លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីផ្ដើមផ្នែកទី១

សេចក្ដីផ្ដើមផ្នែកទី១

កំណត់​ហេតុ​ក្នុង​គម្ពីរ​ចាប់​ផ្ដើម​ដោយ​រៀប​រាប់​អំពី​ការ​បង្កើត​ផ្សេង​ៗ ដើម្បី​ធ្វើ​ឲ្យ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ៗ​ដ៏​ស្រស់​ស្អាត ទាំង​នៅ​ស្ថាន​សួគ៌​ទាំង​នៅ​ផែនដី។ ប្រសិន​បើ​អ្នក​ជា​ឪពុក​ម្ដាយ សូម​ជួយ​កូន​ឲ្យ​ចេះ​កត់​សម្គាល់​នូវ​ភាព​ចម្រុះ​ដ៏​អស្ចារ្យ​ក្នុង​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត។ សូម​ជួយ​កូន​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​ពិសេស​ជាង​សត្វ ពីព្រោះ​លោក​ផ្ដល់​ឲ្យ​មនុស្ស​មាន​សមត្ថភាព​ចេះ​និយាយ វែក​ញែក ច្នៃ​ប្រឌិត ច្រៀង និង​អធិដ្ឋាន។ សូម​ជួយ​កូន​ឲ្យ​យល់​ច្បាស់​ថា ព្រះ​យេហូវ៉ា​ពោរ​ពេញ​ដោយ​ឫទ្ធានុភាព​និង​ប្រាជ្ញា ហើយ​សំខាន់​បំផុត លោក​ស្រឡាញ់​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត នោះ​ក៏​រួម​បញ្ចូល​យើង​ម្នាក់​ៗ​ដែរ។

ក្នុងផ្នែកនេះ

មេរៀនទី១

ព្រះបានបង្កើតមេឃនិងផែនដី

គម្ពីរចែងថាព្រះបានបង្កើតមេឃនិងផែនដី។ ហេតុអ្វីព្រះបានបង្កើតទេវតាមួយរូបដំបូង មុនលោកបង្កើតបុគ្គលឯទៀតនិងអ្វីៗទាំងអស់?

មេរៀនទី២

ព្រះបានបង្កើតបុរសនិងស្ត្រីដំបូង

ព្រះបានបង្កើតបុរសនិងស្ត្រីដំបូង ហើយឲ្យពួកគេរស់នៅក្នុងសួនអេដែន។ លោកចង់ឲ្យពួកគេបង្កើតក្រុមគ្រួសារ ហើយធ្វើឲ្យផែនដីទាំងមូលទៅជាសួនឧទ្យាន។