លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផ្នែក​ទី​៤

កិច្ចបម្រើរបស់លោកយេស៊ូនៅតំបន់យូឌា

​«​ចូរ​អង្វរ​សុំ​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ ចាត់​កម្មករ​ថែម​ទៀត​»។—លូកា ១០:២

កិច្ចបម្រើរបស់លោកយេស៊ូនៅតំបន់យូឌា

ក្នុងផ្នែកនេះ

ជំពូកទី៦៦

ចូលរួមបុណ្យរោងនៅក្រុងយេរូសាឡិម

តើអ្វីបាននាំឲ្យបណ្ដាជនដែលស្ដាប់លោកយេស៊ូគិតថាលោកមានវិញ្ញាណកំណាចចូល?

ជំពូកទី៦៧

«មិនដែលមានអ្នកណានិយាយដូចបុរសនេះទេ»

ទំនងជាសមាជិកតុលាការជាន់ខ្ពស់ទាំងអស់របស់ជនជាតិយូដាប្រឆាំងនឹងលោកយេស៊ូ ប៉ុន្តែសមាជិកម្នាក់ហ៊ាននិយាយការពារលោក។

ជំពូកទី៦៨

បុត្ររបស់ព្រះគឺជា«ពន្លឺបំភ្លឺពិភពលោក»

លោកយេស៊ូមានប្រសាសន៍ថា«សេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ តើរំដោះឲ្យរួចផុតពីអ្វី?

ជំពូកទី៦៩

តើឪពុកពួកគេជាអាប្រាហាំឬក៏ជាមេកំណាច?

លោកយេស៊ូប្រាប់អំពីរបៀបសម្គាល់កូនចៅពិតរបស់អាប្រាហាំ និងរបៀបសម្គាល់ថាបិតាលោកគឺពិតជាអ្នកណា។

ជំពូកទី៧០

លោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកពីកំណើតមើលឃើញ

ពួកអ្នកកាន់តាមសួរលោកយេស៊ូអំពីមូលហេតុដែលបុរសនោះងងឹតភ្នែក។ តើនេះដោយសារគាត់ ឬឪពុកម្ដាយរបស់គាត់ធ្វើអំពើខុសឆ្គងឬ? បណ្ដាជនមានប្រតិកម្មខុសៗគ្នា ពេលលោកយេស៊ូបានធ្វើឲ្យបុរសនោះមើលឃើញ។

ជំពូកទី៧១

ពួកផារិស៊ីជជែកតវ៉ានឹងបុរសដែលធ្លាប់ងងឹតភ្នែក

ការវែកញែកដ៏សមហេតុសមផលរបស់បុរសដែលធ្លាប់ងងឹតភ្នែកធ្វើឲ្យពួកផារិស៊ីខឹង។ ពួកផារិស៊ីបណ្ដេញបុរសនោះចេញពីសាលាប្រជុំ ដូចអ្វីដែលឪពុកម្ដាយរបស់គាត់ខ្លាច។

ជំពូកទី៧២

លោកយេស៊ូចាត់អ្នកកាន់តាម៧០នាក់ឲ្យទៅផ្សព្វផ្សាយ

ក្នុងតំបន់យូឌា លោកយេស៊ូបានចាត់អ្នកកាន់តាម៧០នាក់ដែលជាអ្នកផ្សព្វផ្សាយរាជាណាចក្រឲ្យផ្សាយជាគូៗ។ តើអ្នកកាន់តាមលោកទៅផ្សព្វផ្សាយនៅកន្លែងណា? តើនៅសាលាប្រជុំ ឬនៅផ្ទះរបស់បណ្ដាជន?

ជំពូកទី៧៣

តើតាមរបៀបណាជនជាតិសាម៉ារីម្នាក់ជាអ្នកជិតខាងពិត?

តើតាមរបៀបណាលោកយេស៊ូលើកឧទាហរណ៍អំពីជនជាតិសាម៉ារីម្នាក់ដែលចេះយកចិត្តទុកដាក់អ្នកឯទៀត ដើម្បីបង្រៀនអំពីមេរៀនដ៏សំខាន់មួយ?

