លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ខាង​ឆ្វេង: នៅ​ឆ្នាំ​១៩២៦ ក្រុម​គ្រួសារ​បេតអែល​នៅ​ក្រុង​ប៊្រុគ្លីន បាន​ធ្វើ​បុណ្យ​ណូអែល​ជា​លើក​ចុង​ក្រោយ; ខាង​ស្ដាំ: មនុស្ស​កត់​សម្គាល់​ថា​សាក្សី​ព្រះ​យេហូវ៉ា គឺ​ខុស​ពី​អ្នក​ឯ​ទៀត

ផ្នែក​ទី៣

គោលការណ៍នៃរាជាណាចក្ររបស់ព្រះ: ការស្វែងរកសេចក្ដីសុចរិតរបស់ព្រះ

គោលការណ៍នៃរាជាណាចក្ររបស់ព្រះ: ការស្វែងរកសេចក្ដីសុចរិតរបស់ព្រះ

ថ្មី​ៗ​នេះ អ្នក​ឃើញ​ថា​អ្នក​ជិត​ខាង​របស់​អ្នក​កំពុង​សង្កេត​មើល​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក។ នៅ​ថ្ងៃ​មួយ អ្នក​សួរ​សុខទុក្ខ​គាត់​កាល​ដែល​អ្នក​ដើរ​ទៅ​ផ្ទះ​របស់​អ្នក។ គាត់​សួរ​សុខទុក្ខ​អ្នក​ដែរ រួច​សួរ​ថា​៖ ​«​ខ្ញុំ​សុំ​សួរ​មួយ​បាន​ទេ? ហេតុ​អ្វី​អ្នក​រាល់​គ្នា​ខុស​ពី​អ្នក​ឯ​ទៀត?​»។ អ្នក​សួរ​តប​ទៅ​វិញ​ថា​៖ ​«​តើ​អ្នក​ចង់​ដឹង​អំពី​អ្វី?​»។ គាត់​ឆ្លើយ​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​សាក្សី​ព្រះ​យេហូវ៉ា​មែន​ទេ? អ្នក​រាល់​គ្នា​មិន​ដូច​សាសនា​ឯ​ទៀត​ទេ។ ខ្ញុំ​ចង់​និយាយ​ថា អ្នក​មិន​ធ្វើ​បុណ្យ មិន​ចូល​រួម​ក្នុង​នយោបាយ ក៏​មិន​ធ្វើ​សង្គ្រាម​ដែរ។ គ្មាន​សាក្សី​ព្រះ​យេហូវ៉ា​ណា​ម្នាក់​ជក់​បារី​ទេ។ ម្យ៉ាង​ទៀត តាម​មើល​ទៅ​ក្រុម​គ្រួសារ​របស់​អ្នក​ប្រកាន់​ខ្ជាប់​គោល​ការណ៍​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់។ តើ​អ្វី​ធ្វើ​ឲ្យ​សាសនា​របស់​អ្នក​រាល់​គ្នា​ខុស​ពី​សាសនា​ឯ​ទៀត​ខ្លាំង​ម្ល៉េះ?​»។

អ្នក​ដឹង​ថា​មាន​ចម្លើយ​តែ​មួយ​គត់ គឺ​យើង​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ។ ក្នុង​នាម​ជា​ស្តេច​របស់​យើង លោក​យេស៊ូ​កំពុង​សម្រិត​សម្រាំង​យើង ហើយ​ជួយ​យើង​ឲ្យ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក។ យ៉ាង​នោះ មនុស្ស​អាច​ឃើញ​ច្បាស់​ថា​យើង​ខុស​គ្នា​ឆ្ងាយ​ពី​អ្នក​ឯ​ទៀត​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ។ ក្នុង​ផ្នែក​នេះ យើង​នឹង​រៀន​អំពី​របៀប​ដែល​រាជាណាចក្រ​របស់​មេស្ស៊ី​កំពុង​សម្រិត​សម្រាំង​រាស្ត្រ​របស់​ព្រះ​ខាង​ការ​គោរព​ប្រណិប័តន៍ ខាង​សីលធម៌ និង​ខាង​របៀប​រៀប​ចំ​របស់​ពួក​គេ។ យើង​ក៏​នឹង​ឃើញ​ដែរ​ថា ការ​សម្រិត​សម្រាំង​នេះ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង។

ក្នុងផ្នែកនេះ

ជំពូកទី១១

ការសម្រិតសម្រាំងខាងសីលធម៌: ត្រូវបរិសុទ្ធដូចព្រះបរិសុទ្ធ

ខ្លោងទ្វារនិងបន្ទប់អ្នកយាមក្នុងវិហារដែលអេសេគាលឃើញក្នុងគំនិត មានអត្ថន័យពិសេសសម្រាប់រាស្ត្រព្រះតាំងពីឆ្នាំ១៩១៤។

ជំពូកទី១២

ការរៀបចំរាស្ត្ររបស់ព្រះដើម្បីបម្រើ«ព្រះនៃសេចក្ដីសុខសាន្ត»

គម្ពីរបញ្ជាក់ថាការខ្វះសណ្ដាប់ធ្នាប់គឺផ្ទុយពីសេចក្ដីសុខសាន្ត មិនមែនផ្ទុយពីរបៀបរៀបរយទេ។ ហេតុអ្វី? ហើយតើចម្លើយចំពោះសំណួរនោះទាក់ទងនឹងគ្រិស្តសាសនិកពិតសព្វថ្ងៃនេះយ៉ាងដូចម្ដេច?