ជំពូកទី៤
ម៉ារៀមានផ្ទៃពោះមុនរៀបការ
-
យ៉ូសែបដឹងថាម៉ារៀមានផ្ទៃពោះ
-
ម៉ារៀទៅជាប្រពន្ធរបស់យ៉ូសែប
ម៉ារៀពពោះអស់រយៈពេលបួនខែហើយ។ អ្នកច្បាស់ជាចាំថា ពេលម៉ារៀចាប់ផ្ដើមមានផ្ទៃពោះ នាងបានចំណាយពេលជាមួយនឹងអេលីសាបិតដែលជាញាតិសន្ដានរបស់នាងនៅឯតំបន់ជួរភ្នំយូឌាខាងត្បូងក្រុងយេរូសាឡិម។ ប៉ុន្តែ ឥឡូវម៉ារៀបានមកផ្ទះនាងនៅភូមិណាសារ៉ែតវិញ។ បន្ដិចទៀត មនុស្សនៅទីនេះនឹងដឹងថានាងមានផ្ទៃពោះ។ ស្ថានភាពនោះច្បាស់ជាធ្វើឲ្យនាងពិបាកចិត្តខ្លាំងណាស់!
អ្វីដែលធ្វើឲ្យស្ថានភាពនោះកាន់តែពិបាកថែមទៀត គឺម៉ារៀបានភ្ជាប់ពាក្យជាមួយនឹងជាងឈើម្នាក់ឈ្មោះយ៉ូសែប។ ម្យ៉ាងទៀត នាងក៏ដឹងដែរថាតាមច្បាប់របស់ព្រះចំពោះជនជាតិអ៊ីស្រាអែល បើស្ត្រីម្នាក់ដែលបានភ្ជាប់ពាក្យរួចហើយ តែប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងបុរសផ្សេងទៀត ស្ត្រីនោះនឹងត្រូវគេចោលថ្មសម្លាប់។ (ចោទិយកថា ២២:២៣, ២៤) ទោះបីជាម៉ារៀមិនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ក៏ដោយ នាងប្រហែលជាឆ្ងល់ថា តើតាមរបៀបណានាងអាចពន្យល់យ៉ូសែបថានាងមានផ្ទៃពោះ ហើយតើយ៉ូសែបនឹងមានប្រតិកម្មយ៉ាងណា?
ម៉ារៀបានចំណាយពេលជាមួយនឹងអេលីសាបិតអស់រយៈពេលបីខែ ដូច្នេះយើងអាចប្រាកដថា យ៉ូសែបពិតជាចង់ជួបម៉ារៀខ្លាំងណាស់។ ពេលពួកគេជួបគ្នា ម៉ារៀទំនងជាប្រាប់យ៉ូសែបអំពីស្ថានភាពរបស់នាង ហើយព្យាយាមអស់ពីសមត្ថភាពដើម្បីពន្យល់គាត់ថានាងមានផ្ទៃពោះតាមរយៈសកម្មពលបរិសុទ្ធរបស់ព្រះ។ ប៉ុន្តែ យ៉ូសែបពិបាកយល់ ហើយជឿរឿងនោះណាស់។
យ៉ូសែបដឹងថាម៉ារៀគឺជាស្ត្រីល្អ ហើយមានកេរ្ដិ៍ឈ្មោះល្អ។ យ៉ូសែបស្រឡាញ់នាងយ៉ាងខ្លាំង។ ទោះជាយ៉ាងនោះក៏ដោយ យ៉ូសែបទំនងជាជឿថានាងអាចមានផ្ទៃពោះបាន លុះត្រាតែនាងរួមរស់ជាមួយនឹងបុរសផ្សេងទៀត។ ប៉ុន្តែ យ៉ូសែបមិនចង់ឲ្យនាងត្រូវគេគប់ដុំថ្មសម្លាប់ ឬក៏ត្រូវបណ្ដាជនប្រមាថមើលងាយនាងនោះទេ។ ដូច្នេះ គាត់សម្រេចចិត្តលែងលះនាងដោយសម្ងាត់វិញ។ នៅសម័យនោះ មនុស្សចាត់ទុកអ្នកដែលបានភ្ជាប់ពាក្យរួចហើយថាជាប្ដីប្រពន្ធ ហើយដើម្បីផ្ដាច់ពាក្យវិញ ពួកគេត្រូវលែងលះគ្នា។
ពេលយ៉ូសែបភ្ញាក់ឡើង គាត់ពិតជាមានអំណរណាស់ ពីព្រោះឥឡូវគាត់បានយល់ច្បាស់ជាងអំពីមូលហេតុដែលនាងមានផ្ទៃពោះ។ គាត់ធ្វើតាមការណែនាំរបស់ទេវតានោះដោយមិនបង្អែបង្អង់។ គាត់បានយកម៉ារៀទៅផ្ទះរបស់គាត់។ ដោយធ្វើដូច្នេះ យ៉ូសែបបង្ហាញបណ្ដាជនថាគាត់និងម៉ារៀបានរៀបការជាប្ដីប្រពន្ធហើយ។ ទោះជាយ៉ាងនោះក៏ដោយ យ៉ូសែបមិនបានរួមដំណេកជាមួយនឹងម៉ារៀទេ កាលដែលនាងកំពុងមានផ្ទៃពោះ។
ប៉ុន្មានខែក្រោយមក ពេលម៉ារៀជិតសម្រាលកូន នាងនិងយ៉ូសែបត្រូវធ្វើដំណើរចេញពីក្រុងណាសារ៉ែត។ ហេតុអ្វីពួកគាត់ត្រូវធ្វើដំណើរក្នុងពេលនេះ ហើយតើពួកគាត់ទៅទីណា?