លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី

ហេតុអ្វីយើងត្រូវស្លៀកពាក់ស្អាតបាតពេលចូលរួមកិច្ចប្រជុំ?

ហេតុអ្វីយើងត្រូវស្លៀកពាក់ស្អាតបាតពេលចូលរួមកិច្ចប្រជុំ?

អ៊ីស្លង់

ម៉ិចស៊ិច

ហ្គីណេប៊ីសៅ

ហ្វីលីពីន

តើលោកអ្នកបានកត់សម្គាល់រូបភាពក្នុងសៀវភៅស្ដើងនេះទេ? សាក្សីព្រះយេហូវ៉ាស្លៀកពាក់ស្អាតបាតពេលដែលពួកគេចូលរួមកិច្ចប្រជុំ។ ហេតុអ្វីយើងត្រូវយកចិត្ដទុកដាក់ចំពោះសម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនរបស់យើង?

ដើម្បីបង្ហាញការគោរពចំពោះព្រះ។ ជាការពិតណាស់ ព្រះមិនប្រមូលអារម្មណ៍ទៅលើសម្បកក្រៅរបស់យើងទេ។ (សាំយូអែលទី១ ១៦:៧) ក៏ប៉ុន្ដែ ពេលដែលយើងប្រជុំគ្នាដើម្បីគោរពប្រណិប័តន៍លោក យើងចង់បង្ហាញការគោរពចំពោះលោកនិងចំពោះបងប្អូនរួមជំនឿ។ ជាឧទាហរណ៍ បើយើងត្រូវឈរនៅមុខចៅក្រមវិនិច្ឆ័យ យើងនឹងទំនងជាយកចិត្ដទុកដាក់ចំពោះអាការៈក្រៅរបស់យើងដើម្បីបង្ហាញការគោរពចំពោះឋានៈរបស់គាត់។ ស្រដៀងគ្នាដែរ របៀបដែលយើងស្លៀកពាក់ពេលចូលរួមកិច្ចប្រជុំក៏បង្ហាញអំពីការគោរពរបស់យើងចំពោះព្រះយេហូវ៉ាដែលជា«ចៅក្រមនៃផែនដីទាំងមូល» និងចំពោះទីកន្លែងគោរពប្រណិប័តន៍លោកដែរ។—លោកុប្បត្ដិ ១៨:២៥

ដើម្បីឲ្យស្របតាមគោលការណ៍គម្ពីរ។ គម្ពីរលើកទឹកចិត្ដគ្រិស្ដសាសនិកទាំងឡាយឲ្យស្លៀកពាក់«បែបរមទម និងដោយមានគំនិតសមហេតុសមផល»។ (ធីម៉ូថេទី១ ២:៩, ១០) ការស្លៀកពាក់«បែបរមទម»មានន័យថា យើងមិនត្រូវស្លៀកសម្លៀកបំពាក់ណាដែលប្រហែលជាធ្វើឲ្យអ្នកទៀតចាប់អារម្មណ៍មកលើយើង ដោយសារឆើតឆាយពេក ធ្វើឲ្យគេមានអារម្មណ៍ស្រើបស្រាល ឬលេចលើលេចក្រោមនោះទេ។ បន្ថែមទៅទៀត ការមាន«គំនិតសមហេតុផល»ជួយយើងឲ្យចេះជ្រើសរើសសម្លៀកបំពាក់ដែលមិនរយីករយាកពេក ឬឆើតឆាយពេក។ គោលការណ៍ទាំងនេះនៅតែគោរពការសម្រេចចិត្ដរបស់មនុស្សម្នាក់ៗ ស្ដីអំពីការស្លៀកពាក់និងការសម្អិតសម្អាងខ្លួន។ ពេលយើងស្លៀកពាក់ស្អាតបាត ហើយមិនធ្វើឲ្យអ្នកទៀតទាស់ភ្នែក នោះអាច‹ធ្វើឲ្យសេចក្ដីបង្រៀនរបស់ព្រះដែលជាអ្នកសង្គ្រោះយើងមានលម្អ› ហើយនាំឲ្យគេ«សរសើរព្រះ»ផងដែរ។ (ទីតុស ២:១០; ពេត្រុសទី១ ២:១២) បើយើងស្លៀកពាក់ស្អាតបាតពេលចូលរួមកិច្ចប្រជុំ នោះយើងអាចជះឥទ្ធិពលទៅលើរបៀបដែលអ្នកទៀតគិតអំពីការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។

ទោះជាលោកអ្នកគ្មានសម្លៀកបំពាក់ស្អាតបាតក៏ដោយ ក៏លោកអ្នកនៅតែបានត្រូវស្វាគមន៍មកចូលរួមក្នុងកិច្ចប្រជុំដែរ។ សម្លៀកបំពាក់ដែលស្អាតសមរម្យមិនចាំបាច់មានតម្លៃថ្លៃមានម៉ូដក្បូរក្បាច់ច្រើននោះទេ។

  • តើរបៀបដែលយើងស្លៀកពាក់ពេលចូលរួមគោរពប្រណិប័តន៍ព្រះ គឺសំខាន់ប៉ុណ្ណា?

  • តើមានគោលការណ៍អ្វីខ្លះដែលជួយយើងឲ្យចេះជ្រើសរើសការសម្អិតសម្អាងខ្លួននិងការស្លៀកពាក់?