លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី២៧

តើបណ្ណាល័យនៅឯសាលប្រជុំមានប្រយោជន៍អ្វីសម្រាប់យើង?

តើបណ្ណាល័យនៅឯសាលប្រជុំមានប្រយោជន៍អ្វីសម្រាប់យើង?

អ៊ីស្រាអែល

សាធារណរដ្ឋឆេកូ

បេនីន

កោះខេមេន

តើលោកអ្នកចង់ស្រាវជ្រាវដើម្បីបន្ថែមចំណេះរបស់លោកអ្នកអំពីគម្ពីរទេ? តើលោកអ្នកមិនសូវយល់ស្គាល់ច្បាស់អំពីបទគម្ពីរណាមួយ បុគ្គលណាម្នាក់ ទីកន្លែង ឬអ្វីមួយដែលរៀបរាប់ក្នុងគម្ពីរទេ? ឬក៏លោកអ្នកឆ្ងល់ថា តើបណ្ដាំរបស់ព្រះអាចជួយលោកអ្នកពេលមានបញ្ហាទេ? បើដូច្នេះមែន លោកអ្នកអាចស្រាវជ្រាវរកព័ត៌មានពីបណ្ណាល័យដែលមាននៅសាលប្រជុំ។

មានសៀវភៅជាច្រើនដែលជួយយើងក្នុងការស្រាវជ្រាវ។ លោកអ្នកទំនងជាមិនមានសៀវភៅទាំងអស់ដែលមានមូលដ្ឋានលើគម្ពីរដែលសាក្សីព្រះយេហូវ៉ាមានជាភាសារបស់លោកអ្នកនោះទេ។ ប៉ុន្ដែ បណ្ណាល័យនៅសាលប្រជុំមានសៀវភៅភាគច្រើនដែលទើបតែបោះពុម្ពនៅពេលថ្មីនេះ។ បណ្ណាល័យនោះក៏ប្រហែលជាមានសេចក្ដីបកប្រែនៃគម្ពីរផ្សេងគ្នា វចនានុក្រមល្អមួយក្បាល និងសៀវភៅផ្សេងទៀតដែលមានប្រយោជន៍។ លោកអ្នកអាចប្រើសៀវភៅដែលមានក្នុងបណ្ណាល័យនោះដោយសេរី មុននិងក្រោយកិច្ចប្រជុំ។ បើមានកុំព្យូទ័រនៅសាលប្រជុំ លោកអ្នកអាចប្រើបណ្ណាល័យប៉មយាមបើមានក្នុងកុំព្យូទ័រនោះ។ នេះជាកម្មវិធីកុំព្យូទ័រដែលចងក្រងសៀវភៅជាច្រើនរបស់អង្គការយើង ហើយនេះជាវិធីដ៏ស្រួលមួយដើម្បីស្រាវជ្រាវរកអត្ថបទដោយប្រើប្រធានបទ ពាក្យ ឬបទគម្ពីរ។

មានប្រយោជន៍សម្រាប់សិស្សក្នុងកិច្ចប្រជុំកិច្ចបម្រើនិងជីវិត។ បើលោកអ្នកចុះឈ្មោះក្នុងកិច្ចប្រជុំនេះ លោកអ្នកប្រហែលជាអាចប្រើសៀវភៅផ្សេងៗដែលមានក្នុងបណ្ណាល័យដើម្បីរៀបចំសុន្ទរកថារបស់លោកអ្នក។ អ្នកដឹកនាំកិច្ចប្រជុំនេះគឺជាអ្នកទទួលខុសត្រូវបណ្ណាល័យ។ គាត់មានភារកិច្ចដើម្បីមើលឲ្យប្រាកដថា មានសៀវភៅថ្មីដែលទើបនឹងចេញ ហើយសៀវភៅទាំងនោះបានត្រូវរៀបចំដោយមានរបៀបរៀបរយ។ គាត់អ្នកបង្រៀនគម្ពីរលោកអ្នកអាចបង្ហាញនូវរបៀបដែលអាចស្រាវជ្រាវរកព័ត៌មានដែលលោកអ្នកត្រូវការ។ ក៏ប៉ុន្ដែ សៀវភៅទាំងនោះមិនអាចយកចេញពីសាលប្រជុំបានទេ។ បន្ថែមទៅទៀត យើងប្រាកដជាចង់ប្រើសៀវភៅនោះដោយប្រុងប្រយ័ត្ន ហើយមិនចង់ធ្វើឲ្យសៀវភៅនោះមានស្នាមប្រឡាក់ឡើយ។

គម្ពីរពន្យល់ថា ដើម្បី«ស្គាល់ដល់ព្រះ» យើងត្រូវតែស្វែងរក«ដូចជារកកំណប់ទ្រព្យ»។ (សុភាសិត ២:១-) បណ្ណាល័យនៅសាលប្រជុំអាចជួយយើងឲ្យចាប់ផ្ដើមធ្វើដូច្នេះបាន។

  • តើបណ្ណាល័យនៅសាលប្រជុំមានអ្វីខ្លះដែលយើងអាចប្រើដើម្បីស្រាវជ្រាវ?

  • តើអ្នកណាអាចជួយលោកអ្នកឲ្យចេះប្រើសៀវភៅផ្សេងក្នុងបណ្ណាល័យនៅសាលប្រជុំ?