លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី២១

តើបេតអែលជាអ្វី?

តើបេតអែលជាអ្វី?

ផ្នែករូបភាព នៅសហរដ្ឋអាម៉េរិក

អាឡឺម៉ង់

កេនយ៉ា

កូឡុំប៊ី

ក្នុងភាសាហេប្រឺ ពាក្យបេតអែលមានន័យថា«ដំណាក់នៃព្រះ»។ (លោកុប្បត្ដិ ២៨:១៧, ១៩) នេះជាឈ្មោះដ៏សមរម្យ ព្រោះអគារនេះជាកន្លែងដែលសាក្សីព្រះយេហូវ៉ាប្រើដើម្បីណែនាំនិងគាំទ្រកិច្ចការផ្សព្វផ្សាយនៅទូទាំងពិភពលោក។ គណៈអភិបាលបម្រើនៅមន្ទីរចាត់ការនៅរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក ហើយពីទីនោះ ពួកគាត់គ្រប់គ្រងសកម្មភាពរបស់ការិយាល័យសាខានៅប្រទេសជាច្រើន។ ពួកអ្នកដែលបម្រើនៅក្នុងអគារនេះគឺជាសមាជិកក្រុមគ្រួសារបេតអែល។ ពួកគេរស់នៅនិងធ្វើការ បរិភោគ និងសិក្សាគម្ពីរជាមួយគ្នាដោយសាមគ្គីភាពប្រៀបដូចជាក្រុមគ្រួសារតែមួយ។—ទំនុកតម្កើង ១៣៣:១

ជាកន្លែងដ៏ពិសេសដែលសមាជិកទាំងអស់បម្រើដោយលះបង់ប្រយោជន៍ខ្លួន។ នៅអគារបេតអែលនីមួយៗ មានបងប្អូនប្រុសស្រីដែលលះបង់ប្រយោជន៍ខ្លួនដោយបម្រើពេញពេលក្នុងការធ្វើតាមបំណងប្រាថ្នារបស់ព្រះ និងបំពេញកិច្ចការជាប្រយោជន៍ដល់រាជាណាចក្ររបស់លោក។ (ម៉ាថាយ ៦:៣៣) គ្មានបងប្អូនណាម្នាក់ទទួលប្រាក់ឈ្នួល ឬប្រាក់ខែទេ ប៉ុន្ដែពួកគាត់ទាំងអស់គ្នាមានបន្ទប់ស្នាក់នៅនិងអាហារ រួមទាំងប្រាក់ឧបត្ថម្ភសម្រាប់ចំណាយលើរបស់ប្រើប្រាស់ផ្ទាល់ខ្លួន។ បងប្អូនម្នាក់នៅបេតអែលមានភារកិច្ចផ្សេងៗ ដូចជានៅក្នុងការិយាល័យ នៅផ្ទះបាយ ឬនៅបន្ទប់បរិភោគអាហារ។ បងប្អូនខ្លះបម្រើនៅកន្លែងបោះពុម្ព ឬចងក្រងសៀវភៅ ឬសម្អាតបន្ទប់ បោកអ៊ុត ជួសជុល ឬការងារផ្សេងទៀត។

ជាកន្លែងដែលជាប់រវល់ក្នុងការគាំទ្រកិច្ចការផ្សព្វផ្សាយ។ បេតអែលនីមួយមានគោលដៅចម្បង គឺធ្វើឲ្យមនុស្សច្រើនបំផុតស្គាល់សេចក្ដីពិតក្នុងគម្ពីរ។ សៀវភៅនេះគឺជាឧទាហរណ៍មួយ។ គណៈអភិបាលបានរៀបចំឲ្យគេសរសេរសៀវភៅនេះឡើង ក្រោយមកបញ្ជូនតាមរយៈប្រព័ន្ធអេឡិចត្រូនិកឲ្យដល់ក្រុមបកប្រែរាប់រយនៅទូទាំងពិភពលោក។ ក្រោយពីបានបកប្រែរួចរាល់ បេតអែលខ្លះបានប្រើម៉ាស៊ីនបោះពុម្ពដែលមានល្បឿនលឿនដើម្បីបោះពុម្ព។ បន្ទាប់មក ពួកគេចែកចាយសៀវភៅនេះដល់ជាង១១០.០០០ក្រុមជំនុំ។ រាល់ដំណាក់កាលនីមួយៗ សមាជិកគ្រួសារបេតអែលកំពុងផ្ដល់ការគាំទ្រដ៏ចាំបាច់ចំពោះកិច្ចការផ្សព្វផ្សាយដំណឹងល្អ ដែលជាកិច្ចការដែលត្រូវធ្វើជាបន្ទាន់។—ម៉ាកុស ១៣:១០

  • តើអ្នកណាខ្លះបម្រើនៅបេតអែល? ហើយតើពួកគេធ្វើអ្វីខ្លះ?

  • តើកិច្ចការនៅបេតអែលនីមួយគាំទ្រកិច្ចការអ្វីដែលត្រូវធ្វើជាបន្ទាន់?