ជំពូកទី៧៤

មេរៀនអំពីការទទួលអ្នកឯទៀតយ៉ាងរាក់ទាក់និងការអធិដ្ឋាន

លោកយេស៊ូទៅលេងផ្ទះរបស់ម៉ារៀនិងម៉ាថា។ តើលោកបង្រៀនមេរៀនអ្វីដល់ពួកគាត់អំពីការទទួលអ្នកឯទៀតយ៉ាងរាក់ទាក់? ក្រោយមក តើលោកបង្រៀនអ្វីដល់អ្នកកាន់តាមលោកស្តីអំពីការអធិដ្ឋានអង្វរសុំ?

ជំពូកទី៧៥

លោកយេស៊ូប្រាប់អំពីប្រភពនៃសុភមង្គលពិត

លោកយេស៊ូឆ្លើយតបចំពោះពួកអ្នករិះគន់លោក ដោយប្រាប់ពួកគេអំពី«ម្រាមដៃរបស់ព្រះ» និងអំពីរបៀបដែលរាជាណាចក្រព្រះបានមកដល់ដោយពួកគេមិនដឹងខ្លួន។ លោកក៏បានប្រាប់បណ្ដាជនអំពីរបៀបរកឃើញសុភមង្គលពិតដែរ។

ជំពូកទី៧៦

ការពិសាអាហារជាមួយនឹងផារិស៊ីម្នាក់

លោកយេស៊ូបកអាក្រាតភាពលាក់ពុតខាងសាសនារបស់ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់។ តើពួកគេបានដាក់បន្ទុកអ្វីលើបណ្ដាជន?

ជំពូកទី៧៧

លោកយេស៊ូផ្ដល់ឱវាទអំពីទ្រព្យសម្បត្ដិ

លោកយេស៊ូលើកឧទាហរណ៍អំពីបុរសអ្នកមានម្នាក់ដែលសង់ឃ្លាំងធំៗជាង។ ស្តីអំពីគ្រោះថ្នាក់ដែលមកពីការស្វែងរកទ្រព្យសម្បត្ដិ តើលោកយេស៊ូលើកឡើងម្ដងទៀតនូវការណែនាំអ្វី?

ជំពូកទី៧៨

អ្នកបម្រើដ៏ស្មោះត្រង់អើយ ចូរត្រៀមខ្លួនជានិច្ច!

លោកយេស៊ូបង្ហាញថាលោកចង់ជួយអ្នកកាន់តាមលោកឲ្យរក្សាចំណងមិត្តភាពជាមួយនឹងព្រះ។ តើអ្នកបម្រើមានតួនាទីអ្វីក្នុងការពង្រឹងជំនឿរបស់អ្នកកាន់តាមលោក? ហេតុអ្វីឱវាទឲ្យត្រៀមខ្លួនជានិច្ចគឺសំខាន់ម្ល៉េះ?

ជំពូកទី៧៩

ហេតុអ្វីពួកគេនឹងត្រូវបំផ្លាញចោល?

លោកយេស៊ូមានប្រសាសន៍ថាអ្នកដែលលោកកំពុងព្យាយាមជួយ នឹងត្រូវបំផ្លាញចោល បើពួកគេមិនប្រែចិត្ត។ លោកយេស៊ូព្យាយាមបង្រៀនពួកគេអំពីរបៀបមានចំណងមិត្តភាពជាមួយនឹងព្រះ ប៉ុន្តែតើពួកគេនឹងទាញមេរៀនសំខាន់ពីការបង្រៀននោះឬទេ?

ជំពូកទី៨០

គង្វាលដ៏ល្អប្រសើរនិងក្រោលចៀម

រឿងប្រៀបប្រដូចអំពីគង្វាលនិងចៀមរបស់គាត់ បង្ហាញអំពីអារម្មណ៍របស់លោកយេស៊ូចំពោះអ្នកកាន់តាមលោក។ តើពួកគាត់ព្រមទទួលការបង្រៀនរបស់លោក ហើយឲ្យលោកដឹកនាំពួកគាត់ឬទេ?

ជំពូកទី៨១

តើលោកយេស៊ូនិងបិតាគឺតែមួយក្នុងន័យអ្វី?

អ្នកខ្លះដែលរិះគន់លោកយេស៊ូបានចោទប្រកាន់ថាលោកបានតាំងខ្លួនស្មើនឹងព្រះ។ តើលោកបដិសេធការចោទប្រកាន់របស់ពួកគេដោយប៉ិនប្រសប់យ៉ាងដូចម្ដេច?