នា។

ជួយយើងឲ្យមានភាពប៉ិនប្រសប់ក្នុងការបង្រៀន។ ក្រៅពីថ្ងៃសៅរ៍ថ្ងៃអាទិត្យ យើងមានកិច្ចប្រជុំមួយទៀតនៅពេលល្ងាចដែលមានកម្មវិធីចែកជាបីផ្នែក ដែលហៅថា កិច្ចបម្រើនិងជីវិតជាគ្រិស្ដសាសនិក។ កិច្ចប្រជុំនេះមានមូលដ្ឋានលើឯកសារកំណត់សម្រាប់កិច្ចប្រជុំ កិច្ចបម្រើនិងជីវិត ដែលចេញប្រចាំខែ។ ផ្នែកដំបូងគឺចំណេះវិសេសពីបណ្ដាំរបស់ព្រះដែលជួយយើងឲ្យស្គាល់ថែមទៀតនូវចំណុចមួយក្នុងគម្ពីរដែលបងប្អូនក្នុងក្រុមជំនុំបានអានទុកជាមុន។ ផ្នែកបន្ទាប់ គឺចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ ដែលរួមបញ្ចូលការសម្ដែងអំពីរបៀបពិភាក្សាគម្ពីរជាមួយអ្នកទៀត។ អ្នកជូនឱវាទនឹងឲ្យយោបល់ដើម្បីជួយយើងឲ្យកាន់តែប៉ិនប្រសប់ក្នុងការអាននិងនិយាយ។ (ធីម៉ូថេទី១ ៤:១៣) ផ្នែកចុងក្រោយ គឺរបៀបរស់នៅជាគ្រិស្ដសាសនិកដែលជួយយើងឲ្យធ្វើតាមគោលការណ៍គម្ពីរក្នុងជីវិតប្រចាំថ្ងៃ។ ផ្នែកនេះរួមបញ្ចូលការពិគ្រោះដែលជួយយើងឲ្យយល់កាន់តែច្បាស់អំពីគម្ពីរ។

ពេលលោកអ្នកចូលរួមកិច្ចប្រជុំរបស់យើង លោកអ្នកច្បាស់ជានឹងកោតស្ងើចក្នុងចិត្ដចំពោះអ្វីដែលលោកអ្នកនឹងទទួលពីការអប់រំដ៏ល្អក្នុងគម្ពីរ។—អេសាយ ៥៤:១៣

  • តើលោកអ្នកអាចរៀនអ្វីខ្លះនៅកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ា?

  • តើកិច្ចប្រជុំមួយណាដែលលោកអ្នកចង់ចូលរួមនៅលើកក្រោយ?