លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី១២

តើកិច្ចការផ្សព្វផ្សាយដំណឹងល្អបានត្រូវចាត់ចែងយ៉ាងដូចម្ដេច?

តើកិច្ចការផ្សព្វផ្សាយដំណឹងល្អបានត្រូវចាត់ចែងយ៉ាងដូចម្ដេច?

អេស្ប៉ាញ

បេឡារុស្ស

ហុងកុង

ពេរូ

មិនយូរប៉ុន្មានមុនលោកយេស៊ូស្លាប់ លោកបានប្រកាសថា«ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។ (ម៉ាថាយ ២៤:១៤) ប៉ុន្ដែ តើយើងអាចផ្សព្វផ្សាយនៅទូទាំងពិភពលោកយ៉ាងដូចម្ដេច? គឺដោយយកតម្រាប់តាមគំរូរបស់លោកយេស៊ូ ពេលលោករស់នៅលើផែនដី។—លូកា ៨:១

យើងព្យាយាមជួបមនុស្សនៅតាមផ្ទះ។ លោកយេស៊ូបានបង្ហាត់បង្រៀនពួកអ្នកកាន់តាមលោកឲ្យចេះផ្សព្វផ្សាយដំណឹងល្អពីផ្ទះមួយទៅផ្ទះមួយ។ (ម៉ាថាយ ១០:១១-១៣; សកម្មភាព ៥:៤២; ២០:២០) ពួកអ្នកផ្សព្វផ្សាយនៅសតវត្សរ៍ទីបានត្រូវចាត់ឲ្យទៅដោយមានតំបន់ផ្សាយជាក់លាក់។ (ម៉ាថាយ ១០:៥, ៦; កូរិនថូសទី២ ១០:១៣) ដូចនៅសព្វថ្ងៃនេះដែរ កិច្ចការផ្សព្វផ្សាយរបស់យើងបានត្រូវរៀបចំឡើងដោយមានរបៀបរៀបរយ ហើយក្រុមជំនុំនីមួយមានតំបន់ផ្សាយជាក់លាក់ដែលត្រូវផ្សព្វផ្សាយ។ នេះជួយយើងឲ្យធ្វើតាមបង្គាប់របស់លោកយេស៊ូដែលឲ្យយើង«ផ្សព្វផ្សាយប្រាប់បណ្ដាជន ថែមទាំងឲ្យធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់»។—សកម្មភាព ១០:៤២

យើងព្យាយាមជួបមនុស្សនៅគ្រប់ទីកន្លែង។ លោកយេស៊ូក៏ទុកគំរូស្ដីអំពីការផ្សព្វផ្សាយនៅតាមទីសាធារណៈដែរ ដូចជានៅតាមឆ្នេរសមុទ្រ និងនៅអណ្ដូងទឹកសាធារណៈមួយ។ (ម៉ាកុស ៤:១; យ៉ូហាន ៤:៥-១៥) ដូចគ្នាដែរ យើងនិយាយជាមួយមនុស្សអំពីគម្ពីរនៅគ្រប់ទីកន្លែង ដូចជានៅតាមផ្លូវ នៅតំបន់ធ្វើពាណិជ្ជកម្ម នៅសួនសាធារណៈ និងទូរស័ព្ទជាដើម។ ពេលណាយើងមានឱកាសសមរម្យ យើងក៏ផ្សព្វផ្សាយដល់អ្នកជិតខាងរបស់យើង អ្នករួមការងារ មិត្ដរួមថ្នាក់ និងសាច់ញាតិរបស់យើងដែរ។ តាមរយៈការខំព្យាយាមធ្វើតាមវិធីទាំងអស់នេះ នោះបានធ្វើឲ្យមនុស្សរាប់លាននាក់រួចហើយនៅទូទាំងផែនដីឲ្យដំណឹងល្អអំពី«សេចក្ដីសង្គ្រោះ»។—ទំនុកតម្កើង ៩៦:២

តើលោកអ្នកអាចគិតថា លោកអ្នកចង់ប្រាប់នរណាម្នាក់នូវដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ និងអំពីអនាគតទេ? កុំដឹងដំណឹងនេះតែម្នាក់ឯងឡើយ។ សូមប្រាប់ដំណឹងនេះដល់មនុស្សឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន!

  • តើ«ដំណឹងល្អ»អ្វីដែលយើងត្រូវប្រកាស?

  • ស្ដីអំពីកិច្ចការផ្សព្វផ្សាយ តើសាក្សីព្រះយេហូវ៉ាធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងដូចម្ដេច?