លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផ្នែក​ទី​៥

កិច្ចបម្រើរបស់លោកយេស៊ូនៅខាងកើតទន្លេយ៉ូដាន់

​«​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ជឿ​លើ​លោក​នៅ​ទី​នោះ​»។—យ៉ូហាន ១០:៤២

កិច្ចបម្រើរបស់លោកយេស៊ូនៅខាងកើតទន្លេយ៉ូដាន់

ក្នុងផ្នែកនេះ

ជំពូកទី៨២

កិច្ចបម្រើរបស់លោកយេស៊ូនៅតំបន់ភេរៀ

លោកយេស៊ូពន្យល់អ្នកស្ដាប់អំពីតម្រូវការដើម្បីទទួលការសង្គ្រោះ។ នៅសម័យមុន ឱវាទរបស់លោកគឺសំខាន់ណាស់។ ចុះយ៉ាងណាវិញចំពោះសព្វថ្ងៃនេះ?

ជំពូកទី៨៣

សេចក្ដីអញ្ជើញឲ្យពិសាអាហារ

ពេលលោកយេស៊ូកំពុងពិសាអាហារនៅផ្ទះរបស់ផារិស៊ីម្នាក់ លោកលើកឧទាហរណ៍អំពីពិធីពិសាភោជនាហារដ៏ធំមួយ។ លោកបញ្ជាក់អំពីមេរៀនដ៏សំខាន់មួយសម្រាប់រាស្ត្រទាំងអស់របស់ព្រះ។ តើមេរៀននោះជាអ្វី?

ជំពូកទី៨៤

តើអ្នកកាន់តាមគ្រិស្តមានភារកិច្ចអ្វី?

ការធ្វើជាអ្នកកាន់តាមគ្រិស្តគឺជាភារកិច្ចធ្ងន់ធ្ងរមួយ។ លោកយេស៊ូបានបញ្ជាក់យ៉ាងច្បាស់អំពីអ្វីដែលអ្នកកាន់តាមលោកត្រូវធ្វើ។ អ្នកខ្លះដែលនឹងទៅជាអ្នកកាន់តាមលោកប្រហែលជាភ្ញាក់ផ្អើលពេលឮលោកមានប្រសាសន៍ដូចនេះ។

ជំពូកទី៨៥

ចូរមានអំណរចំពោះអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត

ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីរិះគន់លោកយេស៊ូដោយសារលោកបានសេពគប់មនុស្សសាមញ្ញ។ លោកយេស៊ូតបឆ្លើយការរិះគន់របស់ពួកគេដោយលើកឧទាហរណ៍ខ្លះដែលបង្ហាញអំពីទស្សនៈរបស់ព្រះចំពោះអ្នកប្រព្រឹត្តអំពើខុសឆ្គង។

ជំពូកទី៨៦

កូនដែលបានបាត់ត្រឡប់មកវិញ

តើយើងអាចទាញមេរៀនអ្វីពីឧទាហរណ៍របស់លោកយេស៊ូអំពីកូនបង្ហិនទ្រព្យ?

ជំពូកទី៨៧

ចូរប្រើប្រាជ្ញាដើម្បីរៀបចំគម្រោងសម្រាប់អនាគត

លោកយេស៊ូប្រើឧទាហរណ៍អំពីអ្នកចាត់ចែងផ្ទះដែលមានឧបាយកលនិងមិនស្មោះត្រង់ ដើម្បីបង្រៀនសេចក្ដីពិតមួយដែលគួរឲ្យភ្ញាក់ផ្អើល។

ជំពូកទី៨៨

ការផ្លាស់ប្ដូររបស់បុរសអ្នកមាននិងឡាសា

ដើម្បីយល់ឧទាហរណ៍របស់លោកយេស៊ូ យើងត្រូវដឹងថាតួអង្គពីរដ៏សំខាន់នោះជាអ្នកណា។

ជំពូកទី៨៩

លោកបង្រៀននៅតំបន់ភេរៀហើយឆ្ពោះទៅតំបន់យូឌា

លោកលើកឡើងអំពីគុណសម្បត្ដិមួយដែលអាចជួយយើងឲ្យអភ័យទោស ទោះជាអ្នកណាម្នាក់ប្រព្រឹត្តខុសមកលើយើងជាច្រើនដងក៏ដោយ។

ជំពូកទី៩០

«ការរស់ឡើងវិញនិងជីវិត»

តើលោកយេស៊ូចង់មានន័យអ្វីពេលលោកមានប្រសាសន៍ថាពួកអ្នកដែលបង្ហាញជំនឿលើលោក«នឹងមិនស្លាប់សោះឡើយ»?

