លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ទី​១០

តើ​គម្ពីរ​អាច​ជួយ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច?

តើ​គម្ពីរ​អាច​ជួយ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច?

មូលហេតុ​ត្រូវ​ដឹង

គម្ពីរ​ចែង​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»។ (​ធីម៉ូថេ​ទី២ ៣:១៦​) បើ​គម្ពីរ​ពិត​ជា​មក​ពី​ព្រះ​មែន នោះ​គម្ពីរ​អាច​ផ្ដល់​ការ​ណែនាំ​ដែល​ប្អូន​ត្រូវ​ការ។

តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

សូម​ស្រមៃ​គិត​អំពី​រឿង​នេះ: បុរស​ម្នាក់​ឈ្មោះ​ដាវីឌ​កំពុង​បើក​ឡាន​ក្នុង​តំបន់​មួយ​ដែល​គាត់​មិន​ស្គាល់​សោះ។ គាត់​មើល​សញ្ញា​ផ្សេង​ៗ​នៅ​លើ​ផ្លូវ សញ្ញា​នោះ​បង្ហាញ​ថា​នេះ​មិន​មែន​ជា​កន្លែង​ដែល​គាត់​ចង់​ទៅ​ទេ។ ឥឡូវ​ដាវីឌ​ដឹង​ច្បាស់​ថា​គាត់​វង្វេង​ផ្លូវ​ហើយ។ គាត់​ទំនង​ជា​បាន​បត់​ទៅ​ផ្លូវ​ខុស​ពេល​ធ្វើ​ដំណើរ។

បើ​ប្អូន​ជា​ដាវីឌ តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

គិត​មុន​គូរ!

ប្អូន​មាន​ជម្រើស​ខ្លះ​ៗ​:

  1. ក. សួរ​ផ្លូវ​គេ។

  2. ខ. មើល​ផែន​ទី ឬ​ប្រើ​ប្រព័ន្ធ​GPS។

  3. គ. បន្ត​ធ្វើ​ដំណើរ​ដោយ​សង្ឃឹម​ថា​នឹង​អាច​រក​ផ្លូវ​ឃើញ។

ចម្លើយ គ គឺ​មិន​សូវ​មាន​ប្រយោជន៍​ទេ។

ចម្លើយ ខ មាន​ប្រយោជន៍​ច្រើន​ជាង​ចម្លើយ ក។ ហេតុ​អ្វី? ពី​ព្រោះ​ផែន​ទី ឬ​ប្រព័ន្ធ​GPS អាច​ជួយ​នាំ​ផ្លូវ​ប្អូន​រហូត​ដល់​ទិស​ដៅ។

ស្រដៀង​គ្នា​ដែរ គម្ពីរ​អាច​ជួយ​ណែនាំ​ប្អូន​បាន!

គម្ពីរ​ដែល​ជា​សៀវភៅ​លក់​ដាច់​បំផុត​អាច

  • ណែនាំ​ប្អូន​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ជីវិត

  • ជួយ​ប្អូន​ឲ្យ​ស្គាល់​ខ្លួន​ឯង ព្រម​ទាំង​ជួយ​ប្អូន​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ប្រសើរ​ជាង

  • បង្ហាញ​ប្អូន​ឲ្យ​ស្គាល់​អំពី​របៀប​រស់​នៅ​ដែល​មាន​ន័យ​ខ្លឹម​សារ

ចម្លើយ​ចំពោះ​សំណួរ​អំពី​ជីវិត

ពេល​យើង​ចេះ​និយាយ យើង​សួរ​សំណួរ​ច្រើន ដូច​ជា

  • ហេតុ​អ្វី​មេឃ​ពណ៌​ខៀវ?

  • តើ​ផ្កាយ​ធ្វើ​ពី​អ្វី?

ក្រោយ​មក​ពេល​យើង​ធំ​ឡើង យើង​ចាប់​ផ្ដើម​សួរ​សំណួរ​ដែល​ទាក់​ទង​នឹង​ជីវិត ដូច​ជា

ចុះ​យ៉ាង​ណា​បើ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ​មាន​ក្នុង​គម្ពីរ​តាំង​ពី​យូរ​ហើយ?

មនុស្ស​ជា​ច្រើន​និយាយ​ថា​គម្ពីរ​គឺ​ជា​សៀវភៅ​រឿង​ព្រេង​ឬ​រឿង​និទាន ជា​សៀវភៅ​ហួស​សម័យ ហើយ​ពិបាក​យល់។ ប៉ុន្តែ តើ​អ្វី​ដែល​ពួក​គេ​និយាយ​ជា​ការ​ពិត​ឬ? ឬ​ក៏​ព័ត៌មាន​ដែល​ពួក​គេ​បាន​ឮ​អំពី​គម្ពីរ​គឺ​ខុស​ពី​ការ​ពិត?

ជា​ឧទាហរណ៍ មនុស្ស​ខ្លះ​គិត​ថា​គម្ពីរ​ប្រាប់​ថា​ព្រះ​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ។ ប៉ុន្តែ តើ​ព្រះ​ពិត​ជា​អ្នក​គ្រប់​គ្រង​មែន​ឬ? សូម​គិត​ទៅ​មើល ពិភព​លោក​នេះ​ពោរ​ពេញ​ទៅ​ដោយ​ការ​ឈឺ​ចាប់ ទុក្ខ​វេទនា ជំងឺ ភាព​ក្រី​ក្រ មហន្តរាយ និង​សេចក្ដី​ស្លាប់។ ដូច្នេះ បើ​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ តើ​លោក​បណ្ដាល​ឲ្យ​មាន​រឿង​ទាំង​អស់​នេះ​កើត​ឡើង​ទេ?

តើ​ប្អូន​ចង់​ដឹង​ចម្លើយ​ទេ? ចម្លើយ​ក្នុង​គម្ពីរ​អំពី​អ្នក​ណា​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ ប្រហែល​ជា​ធ្វើ​ឲ្យ​ប្អូន​ភ្ញាក់​ផ្អើល!

ប្អូន​ទំនង​ជា​បាន​កត់​សម្គាល់​ហើយ​ថា​យោបល់​ផ្សេង​ៗ​ក្នុង​សៀវភៅ​នេះ​មាន​មូលដ្ឋាន​លើ​គម្ពីរ។ សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ជាក់​ថា​គម្ពីរ​មាន​ការ​ណែនាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត។ នេះ​គឺ​ដោយ​សារ​គម្ពីរ​«​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍​សម្រាប់​បង្រៀន កែ​តម្រង់ ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​»។ (​ធីម៉ូថេ​ទី២ ៣:១៦, ១៧​) ដូច្នេះ ប្អូន​នឹង​ទទួល​ប្រយោជន៍​ច្រើន បើ​ប្អូន​សិក្សា​គម្ពីរ​ចាស់​បុរាណ​តែ​ទាន់​សម័យ​នេះ!