លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ខាង​ឆ្វេង: បង​ស្រី​ដែល​ជា​អ្នក​ត្រួស​ត្រាយ​សម័យ​មុន​កំពុង​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​កូរ៉េ នា​ឆ្នាំ​១៩៣១; ខាង​ស្ដាំ: ការ​ផ្សព្វ​ផ្សាយ​ជា​ភាសា​សញ្ញា​នៅ​ប្រទេស​កូរ៉េ​សព្វ​ថ្ងៃ​នេះ

ផ្នែក​ទី២

ការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ: ការផ្សាយដំណឹងល្អទូទាំងផែនដី

ការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ: ការផ្សាយដំណឹងល្អទូទាំងផែនដី

ពេល​ព្រលឹម​នៅ​ថ្ងៃ​ឈប់​សម្រាក​ពី​ការ​ងារ អ្នក​កំពុង​រៀប​ចំ​សម្រាប់​កិច្ច​ផ្សព្វ​ផ្សាយ។ អ្នក​ស្ទាក់​ស្ទើរ​ដោយ​សារ​អ្នក​អស់​កម្លាំង​បន្ដិច។ បើ​អាច​សម្រាក​មួយ​ព្រឹក​បាន នោះ​ល្អ​ណាស់! ប៉ុន្តែ​អ្នក​អធិដ្ឋាន​អំពី​រឿង​នោះ ហើយ​តាំង​ចិត្ត​ចេញ​ទៅ​ផ្សព្វ​ផ្សាយ។ អ្នក​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ស្រី​វ័យ​ចាស់​ម្នាក់​ដ៏​ស្មោះ​ត្រង់ ហើយ​ការ​ស៊ូ​ទ្រាំ​និង​ចិត្ត​ស្លូតបូត​របស់​គាត់​លើក​ទឹក​ចិត្ត​អ្នក។ កាល​ដែល​អ្នក​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ អ្នក​នឹក​ឃើញ​ថា បង​ប្អូន​ប្រុស​ស្រី​របស់​អ្នក​ទូ​ទាំង​ផែន​ដី​កំពុង​ផ្សព្វ​ផ្សាយ​ប្រាប់​ព័ត៌មាន​ដូច​គ្នា ដោយ​ប្រើ​សៀវភៅ​ដូច​គ្នា ហើយ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ដូច​គ្នា។ ពេល​ដែល​អ្នក​មក​ដល់​ផ្ទះ​វិញ អ្នក​មាន​កម្លាំង​ឡើង​វិញ។ អ្នក​សប្បាយ​ចិត្ត​ណាស់​ដែល​អ្នក​មិន​បាន​នៅ​ផ្ទះ!

នៅ​សព្វ​ថ្ងៃ​នេះ កិច្ច​ផ្សព្វ​ផ្សាយ​របស់​គ្រិស្ត​សាសនិក​ជា​កិច្ច​ការ​សំខាន់​បំផុត​របស់​រាជាណាចក្រ​ព្រះ។ លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា កិច្ច​ផ្សព្វ​ផ្សាយ​នឹង​មាន​ទំហំ​ធំ​ធេង​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់។ (​ម៉ាថ. ២៤:១៤​) តើ​អ្វី​ដែល​លោក​ប្រកាស​នោះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ក្នុង​ផ្នែក​នេះ យើង​នឹង​ពិចារណា​អំពី​មនុស្ស វិធីសាស្ត្រ និង​ជំនួយ​ផ្សេង​ៗ​ដែល​សំខាន់​ក្នុង​កិច្ច​បម្រើ​របស់​គ្រិស្ត​សាសនិក​ពិត ជា​កិច្ច​បម្រើ​ដែល​កំពុង​ជួយ​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ផែន​ដី ឲ្យ​យល់​ថា​រាជាណាចក្រ​របស់​ព្រះ​ជា​រដ្ឋាភិបាល​ពិត​ប្រាកដ។

ក្នុងផ្នែកនេះ

ជំពូកទី៦

មនុស្សមួយក្រុមដែលជាអ្នកផ្សព្វផ្សាយ: អ្នកបម្រើដែលប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត

ហេតុអ្វីលោកយេស៊ូបានជឿជាក់ថាលោកនឹងមានអ្នកស្ម័គ្រចិត្តគាំទ្រលោកនៅគ្រាចុងក្រោយបង្អស់? តើអ្នកអាចបង្ហាញយ៉ាងដូចម្ដេចថា អ្នកកំពុងស្វែងរករាជាណាចក្រជាមុន?

ជំពូកទី៧

វិធីផ្សព្វផ្សាយ: រាស្ត្ររបស់ព្រះប្រើគ្រប់វិធីដើម្បីផ្សព្វផ្សាយ

សូមអញ្ជើញរៀនអំពីវិធីផ្សេងៗដែលរាស្ត្ររបស់ព្រះធ្លាប់ប្រើដើម្បីផ្សព្វផ្សាយដល់មនុស្សច្រើនបំផុត មុនទីបញ្ចប់មកដល់។

ជំពូកទី៨

ឧបករណ៍ជំនួយសម្រាប់កិច្ចផ្សព្វផ្សាយ: ការបោះពុម្ពផ្សាយសៀវភៅសម្រាប់មនុស្សទូទាំងពិភពលោក

តើកិច្ចការបកប្រែបង្ហាញយ៉ាងដូចម្ដេចថា លោកយេស៊ូកំពុងគាំទ្រយើង? ស្តីអំពីឧបករណ៍ជំនួយផ្សេងៗរបស់យើង តើទិន្នន័យអ្វីខ្លះដែលនាំឲ្យអ្នកជឿជាក់ថារាជាណាចក្ររបស់ព្រះគឺពិតប្រាកដ?

ជំពូកទី៩

លទ្ធផលនៃកិច្ចផ្សព្វផ្សាយ: «វាលស្រូវ . . . ទុំល្មមច្រូតហើយ»

លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកនូវមេរៀនសំខាន់ពីរដែលទាក់ទងនឹងការច្រូតប្រមូលផល។ សព្វថ្ងៃនេះ តើមេរៀនទាំងនោះទាក់ទងនឹងយើងយ៉ាងដូចម្ដេច?