ជំពូកទី៩១

ឡាសាបានត្រូវប្រោសឲ្យរស់ឡើងវិញ

ចំណុចសំខាន់ពីរក្នុងការប្រោសឲ្យរស់ឡើងវិញ ធ្វើឲ្យអ្នកប្រឆាំងលោកយេស៊ូពិបាកបដិសេធអព្ភូតហេតុនេះ។

ជំពូកទី៩២

អ្នកជំងឺឃ្លង់ម្នាក់បង្ហាញការដឹងគុណ

បុរសម្នាក់ដែលបានត្រូវធ្វើឲ្យជាស្អាតវិញបានបង្ហាញចិត្តដឹងគុណមិនគ្រាន់តែចំពោះលោកយេស៊ូប៉ុណ្ណោះទេ តែចំពោះបុគ្គលម្នាក់ទៀតដែរ។

ជំពូកទី៩៣

កូនមនុស្សនឹងត្រូវសម្ដែងឲ្យឃើញ

តើវត្តមានរបស់គ្រិស្តនឹងប្រៀបដូចជាផ្លេកបន្ទោរយ៉ាងដូចម្ដេច?

ជំពូកទី៩៤

តម្រូវការដ៏សំខាន់ពីរគឺសេចក្ដីអធិដ្ឋាននិងចិត្តរាបទាប

ក្នុងឧទាហរណ៍របស់លោកយេស៊ូអំពីចៅក្រមទុច្ចរិតនិងស្ត្រីមេម៉ាយ លោកបញ្ជាក់អំពីតម្លៃនៃគុណសម្បត្ដិមួយ។

ជំពូកទី៩៥

សេចក្ដីបង្រៀនអំពីការលែងលះនិងសេចក្ដីស្រឡាញ់ចំពោះកូនក្មេង

ទស្សនៈរបស់លោកយេស៊ូចំពោះកូនក្មេងខុសគ្នាឆ្ងាយណាស់ពីទស្សនៈរបស់ពួកអ្នកកាន់តាមលោក។ ហេតុអ្វី?

ជំពូកទី៩៦

លោកយេស៊ូឆ្លើយតបនឹងអ្នកគ្រប់គ្រងដែលជាអ្នកមានម្នាក់

តើអ្វីជំរុញលោកយេស៊ូឲ្យមានប្រសាសន៍ថាសត្វអូដ្ឋអាចចូលតាមរន្ធម្ជុលដេរងាយជាងអ្នកមានចូលក្នុងរាជាណាចក្ររបស់ព្រះ?

ជំពូកទី៩៧

ឧទាហរណ៍អំពីកម្មករនៅចម្ការទំពាំងបាយជូរ

តើអ្នកមុនគេក្លាយទៅជាអ្នកក្រោយគេហើយអ្នកក្រោយគេក្លាយទៅជាអ្នកមុនគេយ៉ាងដូចម្ដេច?

ជំពូកទី៩៨

ពួកសាវ័កស្វែងរកមុខមាត់ម្ដងទៀត

យ៉ាកុបនិងយ៉ូហានសុំឲ្យមានឋានៈពិសេសក្នុងរាជាណាចក្រព្រះ ប៉ុន្តែមិនគ្រាន់តែពួកគាត់ប៉ុណ្ណោះទេដែលមានសំណូមពរនេះ។

ជំពូកទី៩៩

លោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកមើលឃើញហើយជួយសាខេ

តាមមើលទៅ កំណត់ហេតុផ្សេងៗស្តីអំពីការដែលលោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកមើលឃើញក្នុងក្រុងយេរីខូគឺមិនស្របគ្នាទេ។ ហេតុអ្វីដូច្នេះ?

ជំពូកទី១០០

ឧទាហរណ៍អំពី១០មិណា

តើលោកយេស៊ូមានន័យអ្វីកាលដែលលោកមានប្រសាសន៍ថា៖«អ្នកណាដែលមាន នឹងទទួលថែមទៀត តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវដកហូតផង»?