លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៧៦

លោកយេស៊ូបណ្ដេញពួកអ្នកលក់ដូរចេញពីវិហារ

លោកយេស៊ូបណ្ដេញពួកអ្នកលក់ដូរចេញពីវិហារ

នៅ​រដូវ​ស្លឹក​ឈើ​លាស់ ឆ្នាំ​៣០ គ.ស. លោក​យេស៊ូ​បាន​ទៅ​ក្រុង​យេរូសាឡិម។ នៅ​ពេល​នោះ មនុស្ស​ជា​ច្រើន​បាន​មក​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​រំលង។ ជា​ធម្មតា បណ្ដា​ជន​ដែល​មក​ធ្វើ​បុណ្យ​នេះ​តែង​ជូន​សត្វ​ជា​គ្រឿង​បូជា​នៅ​ឯ​វិហារ។ អ្នក​ខ្លះ​យក​សត្វ​មក​ជា​មួយ រីឯ​អ្នក​ខ្លះ​ទៀត ពួក​គេ​ទិញ​សត្វ​នៅ​ក្នុង​ក្រុង​យេរូសាឡិម។

ពេល​ទៅ​ដល់​វិហារ លោក​យេស៊ូ​ឃើញ​មនុស្ស​លក់​សត្វ​នៅ​ទី​នោះ គឺ​ពួក​គេ​កំពុង​ជួញ​ដូរ​នៅ​ក្នុង​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តែ​ម្ដង! តើ​លោក​យេស៊ូ​មាន​ប្រតិកម្ម​យ៉ាង​ណា? លោក​បាន​យក​ខ្សែ​ពួរ​មក​វាយ​បណ្ដេញ​សត្វ​ព្រាប សត្វ​ចៀម និង​សត្វ​គោ​ចេញ​ពី​វិហារ។ លោក​ផ្កាប់​តុ​របស់​ពួក​អ្នក​ដូរ​ប្រាក់ ហើយ​ចាក់​កាក់​របស់​ពួក​គេ​ទៅ​លើ​ដី។ លោក​យេស៊ូ​ប្រាប់​ពួក​អ្នក​លក់​ព្រាប​ថា​៖ ​«​ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ! ឈប់​យក​កន្លែង​គោរព​បូជា​របស់​បិតា​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ!​»។

បណ្ដា​ជន​នៅ​ក្នុង​វិហារ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ពេល​ឃើញ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ។ ពួក​អ្នក​កាន់​តាម​លោក​បាន​នឹក​ឃើញ​ទំនាយ​អំពី​មេស្ស៊ី ដែល​ថា​៖ ‹ខ្ញុំ​ពោរ​ពេញ​ទៅ​ដោយ​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​វិហារ​របស់​ព្រះ​យេហូវ៉ា›។

ក្រោយ​មក​នៅ​ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូ​បាន​បណ្ដេញ​ពួក​អ្នក​លក់​ដូរ​ចេញ​ពី​វិហារ​ជា​លើក​ទី​២។ លោក​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ប្រមាថ​មើល​ងាយ​វិហារ​របស់​បិតា​លោក​ឡើយ។

​«​អ្នក​រាល់​គ្នា​មិន​អាច​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ​»។—លូកា ១៦:១៣