លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី២០

តើគណៈអភិបាលបំពេញតួនាទីយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?

តើគណៈអភិបាលបំពេញតួនាទីយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?

គណៈអភិបាល នៅសតវត្សរ៍ទី

ការអានសំបុត្ររបស់គណៈអភិបាល

នៅសតវត្សរ៍ទី«ពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម»បានរួមគ្នាជាក្រុមតូចមួយ។ ពួកគាត់បម្រើជាគណៈអភិបាលតាងនាមក្រុមជំនុំគ្រិស្ដសាសនិកដែលបានត្រូវរើសតាំងទាំងអស់គ្នា ដើម្បីធ្វើការសម្រេចចិត្ដដ៏សំខាន់ៗ។ (សកម្មភាព ១៥:) ពួកគាត់ពិភាក្សាគ្នាពីបទគម្ពីរ និងធ្វើតាមការណែនាំរបស់សកម្មពលព្រះដើម្បីរកការសម្រេចចិត្ដមួយជាឯកច្ឆន្ទ។ (សកម្មភាព ១៥:២៥) គណៈអភិបាលនៅសព្វថ្ងៃនេះក៏ធ្វើតាមគំរូដូចនេះដែរ។

ព្រះប្រើគណៈអភិបាលដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក។ បងប្រុសជាអ្នករើសតាំងដែលបម្រើជាគណៈអភិបាល យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះបណ្ដាំរបស់ព្រះ ហើយពួកគាត់មានបទពិសោធន៍ច្រើនក្នុងការចាត់ចែងកិច្ចការរបស់យើងនិងដោះស្រាយបញ្ហាផ្សេងដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ។ ពួកគាត់ជួបជុំគ្នាជារៀងរាល់សប្ដាហ៍ដើម្បីពិចារណាអំពីសេចក្ដីត្រូវការរបស់បងប្អូនទូទាំងពិភពលោក។ ដូចនៅសតវត្សរ៍ទី១ ការណែនាំដែលមានមូលដ្ឋានពីគម្ពីរ ត្រូវផ្ដល់ឲ្យតាមរយៈសំបុត្រ ឬតាមរយៈអ្នកធ្វើដំណើរត្រួតពិនិត្យ និងអ្នកផ្សេងទៀត។ នេះនាំឲ្យរាស្ដ្ររបស់ព្រះមានសាមគ្គីភាពទាំងខាងគំនិតនិងការប្រព្រឹត្ដ។ (សកម្មភាព ១៦:៤, ៥) គណៈអភិបាលត្រួតពិនិត្យលើការរៀបចំផ្ដល់ចំណេះអំពីព្រះ លើកទឹកចិត្ដបងប្អូនទាំងអស់ឲ្យចាត់ទុកកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះជាអ្វីដែលសំខាន់បំផុត និងគ្រប់គ្រងការតែងតាំងបងប្រុសឲ្យមានភារកិច្ចទទួលខុសត្រូវ។

គណៈអភិបាលធ្វើតាមការណែនាំរបស់សកម្មពលព្រះ។ គណៈអភិបាលស្វែងរកការណែនាំពីព្រះយេហូវ៉ាដែលជាមហាក្សត្រសកលលោក និងលោកយេស៊ូដែលជាប្រមុខនៃក្រុមជំនុំ។ (កូរិនថូសទី១ ១១:៣; អេភេសូរ ៥:២៣) សមាជិកនៃគណៈអភិបាលមិនចាត់ទុកខ្លួនជាអ្នកដឹកនាំរាស្ដ្ររបស់ព្រះនោះទេ។ ពួកគាត់និងគ្រិស្ដសាសនិកដែលបានត្រូវរើសតាំងទាំងអស់«ដើរតាមកូនចៀម[លោកយេស៊ូ]ជាប់ ទោះជាលោកទៅកន្លែងណាក៏ដោយ»។ (ការបើកបង្ហាញ ១៤:៤) គណៈអភិបាលមានចិត្ដដឹងគុណណាស់ ពេលយើងអធិដ្ឋានឲ្យពួកគាត់និងកិច្ចការរបស់ពួកគាត់។

  • នៅសតវត្សរ៍ទី១ តើអ្នកណាជាគណៈអភិបាល?

  • តើគណៈអភិបាលនៅសព្វថ្ងៃនេះស្វែងរកការណែនាំពីព្រះតាមរបៀបណា?