លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ខាង​ឆ្វេង: កិច្ច​ប្រជុំ​នៅ​កណ្ដាល​វាល នា​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ឆ្នាំ​១៩៤៥; ខាង​ស្ដាំ: សន្និបាត​ពិសេស នៅ​ប្រទេស​ម៉ាឡាវី ទ្វីប​អាហ្វ្រិក ឆ្នាំ​២០១២

ផ្នែក​ទី៥

ការអប់រំពីរាជាណាចក្រព្រះ: ការបង្ហាត់បង្រៀនអ្នកបម្រើរបស់ស្តេច

ការអប់រំពីរាជាណាចក្រព្រះ: ការបង្ហាត់បង្រៀនអ្នកបម្រើរបស់ស្តេច

អ្នក​ញញឹម​លើក​ទឹក​ចិត្ត​អ្នក​ថ្លែង​ដែល​កំពុង​ឈរ​នៅ​លើ​វេទិកា។ គាត់​ជា​បង​ប្រុស​វ័យ​ក្មេង​ម្នាក់​ពី​ក្រុម​ជំនុំ​របស់​អ្នក ហើយ​គាត់​កំពុង​ថ្លែង​សុន្ទរកថា​ជា​លើក​ដំបូង​នៅ​សន្និបាត។ កាល​ដែល​អ្នក​ស្ដាប់​សុន្ទរកថា​របស់​គាត់ អ្នក​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ពេល​នឹក​ឃើញ​ការ​បង្ហាត់​បង្រៀន​ដែល​រាស្ត្រ​របស់​ព្រះ​ទទួល។ អ្នក​នឹក​ឃើញ​លើក​ដំបូង​ដែល​យុវជន​នេះ​បាន​ឡើង​លើ​វេទិកា​ថ្លែង​សុន្ទរកថា​នៅ​សាល​ប្រជុំ​របស់​ក្រុម​ជំនុំ ហើយ​ឥឡូវ​នេះ​គាត់​បាន​រីក​ចម្រើន​ច្រើន​ណាស់! ជា​ពិសេស​ក្រោយ​ពី​គាត់​បាន​ចូល​រួម​សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ។ ថ្មី​ៗ​នេះ​គាត់​និង​ប្រពន្ធ​បាន​ចូល​រួម​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ គាត់​ថ្លែង​សុន្ទរកថា​យ៉ាង​ល្អ។ ពេល​សុន្ទរកថា​នោះ​ចប់​ហើយ អ្នក​ទះ​ដៃ​ហើយ​មើល​ជុំ​វិញ​ដោយ​គិត​អំពី​ការ​បង្ហាត់​បង្រៀន​ដែល​រាស្ត្រ​គ្រប់​រូប​របស់​ព្រះ​ទទួល។

គម្ពីរ​បាន​ចែង​ទុក​ជា​មុន​អំពី​គ្រា​មួយ​ដែល​រាស្ត្រ​ទាំង​អស់​របស់​ព្រះ​នឹង​«​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេហូវ៉ា​»។ (​អេ. ៥៤:១៣​) យើង​កំពុង​រស់​នៅ​គ្រា​នោះ។ យើង​ទទួល​ការ​អប់រំ មិន​គ្រាន់​តែ​តាម​រយៈ​សៀវភៅ​របស់​អង្គ​ការ​យើង​ប៉ុណ្ណោះ​ទេ តែ​តាម​រយៈ​កិច្ច​ប្រជុំ សន្និបាត មហា​សន្និបាត និង​សាលា​ផ្សេង​ៗ​ដែល​ជួយ​យើង​ឲ្យ​ត្រៀម​លក្ខណៈ​សម្រាប់​កិច្ច​បម្រើ​ពិសេស​ក្នុង​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា។ ក្នុង​ផ្នែក​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ការ​អប់រំ​ទាំង​អស់​នេះ ផ្ដល់​ភ័ស្តុតាង​ថា រាជាណាចក្រ​របស់​ព្រះ​កំពុង​គ្រប់​គ្រង​នៅ​សព្វ​ថ្ងៃ​នេះ។

ក្នុងផ្នែកនេះ

ជំពូកទី១៦

ការជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ

តើតាមរបៀបណាយើងអាចទទួលប្រយោជន៍យ៉ាងពេញលេញពីការប្រជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា?

ជំពូកទី១៧

ការបង្ហាត់បង្រៀនអ្នកបម្រើរាជាណាចក្រព្រះ

តើតាមរបៀបណាសាលារបស់អង្គការព្រះបានជួយអ្នកបម្រើរាជាណាចក្រឲ្យត្រៀមខ្លួនបំពេញមុខងាររបស់ខ្លួន?