លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី២៨

តើគេហទំព័ររបស់យើងមានអ្វីខ្លះ?

តើគេហទំព័ររបស់យើងមានអ្វីខ្លះ?

បារាំង

ប៉ូឡូញ

រុស្ស៊ី

លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមរបស់លោកថា«ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក។ យ៉ាងនោះ ពួកគេនឹងសរសើរបិតារបស់អ្នកដែលនៅស្ថានសួគ៌ ពេលដែលឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ដ»។ (ម៉ាថាយ ៥:១៦) យើងកំពុងតែប្រើបច្ចេកវិទ្យាសម័យទំនើប រួមទាំងប្រព័ន្ធអ៊ីនធឺណិតដើម្បីសម្រេចគោលដៅនេះ។ គេហទំព័ររបស់សាក្សីព្រះយេហូវ៉ាគឺjw.org/km។ នេះជាគេហទំព័រផ្លូវការដែលមានព័ត៌មានអំពីជំនឿនិងសកម្មភាពរបស់សាក្សីព្រះយេហូវ៉ា។ តើគេហទំព័រនោះមានអ្វីខ្លះ?

មានចម្លើយពីគម្ពីរចំពោះសំណួរដែលមនុស្សជាច្រើនសួរ។ លោកអ្នកអាចរកឃើញចម្លើយចំពោះសំណួរមួយចំនួនដែលសំខាន់បំផុត ដែលមនុស្សធ្លាប់សួរ។ ជាឧទាហរណ៍ ខិត្ដប័ណ្ណដែលមានចំណងជើងថា តើទុក្ខវេទនានឹងមានរហូតឬ? និងតើមនុស្សស្លាប់ពិតជាអាចរស់ម្ដងទៀតឬ? មានចេញជាង៦០០ភាសា ក្នុងគេហទំព័រយើង។ លោកអ្នកក៏អាចរកឃើញសេចក្ដីបកប្រែពិភពលោកថ្មីច្រើនជាង១៣០ភាសា និងសៀវភៅមួយចំនួនទៀតសម្រាប់រៀនគម្ពីរ រួមមានសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី? ទស្សនាវដ្ដីប៉មយាម និងភ្ញាក់រឭក! (Awake!) មានសៀវភៅជាច្រើនដែលយើងអាចអានស្តាប់តាមប្រព័ន្ធអ៊ីនធឺណិត ឬថតចម្លងជាសំឡេង ជាMP3 ជាPDF ឬជាEPUBបាន។ បើលោកអ្នកជួបអ្នកចាប់អារម្មណ៍គម្ពីរ នោះលោកអ្នកអាចបោះពុម្ពពីរបីសន្លឹកនៃព័ត៌មាននោះជាភាសារបស់ពួកគេដើម្បីឲ្យទុកអាន! វីដេអូជាភាសាសញ្ញា គឺមានច្រើនភាសា។ លោកអ្នកអាចថតចម្លងអំណានគម្ពីរបែបល្ខោននិយាយ ឈុតសម្ដែងពីគម្ពីរ និងបទភ្លេងបទចម្រៀងដ៏ពីរោះដើម្បីស្តាប់នៅពេលទំនេរ។

មានព័ត៌មានពិតអំពីសាក្សីព្រះយេហូវ៉ា។ ក្នុងគេហទំព័រនោះក៏បានត្រូវដាក់បញ្ចូលព័ត៌មាននិងវីដេអូថ្មីស្ដីអំពីកិច្ចការរបស់យើងទូទាំងពិភពលោកដែរ រួមមានហេតុការណ៍ដែលទាក់ទងនឹងសាក្សីព្រះយេហូវ៉ា និងការខំព្យាយាមផ្ដល់ជំនួយមនុស្សធម៌។ លោកអ្នកអាចរកឃើញព័ត៌មានស្ដីអំពីមហាសន្និបាតដែលនឹងមាន និងរបៀបទាក់ទងការិយាល័យសាខាណាមួយរបស់អង្គការយើង។

ដោយមានជំនួយទាំងនេះ យើងកំពុងតែឲ្យមនុស្សទាំងអស់ឃើញពន្លឺនៃសេចក្ដីពិតរហូតដល់តំបន់ឆ្ងាយបំផុតនៅផែនដី។ មនុស្សរស់នៅគ្រប់ទ្វីប រួមទាំងទ្វីបអង់តាកទិចក៏អាចទទួលប្រយោជន៍ពីរបៀបរៀបចំនេះដែរ។ យើងសូមអធិដ្ឋានឲ្យ«បណ្ដាំរបស់ព្រះយេហូវ៉ាបន្ដផ្សាយចេញយ៉ាងលឿន»ដល់មនុស្សទាំងអស់នៅផែនដី ដើម្បីលើកតម្កើងព្រះ។—ថែស្សាឡូនិចទី២ ៣:១

  • តើគេហទំព័រjw.org/kmកំពុងជួយមនុស្សកាន់តែច្រើនឲ្យរៀនសេចក្ដីពិតក្នុងគម្ពីរយ៉ាងដូចម្ដេច?

  • តើលោកអ្នកចង់ស្វែងរកព័ត៌មានអ្វីក្នុងគេហទំព័ររបស់សាក្សីព្រះយេហូវ៉ា?