លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី១៣

តើពួកអ្នកត្រួសត្រាយធ្វើអ្វី?

តើពួកអ្នកត្រួសត្រាយធ្វើអ្វី?

កាណាដា

ផ្សាយតាមផ្ទះ

ការបង្រៀនគម្ពីរ

ការសិក្សាផ្ទាល់ខ្លួន

ពាក្យ«អ្នកត្រួសត្រាយ»ច្រើនតែសំដៅទៅលើអ្នកដែលដើរខាងមុខគេ ហើយត្រាយផ្លូវដើម្បីឲ្យអ្នកទៀតដើរតាមក្រោយ។ លោកយេស៊ូជាអ្នកត្រួសត្រាយក្នុងន័យម្យ៉ាង ដោយសារព្រះបានចាត់លោកឲ្យមកផែនដីដើម្បីប្រើជីវិតរបស់លោកក្នុងការផ្សព្វផ្សាយ និងដើម្បីបើកផ្លូវឲ្យមនុស្សទទួលសេចក្ដីសង្គ្រោះ។ (ម៉ាថាយ ២០:២៨) សព្វថ្ងៃនេះ ពួកអ្នកកាន់តាមកំពុងយកតម្រាប់តាមលោក ដោយចំណាយពេលច្រើនបំផុតតាមដែលពួកគេអាចធ្វើបានដើម្បី‹បង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាម›លោកយេស៊ូ។ (ម៉ាថាយ ២៨:១៩, ២០) អ្នកខ្លះបានចូលរួមធ្វើជាអ្នកត្រួសត្រាយ។

អ្នកត្រួសត្រាយគឺជាអ្នកផ្សព្វផ្សាយពេញពេល។ សាក្សីព្រះយេហូវ៉ាទាំងអស់គឺជាអ្នកផ្សព្វផ្សាយដំណឹងល្អ។ ក៏ប៉ុន្ដែ អ្នកខ្លះបានរៀបចំជីវិតរបស់ពួកគេដើម្បីធ្វើជាអ្នកត្រួសត្រាយពេញពេល ហើយពួកគេចំណាយពេល៧០ម៉ោង ជារៀងរាល់ខែក្នុងកិច្ចផ្សព្វផ្សាយ។ ដើម្បីធ្វើដូច្នេះ សាក្សីព្រះយេហូវ៉ាជាច្រើននាក់សម្រេចចិត្ដមិនធ្វើការពេញពេលឡើយ។ អ្នកខ្លះទៀតបានត្រូវតែងតាំងឲ្យបម្រើជាអ្នកត្រួសត្រាយពិសេស ដើម្បីផ្សព្វផ្សាយនៅតំបន់ដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង ហើយពួកគេចំណាយពេល១៣០ម៉ោងលើស ជារៀងរាល់ខែក្នុងកិច្ចផ្សព្វផ្សាយ។ ពួកអ្នកត្រួសត្រាយត្រូវស្កប់ចិត្ដនឹងរបៀបរស់នៅសាមញ្ញ ដោយមានទំនុកចិត្ដថា ព្រះយេហូវ៉ានឹងផ្គត់ផ្គង់នូវអ្វីដែលចាំបាច់ដើម្បីចិញ្ចឹមជីវិតរបស់ពួកគេ។ (ម៉ាថាយ ៦:៣១-៣៣; ធីម៉ូថេទី១ ៦:៦-) ចំពោះពួកអ្នកដែលមិនអាចធ្វើជាអ្នកត្រួសត្រាយពេញពេល ពួកគេអាចបម្រើជាអ្នកត្រួសត្រាយជំនួយនៅពេលដែលពួកគេអាចធ្វើបាន ដោយបង្កើនចំនួនម៉ោងផ្សព្វផ្សាយឲ្យបាន៣០៥០ម៉ោងក្នុងមួយខែ។

អ្នកត្រួសត្រាយផ្សព្វផ្សាយដោយសារស្រឡាញ់ព្រះនិងមនុស្ស។ ដូចលោកយេស៊ូ យើងកត់សម្គាល់ឃើញថា មនុស្សសព្វថ្ងៃនេះត្រូវការយ៉ាងខ្លាំងនូវចំណេះអំពីព្រះនិងអំពីគោលបំណងរបស់លោក។ (ម៉ាកុស ៦:៣៤) ប៉ុន្ដែ យើងក៏មានចំណេះដែលអាចជួយពួកគេនៅសព្វថ្ងៃនេះដែរ គឺជួយឲ្យមានសេចក្ដីសង្ឃឹមដ៏ពិតប្រាកដថា នឹងមានអនាគតល្អ។ ដោយសារអ្នកត្រួសត្រាយស្រឡាញ់អ្នកជិតខាង នោះពួកគេចំណាយពេលវេលានិងកម្លាំងដោយមិនសំចៃដើម្បីជួយមនុស្សឲ្យដឹងអំពីដំណឹងល្អនេះ។ (ម៉ាថាយ ២២:៣៩; ថែស្សាឡូនិចទី១ ២:៨) ពេលពួកអ្នកត្រួសត្រាយធ្វើដូច្នេះ នេះជួយពង្រឹងជំនឿរបស់ពួកគេ ធ្វើឲ្យពួកគេចូលទៅជិតព្រះជាង និងជួយពួកគេឲ្យមានសុភមង្គលច្រើនថែមទៀត។—សកម្មភាព ២០:៣៥

  • តើអ្នកនឹងពន្យល់យ៉ាងណាអំពីពួកអ្នកត្រួសត្រាយ?

  • ហេតុអ្វីអ្នកខ្លះសម្រេចចិត្ដធ្វើជាអ្នកត្រួសត្រាយពេញពេល?