លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ខាង​ឆ្វេង: នៅ​ឆ្នាំ​១៩៤៥ នា​ក្រុង​អែនហូវិន នៅ​ប្រទេស​ហូឡង់ បង​ប្រុស​ម្នាក់​ត្រូវ​គេ​ចាប់​ខ្លួន​ដោយ​សារ​គាត់​ផ្សព្វ​ផ្សាយ; ខាង​ស្ដាំ: តើ​ច្បាប់​នៃ​ប្រទេស​របស់​អ្នក​ផ្ដល់​សិទ្ធិ​សេរី​ភាព​ឲ្យ​ផ្សព្វ​ផ្សាយ​សាសនា​ឬ​ទេ?

ផ្នែក​ទី៤

ជ័យជម្នះរបស់រាជាណាចក្រព្រះ: ការធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់

ជ័យជម្នះរបស់រាជាណាចក្រព្រះ: ការធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់

សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​ផ្សព្វ​ផ្សាយ ស្រាប់​តែ​អ្នក​ឮ​សូរ​សំឡេង​ស៊ីរ៉ែន​លាន់​ឮ​ពី​ចម្ងាយ។ សំឡេង​ស៊ីរ៉ែន​នោះ​ចាប់​ផ្ដើម​ឮ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ កាល​ដែល​អ្នក​ផ្សព្វ​ផ្សាយ​ដល់​ម្ចាស់​ផ្ទះ ដៃ​គូ​ផ្សាយ​របស់​អ្នក​ងាក​ទៅ​ឃើញ​ឡាន​ប៉ូលិស​មក​ចត​នៅ​មុខ​ផ្ទះ​ដែល​អ្នក​កំពុង​ផ្សព្វ​ផ្សាយ។ ប៉ូលិស​ម្នាក់​ចេញ​ពី​ឡាន ដើរ​ឆ្ពោះ​មក​រក​អ្នក​ទាំង​ពីរ រួច​សួរ​ថា​៖ ​«​មនុស្ស​នៅ​តំបន់​នេះ​បាន​ទូរស័ព្ទ​ប្ដឹង​ប៉ូលិស​ថា មាន​មនុស្ស​ពីរ​នាក់​កំពុង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ផ្សព្វ​ផ្សាយ​អំពី​គម្ពីរ។ នោះ​គឺ​ពួក​អ្នក​ទាំង​ពីរ​មែន​ទេ?​»។ អ្នក​ឆ្លើយ​តាម​របៀប​គោរព ហើយ​បញ្ជាក់​ថា​អ្នក​ជា​សាក្សី​ព្រះ​យេហូវ៉ា។ តើ​អ្វី​នឹង​កើត​ឡើង​ក្រោយ​មក?

ចម្លើយ​ចំពោះ​សំណួរ​នោះ​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល​នា​ប្រទេស​របស់​អ្នក។ តើ​រដ្ឋាភិបាល​នៅ​ប្រទេស​របស់​អ្នក​ធ្លាប់​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា? តើ​ប្រទេស​របស់​អ្នក​ផ្ដល់​សិទ្ធិ​សេរី​ភាព​ខ្លះ​ដល់​សាសនា​ឬ​ទេ? បើ​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​សេរី​ភាព​មែន នេះ​ទំនង​ជា​ដោយ​សារ​បង​ប្អូន​រួម​ជំនឿ​របស់​អ្នក បាន​ខំ​ប្រឹងប្រែង​អស់​រាប់​សិប​ឆ្នាំ​មក​ហើយ ដើម្បី‹ការពារ​និង​ធ្វើ​ឲ្យ​ដំណឹង​ល្អ​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់›។ (​ភី. ១:៧​) ទោះ​ជា​អ្នក​រស់​នៅ​ប្រទេស​ណា​ក៏​ដោយ ការ​ពិចារណា​អំពី​រឿង​ក្ដី​ផ្សេង​ៗ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​បាន​ឈ្នះ អាច​ពង្រឹង​ជំនឿ​របស់​អ្នក​បាន។ ក្នុង​ផ្នែក​នេះ យើង​នឹង​ពិចារណា​អំពី​រឿង​ក្ដី​ខ្លះ​ៗ​ដែល​យើង​បាន​ឈ្នះ។ ជ័យ​ជម្នះ​របស់​យើង ជា​ភ័ស្តុតាង​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល​បង្ហាញ​ថា រាជាណាចក្រ​របស់​ព្រះ​គឺ​មាន​ពិត​ប្រាកដ ពី​ព្រោះ​យើង​មិន​អាច​ឈ្នះ​រឿង​ក្ដី​ច្រើន​បែប​នេះ​ដោយ​គ្មាន​ជំនួយ​ពី​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ!

ក្នុងផ្នែកនេះ

ជំពូកទី១៣

ពួកអ្នកប្រកាសអំពីរាជាណាចក្រព្រះប្ដឹងទៅតុលាការ

ចៅក្រមក្នុងតុលាការជាន់ខ្ពស់ខ្លះនៅសព្វថ្ងៃនេះ មានទស្សនៈដូចកាម៉េលៀលជាអ្នកបង្រៀនច្បាប់នៅសម័យបុរាណ។

ជំពូកទី១៤

រាស្ត្រស្មោះត្រង់របស់ព្រះគាំទ្រតែរដ្ឋាភិបាលរបស់លោកប៉ុណ្ណោះ

សាក្សីព្រះយេហូវ៉ាបានទទួលរងការប្រឆាំងដ៏ខ្លាំងដូច«ទឹកទន្លេ»ហូរ ដោយសារពួកគេរក្សាអព្យាក្រឹតភាពក្នុងរឿងនយោបាយ។ ក៏ប៉ុន្តែការប្រឆាំងនោះបានត្រូវរារាំង។ តើអ្នកណាបានរារាំង?

ជំពូកទី១៥

ការតស៊ូដើម្បីមានសិទ្ធិសេរីភាពគោរពប្រណិប័តន៍

រាស្ត្ររបស់ព្រះបានតស៊ូដើម្បីមានសិទ្ធិធ្វើតាមច្បាប់ ពោលគឺច្បាប់នៃរាជាណាចក្ររបស់ព្រះ។